ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច តេជោ ​ហ៊ុន ​សែន ​អញ្ជើញ​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក ​អនុ​ប្រធានា​ធិប​តី​ឥណ្ឌូ​នេ​ស៊ី


ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងសហប្រធានកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី Asia Cultural Council នៅសណ្ឋាគារ Lotus Blanc ខេត្តសៀមរាប។

លោក Jusuf Kalla បានសំដែងនូវសេចក្តីរីករាយអបអរសាទរ ចំពោះកម្ពុជា ដែលបានរៀបចំវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) និងការប្រកាសជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ កាលពីល្ងាចម្សិលមិញនេះ។ លោក Jusuf បានថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូជាន់ខ្ពស់របស់លោក។

លោក Jusuf បានមានប្រសាសន៍ថា កាដឹកនាំគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រម្ពុជានាពេលេនះ គឺដើម្បីចូលរួមក្នុងកម្មវិធីវេទិកា APPF-២៧ និង​​អបអរសាទរ ការប្រកាសជាផ្លូវការកម្ពុជាជាសមាជិក ក្រុមប្រឹក្សា ACC ពិសេសដើម្បីមកសិក្សាស្វែងយល់ និងពង្រឹងបន្ថែមទៀតនូវកិច្ច​សហប្រតិ​បត្តិការឲ្យកាន់តែល្អរវាងប្រទេសទាំងពីរ។ នេះគឺជាសកម្មភាពមួយដែលបានឆ្លុះបញ្ចាំងពីការចូលរួមធ្វើយ៉ាងណារក្សា និងពង្រឹងទំនាក់ទំនងឲ្យកាន់​តែជិត​ស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូត៦០ឆ្នាំ រវាងប្រទេសកម្ពុជានិងឥណ្ឌូនេស៊ី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះប្រតិភូជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី ដែលបាន​អញ្ជើញមកចូលរួម​ក្នុងកិច្ចប្រជុំក្នុងវេទិការ APPF-២៧ និងចូលរួមអបអរសាទរក្នុងការប្រកាសជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)។ សម្ដេចតេជោ​នាយករដ្ឋ​មន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា រវាងប្រទេសយើងទាំងពីរ គឺមានទំនាក់ទំនងល្អជាយូរឆ្នាំមកហើយ។ កន្លងមកប្រទេសណ្ឌូនេស៊ី បានដើរតួនាទី​យ៉ាងសំខាន់​ក្នុងការចូលរួមស្វែងរកសន្តិភាពឲ្យកម្ពុជា ដែលពេលនោះឥណ្ឌូណេស៊ី បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំលើកទី១ និង២ និងបានធ្វើជា​សហប្រធាន នៃសន្និសីទក្រុងប៉ារីសផងដែរ។

នៅក្នុងឱកាសនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់មួយចំនួនរួមទាំងសន្តិភាព ដែលកម្ពុជានិងឥណ្ឌូនេស៊ីអាចចូល​រួមជួយបាន ព្រោះប្រទេសយើងទាំង២ក៏ធ្លាប់បានឆ្លងកាត់សង្រ្គាមនិងបញ្ហាជាច្រើន ដែលអាចយកបទពិសោធន៍ទាំង​នោះទៅជួយប្រទេស​ដែល​កំពុងមានបញ្ហាទាំងនោះ។ សម្តេចតេជោ ក៏បានស្នើសុំអោយពង្រឹងនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ និងខិតខំជំរុញទេសចរ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជា ស្របពេលនឹងប្រទេសយើងដែលមានសក្តារនុពលខ្លាំង។

មុននឹងបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទក្ខ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo និងជូនពរគណប្រតិភូ​ទាំងអស់មានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងពេលអញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញនៅថ្ងៃនេះ៕

ប្រភព Face Book សមេ្តចតេជោ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.