ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេជោ ​ហ៊ុន ​សែន ​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជា​មួយ ​លោក​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សហព័ន្ធ​នៃ​សហព័ន្ធ​រុស្ស៊ី​


នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដដែលនេះ បន្ទាប់បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Takuji Yanagimoto សមាជិក​ព្រឹទ្ធសភាជប៉ុន និងសហប្រតិភូជប៉ុន រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួប​ពិភាក្សាការងារ ជាមួយ លោក Ilyas Umakhanov អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី។

លោក Ilyas បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុតចំពោះរូបលោកផ្ទាល់ ក៏ដូចជាប្រតិភូជាន់ខ្ពស់របស់លោកដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុង វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) និងអបអរសាទរ ការប្រកាសបើកជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) កាលពីថ្ងៃម្សិលមិញនេះ។

លោក Ilyas បានអបអរសាទរយ៉ាងខ្លាំងចំពោះការរៀបចំវេទិការ (APPF-27) និង ការប្រកាសបើក ក្រុមប្រឹក្សា (ACC) នៅលើទឹកដីកម្ពុជាជា​លើក​ដំបូង។ ទន្ទឹមនឹងនេះ លោក Ilyas បានមានប្រសាសន៍ជម្រាបជូន សម្តេចតេជោថា នៅប្រទេសរុស្ស៊ីឆ្នាំនេះចាត់ទុកថាជាឆ្នាំនៃវប្បធម៌របស់កម្ពុជា ដែលប្រតិភូជាន់ខ្ពស់របស់លោកទាំងអស់នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ឆ្នាំនៃវប្បធម៌កម្ពុជានៅប្រទេសរុស្ស៊ីឆ្នាំនេះទទួលបានជោគជ័យ ដើម្បីរួមចំណែកក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែល្អ ព្រោះប្រទេសយើងទាំងពីរធ្លាប់មាន​ប្រវត្តិទាក់ទំនងជាយូរមក​ហើយ។ ទន្ទឹមនឹងនេះ លោក Ilyas បានជម្រាបផងដែរថា ក្រោយពេលដែលសម្តេចតេជោ អញ្ជើញជួបមេដឹកនាំរុស្សីកាលពីខែ តុលាក្នុងឆ្នាំកន្លងទៅ គឺបានរិតបន្តឹងនូវទំនាក់ទំនងទ្វេភាគីកម្ពុជារុស្សីកាន់តែល្អរឹងមាំឡើង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Ilyas និងប្រតិភូជាន់ខ្ពស់ទាំងអស់​ដែល បានអញ្ជើញមកចូលរួមក្នុងវេទិកា APPF-27 និងព្រឹក្តិការណ៍ ACC កាលពីថ្ងៃម្សិលមិញនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមាន​ប្រសាសន៍ បញ្ជាក់ថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលត្រូវបានបង្កើតឡើងនេះ ក៏ត្រូវបានទទួលស្គាល់ជាសកលដោយ​អង្គការយូណេ​ស្កូ​(UNESCO)ផង ដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្សី គឺជាទំនាក់ទំនងប្រវត្តិសាស្រ្ត​ជាយូរមកហើយ ជាពិសេសមិត្តរុស្ស៊ីបានជួយដល់កម្ពុជានៅពេលដែលប្រទេសយើងជួបការលំបាកបំផុត​ក្រោយពីទើបរំដោះប្រទេស​ចេញរួចពីរបប​ប្រល័យពូជ សាសន៍ប៉ុលពត។ ជាងនេះទៅទៀត ប្រទេសរុស្ស៊ី ក៏បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រមួយចំនួននៅប្រទេសកម្ពុជា ដូចជា មន្ទីរពេទ្យរុស្ស៊ី និង សាលាតិចណូជាដើម។ ទន្ទឹមនឹងនេះ មិត្តរុស្ស៊ីក៏បានជួយដល់កម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅប្រទេសរុស្ស៊ីផ្ទាល់ ដែលសព្វថ្ងៃនេះ បញ្ញវ័ន្តទាំងនោះបាននឹងកំពុងបំពេញការងារនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋរុស្ស៊ី ដែល​បានជួយដល់កម្ពុជាលើវិស័យផ្សេងៗជាច្រើនទៀតនៅកម្ពុជា។ សម្តេចតេជោ បានជូនពរ លោក Ilyas Umakhanov អនុប្រធានក្រុមប្រឹក្សា​សហព័ន្ធ​នៃសហព័ន្ធរុស្ស៊ី និងគណប្រតិភូទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ចពេលអញ្ជើញវិលត្រឡប់ទៅប្រទេសរុស្សីវិញ។ ទន្ទឹមនឹងនេះ សម្តេចតេ​ជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់ លោកប្រធានាធិបតីរុស្សី Vladimir Putin ផងដែរ៕

ប្រភព Face Book សមេ្តចតេជោ

Image may contain: 2 people, people standing and suit

Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.