ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តសៀមរាប ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនជូនដល់បងប្អូនខ្មែរសាសនិកឥស្លាមមានជីវភាពខ្វះខាតចំនួន៧០គ្រួសារក្នុងសង្កាត់ស្វាយដង្គំ


ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប រួមជាមួយ លោក ស្រេន សុព្រី សមាជិកប្រឹក្សាក្រុងសៀមរាប និង លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ លោកមេភូមិស្ទឹងថ្មី ព្រមទាំងគណៈគ្រប់គ្រងសាសនាឥស្លាមខេត្តសៀមរាប រួមនិង លោក កូប ស្មាអេល នាយកអប់រំខ្មែរឥស្លាមចូលរួមផងដែរ បាននាំយកកញ្ចប់អាហារសម្រាប់ស្រាយបួសខែរ៉ាម៉ាឌនដែលជាគ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមមានជីវភាពខ្វះខាតចំនួន៧០គ្រួសារនៅវិហារឥស្លាមអាន់នៀកម៉ះដែលស្ថិតនៅក្នុងភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ឯកឧត្តម អែល សៀត បានមានប្រសាសន៍ថាកញ្ចប់អាហារសម្រាប់ស្រាយបួសខែម៉ារ៉ាឌនដែលយកមកជូនសាសនិកឥស្លាមដែលមានជីវភាពខ្វះខាតនាពេលនេះគឺទទួលបានការឧបត្ថម្ភពីអង្គការសមាគមយ៉ាយ៉ាសានចាមីន របស់ប្រទេស ម៉ាឡេស៊ីដែលផ្តល់តាមរយៈ ឯកឧត្តមផ្ទាល់។

ឯកឧត្តមបន្តថា អំណោយដែលផ្តល់ជូននាពេលនេះ មិនអាច ជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់សាសនិកក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសម៉ាឡេស៊ី ក្នុងនាមសាសនិកឥស្លាមដូចគ្នា។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ជារៀងរាល់ឆ្នាំ អង្គការសមាគមយ៉ាយ៉ាសានចាមីន របស់ប្រទេស ម៉ាឡេស៊ីតែងតែផ្តល់ជំនួយកញ្ចប់អាហារដល់សហគមន៍ឥស្លាមខេត្តសៀមរាប ដើម្បីចែករំលែកដល់សាសនិកដែល។ មានជីវភាពខ្វះខាតផងដែរ។

ក្នុងនាមសាសនិកឥស្លាមខេត្តសៀមរាប ឯកឧត្តម អែល សៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ អង្គការសមាគមយ៉ាយ៉ាសានចាមីន របស់ប្រទេសម៉ាឡេស៊ីដែលជារៀងរាល់ឆ្នាំតែងតែផ្ដល់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់សាសនិកឥស្លាមក្នុងខេត្តសៀមរាប។

ក្នុងនោះដែរ ឯកឧត្តម អែល សៀត បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាការអំណត់អទ់ធន់ក្នុងការបួសរបស់សាសនិកឥស្លាមចំនួន១ខែ ឥលូវនេះគឺបានរយះពេល២៧ថ្ងៃ នៅសល់តែចំនួន៣ឬ៤ថ្ងៃទៀតទេនិងត្រូវបញ្ចប់នៃការបួស ខែរ៉ាម់ាឌនរបស់សាសនិកឥស្លាមផងដែរ៕

ដោយ៖ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.