ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី?


រាជធានីភ្នំពេញ÷ តាមសេចក្តីរាយការណ៍នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នៅចំនុះក្រោយមន្ទីរពេទ្យសែនសុខ ផ្លូវលេខ ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទីតាំងល្បែងឡូតូ៨៨៨៨ មួយកន្លែងដែលបានកំពុងជ្រោកក្រោមហាងកាហ្វេគ្មានស្លាកយីហោ បាននឹងកំពុងបើកទទួលក្រុមអ្នកញៀនល្បែងគ្រប់ប្រភេទចូលលេងយ៉ាងគគ្រឹកគគ្រេងភ្លេចបាយភ្លេចទឹក ខ្លះខ្ចប់ប្រាក់ក្រុមហ៊ុនទាំងកាបូបមកចាក់យ៉ាងអាណាធិបតេយ្យដោយគ្មានការខ្លារអារជាមួយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ជាពិសេសបទបញ្ជាសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី បន្តមកបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧ នៃរដ្ឋសភា។

យោងតាមអាខោនតេឡេក្រាមដែលមានឈ្មោះ ប៊ុន ស្រ៊ាង (Bun Sreang) បានប្រាប់ថាខ្លួនជាអ្នកធ្វើការងាររាជការ និងជាម្ចាស់ហាងកាហ្វេ មានប្រពន្ធជាអ្នកលក់ដូរកាហ្វេនៅទីតាំងខាងលើបានឱ្យដឹងថា ខ្លួនបានជួលទីតាំងដាក់តុឱ្យថៅកែល្បែងនោះដើម្បីបានប្រាក់ ហើយម្យ៉ាងទៀតលោកថាគេបើកលេងល្បែងទូទាំង១៤ខណ្ឌ មិនឃើញមានសមត្ថ កិច្ចណាចុះបង្ក្រាបឡើយ ចុះហេតុអីកន្លែងខ្ញុំបើកមិនបាន។ មួយទៀតលោកថាម្ចាស់ល្បែងគេបានដាក់ខែឱ្យអាជ្ញាធរមូលដ្ឋានអស់ហើយ។

ទាក់ទងការលើកឡើងខាងលើរបស់បុគ្គលដែលមានឈ្មោះ ប៊ុន ស្រ៊ាង (Bun Sreang) នោះអ្នកសារព័ត៌មានយើងបានរាយការណ៍ដោយផ្ញើរូបភាពទីតាំងល្បែងនោះទៅកាន់លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកគ្រាន់តែចូលមើលហើយមិនមានការឆ្លើយតប។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា គាត់តែងតែបានលឺពីម្ចាស់ទីតាំងនោះថាគេបានចំណាយបង់ប្រាក់ប្រចាំខែឱ្យជំនាញអស់ហើយគឺគ្មានអាណាមកចាប់ ឬបិទទីទាំងល្បែងគេបានឡើយ។

មហាជនស្នើសុំដល់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ មេត្តាបញ្ចាកម្លាំងចុះបង្ក្រាប និងអប់រំម្ចាស់ផ្ទះកុំបន្តកិច្ចសន្យា ជួលដាក់ទីតាំងនោះឱ្យមេល្បែងបន្តដែល ឬនាំឱ្យខាតចំណូល លើពន្ធកាត់ទុករបស់រដ្ឋបន្តទៀត។

ដោយ÷ សត្យា

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.