ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

​ឧត្តម​សេនីយ៍​ឯក​​ ​ហ៊ុន​ ​​ម៉ា​ណែ​ត​ ​​៖​​ ​កង​ទ័ព​​គឺ​ជា​​កម្លាំង​​ស្នូល​​ចំពោះ​​ជាតិ​​មាតុ​ភូមិ​​ទាំង​មូល​​ត្រូវ​ការ​ពារ​​និងថែ​រក្សា​​​សន្តិភាព​ ​​និង​​​ស្ថិរ​ភាព​​ជូន​​​ប្រទេស​ជាតិ​​មានការ​រីក​ចម្រើន​​ទុក​​ឱ្យ​កូន​ចៅ​​ជំនាន់​​ក្រោយ​


ខេត្តកំពុងស្ពឺ៖ ​ថ្លែង​ចេញពី​តំបន់​ភ្នំ​ធំ​ម្រះព្រៅ​ ​ទី​ដែល​កងទ័ព​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ ​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​អគ្គមេបញ្ជាការរង​ ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​​កងទ័ពជើងគោក​ ​បាន​ប្រកាស​ថា​ ​កងទ័ព​ត្រូវ​ត្រៀម​ហ្វឹកហ្វឺន​ ​ត្រៀម​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ​និង​ការពារ​បូរណភាពទឹកដី​ជានិច្ច​។​

​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​សង្កត់ធ្ងន់​ថា​ ​សង្គ្រាម​ផ្ទុះឡើង​ដោយសារ​កងទ័ព​ ​បញ្ចប់​ក៏ដោយ​សារ​កងទ័ព​ ​ហើយ​បើសិន​កងទ័ព​មិន​ច្បាស់លាស់​ ​គឺ​កងកម្លាំង​ប្រដាប់​អាវុធ​នឹង​ដូច​ប្រទេស​ស៊ីរី​ ​លីប៊ី​ ​និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ ​ដូច្នេះ​កងទ័ព​ដែល​ច្បាស់លាស់​ ​និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​នេះ​ហើយ​ ​ទើប​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​ ​ដល់​សព្វថ្ងៃ​។​ ​ឯកឧត្តមបាន​ថ្លែង​ដូចនេះ​ ​នៅ​ថ្ងៃទី១៥​ ​ខែមករា​ ​ឆ្នាំ២០១៨នេះ​ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អ​ធីប​តី​ ​បិទ​វគ្គ​ហ្វឺ​ក​ហ្វឺ​ន​ ​លំហាត់​បាញ់​ ​គ្រាប់​ពិត​ចល័ត​ ​វាយ​សង្គ្រុប​ ​ថ្នាក់​កងអនុសេនាធំ​ថ្មើរជើង​យានយន្ត​ ​របស់​សិក្ខាកាម​កងពលតូច​លេខ៧០​ ​ដែល​ពិធី​នេះ​ក៏​មានការ​ចូលរួម​ពី​សិក្ខាកាម​មក​ពី​យោធភូមិភាគ​ទី២​​ ​យោធភូមិភាគ​ទី៣​​ ​យោធភូមិភាគ​ពិសេស​ ​និង​កងពលធំ​អន្តរាគមន៍​លេខ៣​ ​នៅ​ទីលាន​សាលា​ហ្វឹកហ្វឺន​របស់​កងពល​នៅ​តំបន់​ភ្នំ​ធំ​ម្រះព្រៅ​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​។​

​​ឧត្តមសេនីយ៍​ឯក ​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​គូសបញ្ជាក់​ថា​ ​កងទ័ព​គឺជា​កម្លាំង​ស្នូល​ ​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ ​ចំពោះ​ជាតិ​មាតុភូមិ​ទាំងមូល​ ​ការពារ​ដាច់ខាត​សន្តិភាព​ ​និង​ស្ថិរភាព​ ​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ ​ហើយដោយ​សារ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​បំពេញភារកិច្ច​ ​ធ្វើ​ឱ្យ​ប្រជាជន​មាន​ភាព​កក់ក្តៅ​វត្តមាន​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ ​មិនមែន​ជា​ការ​បន្លាច​ ​តែ​ជា​ការ​ធ្វើ​ឱ្យ​មាន​ភាព​កក់ក្តៅ​។​ ​ក្នុងឋានៈជា​មេដឹកនាំ​មួយ​រូប​ ​លោក​បាន​ថ្លែង​ថា​ ​អ្នកនយោបាយ​ ​និង​ក្រុម​អមិត្ត​ខ្លះ​ ​កំពុង​ទាញ​ទម្លាក់​រាជរដ្ឋាភិបាល​ ​ដូច្នេះ​សំខាន់​បំផុត​ត្រូវ​ថែរក្សា​សុខ​សន្តិភាព​ ​ស្ថិរភាព​ ​ត្រូវ​ទប់​សង្គ្រាម​ផ្ទៃក្នុង​ ​មានតែ​ខ្មែរ​គ្នាឯង​ទេ​ដែល​គិត​ពី​ខ្មែរ​ ​តែ​ប្រទេស​មហាអំណាច​មិនដែល​គិត​ពី​ខ្មែរ​នោះ​ទេ​ ​ជាក់ស្តែង​គឺ​មានតែ​បន្សល់ទុក​នូវ​គ្រាប់បែក​ទម្លាក់​មក​កាលពី​សម័យ​ ​លន់​ ​នល់ ជាដើម​។​

​ឧត្តមសេនីយ៍​ឯក ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​គូសបញ្ជាក់​ថា​ សម្តេចនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​បន្ត​ការ​បំពាក់​ ​និង​តម្លើង​ប្រាក់បៀវត្ស​គ្រប់បែបយ៉ាង​ដល់​កងទ័ព​ ​និង​មាន​ជាប់​ជាប្រចាំ​ ​ហើយ​គោលនយោបាយ​គ្រប់បែបយ៉ាង​របស់​រដ្ឋាភិបាល​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​កងទ័ព​ ​និងអតីតយុទ្ធជន​ ​ប៉ុន្តែ​ក្នុង​នោះ​ក៏​មានរឿង​ថ្នាំងថ្នាក់​តិចតួច​ផង​ដែរ​ជា​រឿង​ធម្មតា​ដែល​រដ្ឋាភិបាល​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​នានា​ដែល​មាននៅ​ក្នុង​សតិអារម្មណ៍​ ​ដើម្បី​ជា​ផលប្រយោជន៍​របស់​កងទ័ព​ ​និង​ជាតិ​មាតុភូមិ​ទាំងមូល​៕​

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.