ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ត្រី​​គយ​​ចាប់​ពី​​ប្រធាន​​សាខា​ ​​អនុប្រធាន​នាយក​​ដ្ឋាន​​រហូត​ដល់​​មន្ត្រី​​នៅ​​តាម​​ខេត្ត​​-​​រាជ​ធានី​​ចំនួន​២៧​រូប​​ត្រូវ​​បាន​​តែង​តាំង​​​​ផ្លាស់​ប្ដូរ​​ ​និង​​ដាក់​អោយ​​ចូល​​និវត្ត​ន៏​​


រាជធានីភ្នំពេញ​៖​ ​យោង​តាម​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ស្ដីពី​ការតែងតាំង​ ​និង​ផ្ទេរ​ភារកិច្ច​មន្ត្រី​រាជការ​គយ​ ​និង​រដ្ឋាករ​លេខ០០៧​ ​សហវ.ប្រក​ ​ចុះ​ថ្ងៃទី៤​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​ដោយ​​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ឯកឧត្តម ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ បាន​សំរេច​៖​
​១​.​ ​លោក​ ​នូ​ ​សុី​ថា​ ​ពី​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​បន្ទាយមានជ័យ​ជំ​នួន​លោក​
​ឆែ​ ​សុធា​ ​ដែល​ត្រូវ​បាន​ដាក់អោយ​ចូល​និវត្ត​ន៏​។​
​២​.​ ​លោក​ ​ឡុញ​ ​វណ្ណៈ​ ​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តមណ្ឌលគិរី​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​អនុប្រធាន​នាយកដ្ឋាន​បង្ការ​ ​និង​បង្ក្រាប​បទល្មើស​។​
​៣​.​ ​លោ​ក​ ឈុន​ ​សុភមង្គល​ ​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្តបាត់ដំបង​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​ឧត្តរមានជ័យ​។​
​៤​.​ ​លោក​ អន​ ​សុី​នួន​ ​អនុប្រធាន​នាយកដ្ឋាន​រដ្ឋាករ​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្ត​កណ្ដាល​ ​ជំនួស​លោក ​វ៉ូ​ ​វណ្ណា​ ​ដែល​
​ត្រូវ​​​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​​។​
​៥​.​ ​លោក​ ​យូ​ ​ហេង​ ​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​ឧត្តរមានជ័យ​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្តបាត់ដំបង​។​
​៦​.​ ​លោក​ ​ឈួន​ ​ហៃ​ ​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តតាកែវ​ ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​កំពង់ស្ពឺ​។​
​៧​.​ ​លោក​ លាង​ ​ហៃ​ ​ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ភ្នំពេញ​។​
​៨​.​លោក​ លឹម​ ​សម្បត្តិ​ ​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​កំពង់ចាម​ ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ទៅជា​ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​។​
​៩​.​ ​លោក ​ទូច​ ​លី​ដែល​ ​ជំនួយការ​នាយកដ្ឋាន​ផែនការ​ ​និង​បច្ចេកទេស​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​ផែនការ​ ​និង​បច្ចេកទេស​។​
​១០​.​ ​លោក ​រឿន​ ​សុ​ជាតិ​ ​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​គយ​អន្តរជាតិ​
​១១​.​ ​លោក​ គង់​ ​សុខ​ផល្លា​គុណ​ ​ជំនួយការ​នាយកដ្ឋាន​កិច្ចការ​ច្បាប់​ ​និង​ទំនាក់ទំនង​សាធារណៈ​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ​និង​បុគ្គលិក​។​
​១២​.​ ​លោក​ ជា​ ​សំណាង​ ​ប្រធាន​ការិយាល័យ​កិច្ចការ​អន្តរជាតិ​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​គយ​អន្តរជាតិ​។​
​១៣​.​ ​លោក​បណ្ឌិត​ ​ជួន​ ​ច័ន្ទ​សោភា​ ​ប្រធាន​ការិយាល័យ​ស្ថិតិ​ ​និង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយក​ដ្ឋាន​បច្ចេក​ទេស​ព័ត៌មាន​
​១៤​.​ ​លោក ​ហ៊ុយ​ ​សុ​ជាតិ​ ​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ប៉ោយប៉ែត​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យរដ្ឋបាល​ ​និង​គ្រប់គ្រង​ ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តមណ្ឌលគិរី​។​
​១៥​.​ ​លោក​ ​ងួន​ ​កុសល​ ​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​អ៊ុយ​ញ៉ុង​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ប៉ោយប៉ែត​ ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​។​
​១៦​.​ ​លោ​ក ​សុី​ ​ថុន​សុី​ថា​នា​ ​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្ត​កណ្ដាល​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​សវនកម្ម​គយ​។​
​១៧​.​ ​លោក ​សង់​ ​សិទ្ធា​និត្យ​ ​អនុប្រធាន​នាយកដ្ឋាន​របប​គយ​ ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​អោយ​ទៅជា​អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​ច្បាប់​ ​និង​ទំនាក់ទំនង​សាធារណៈ​។​
​១៨​.​ ​លោ​ក​ ថេង​ ​ម៉ុង​ហួន​ ​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ចាំយាម​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តកោះកុង​។​
​១៩​.​ ​លោ​ក នុ​ត​ ​លី​ឆូយ​ ​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ផែ​ស្ងួត​ថូល​ ​ខេម​បូ​ឌា​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ចាំយាម​ ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តកោះកុង​។​
​២០​.​ ​លោក​ ជា​ ​វុទ្ធី​ ​ជំនួយការ​នាយកដ្ឋាន​ហិរញ្ញវត្ថុ​ ​និង​បុគ្គលិក​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យរដ្ឋបាល​ ​និង​គ្រប់គ្រង​ ​នៃ​នាយកដ្ឋាន​ហិរញ្ញវត្ថុ​ ​និង​បុគ្គលិក​។​
​២១​.​ ​លោក ​ទិ​ត​ ​ឌិន​ ​អនុប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ ​ខណ្ឌចំការមន​ ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តក្រចេះ​។​
​២២​.​ ​លោក ​ឃឹម​ ​រដ្ឋា​ ​អនុប្រធាន​ការិយាល័យ​កិច្ចការ​អន្តរជាតិ​ ​តែងតាំង​ជា​ប្រធាន​ការិយាល័យ​សហប្រតិបត្តិ​ការ​គយ​ ​នៃ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​គយ​អន្តរជាតិ​។​
​២៣​.​ ​លោក​ ​សរ​ ​សំអាត​ ​អនុប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ផែ​ស្ងួត​តេង​ឡាយ​ ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ទៅជា​ជំនួយការ​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្តក្រចេះ​។​
​២៤​.​ ​លោក​ ​ប៊ុ​យ​ ​ឡែវ​ ​អនុប្រធាន​ការិយាល័យរដ្ឋបាល​ ​និង​គ្រប់គ្រង​ ​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្តបាត់ដំបង​ ​ត្រូវ​បាន​ផ្ទេរ​ទៅជា​អនុប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ត្រពាំងស្រែ​ ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តក្រចេះ​។​
​២៥​.​លោក​ ​អោម​ ​សុ​ភៈ​ ​ភ្នាក់ងារ​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ផែស្ងួត​ហុង​ឡេង​ហួរ​ ​ត្រូវ​តែងតាំង​ជា​អនុប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ ​ផែស្ងួត​ហុង​ឡេង​ហួរ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​ផែស្ងួត​។​
​២៦​.​ ​លោក ​វ៉ា​ ​សូ​ណាត​ ​ភ្នាក់ងារ​នាយកដ្ឋាន​រដ្ឋាករ​ ​ត្រូវ​តែងតាំង​ជា​អនុប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ជ្រៃធំ​ ​នៃ​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​កណ្ដាល​។​
​២៧​.​លោក​ គង់​ ​សុី​ដារ៉ា​ ​ភ្នាក់ងារ​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​មេមត់​ ​ត្រូវ​តែងតាំង​ជា​ជំនួយការ​សាខា​គយ​ ​និង​រដ្ឋាករ​ខេត្តព្រៃវែង​៕

ដោយ ៖​ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.