ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត ​ចុះ​ពិនិត្យ​នៅ​មណ្ឌល​រាជ​ធានី​ភ្នំពេញ​ផ្ទាល់ ​នៃ​ដំណើរ​ការ​ប្រឡង​ជ្រើស​រើស ​ក្រប​ខ័ណ្ឌ​មន្ដ្រី​យោ​ធា​ឆ្នាំ​២០១៩​


រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ បានចាប់ផ្ដើមដំណើរការប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ដ្រីយោធា នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងតាមបណ្ដាយោធភូមិភាគនីមួយៗ នៅទូទាំងប្រទេសកម្ពុជា​ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ ។​ ការប្រឡងនេះ ​ផ្ដោតទៅលើវិញ្ញាសា​ចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា។ សម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស មានបេក្ខជនចូលរួមប្រឡង សរុបចំនួន​៨,៣៥២នាក់ ស្រី៣,២៧០នាក់ ក្នុងបែងចែកជា៣៥៦បន្ទប់។

បើតាមសេចក្ដីជូនដំណឹងរបស់​ ក្រសួងការពារជាតិ បានបញ្ជាក់ថា មណ្ឌលប្រឡងនៅទូទាំងប្រទេសរួមមាន៖

ទី១៖មណ្ឌលប្រឡងរាជធានីភ្នំពេញ
ទី២៖មណ្ឌលប្រឡងយោធភូមិភាគទី១ (ខេត្តស្ទឹងត្រែង)
ទី៣៖មណ្ឌលប្រឡងយោធភូមិភាគទី២ (ខេត្តកំពង់ចាម)
ទី៤៖មណ្ឌលប្រឡងយោធភូមិភាគទី៣ (ខេត្តកំពត)
ទី៥៖មណ្ឌលប្រឡងយោធភូមិភាគទី៤ (ខេត្ដសៀមរាប)
និងទី៦៖មណ្ឌលប្រឡងយោធភូមិភាគទី៥ (ខេត្តបាត់ដំបង)។

​ជាក់ស្ដែង សម្រាប់ដំណើរការប្រឡងនៅព្រឹកនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រលងជ្រើសរើសនាយទាហាន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ ក៏បានចុះ​ធ្វើការត្រួត​ពិនិត្យផ្ទាល់តែម្ដង នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ ដែលធ្វើឡើងនៅវិទ្យាល័យបាក់ទូក។

ដើម្បីធានាដល់តម្លាភាព សុក្រឹត យុត្តិធម៌ក្នុងការប្រឡងនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ រឹតបន្តឹងវិន័យ​ប្រឡង ដោយហាមដាច់ខាតមិនឲ្យអ្នកគ្មានភារកិច្ច ចូលមណ្ឌលប្រឡងនោះឡើយ រួមទាំងមន្ត្រីយោធាដែលពាក់ផ្កាយពីរ ផ្កាយបីផងដែរ។

ការដាក់បំរាមរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីបានសង្កេតឃើញថា ការប្រឡងបណ្ដាឆ្នាំកន្លងទៅ មានមន្ដ្រីយោធាជាន់ខ្ពស់មួយចំនួន គ្មានភារកិច្ចក្នុងការប្រឡង​បានជូនកូន ក្មួយ ឬសាច់ញាតិ ចូលក្នុងមណ្ឌលប្រឡង។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បានណែនាំដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅដល់ក្រុមការងារថ្នាក់កណ្តាល នៃអនុគណៈកម្មការប្រឡង​ជ្រើសរើស ក៏ដូចជាគណៈមេប្រយោគ អគានុរក្ស និងអនុរក្ស និងផ្សេងៗមិនឲ្យមានការអន្តរាគមន៍ និងមិនត្រូវមានមនោសញ្ចេតនាចំពោះបុគ្គល ត្រូវមានមនោសញ្ចេតនាទូទៅ ដោយការប្រកួតប្រជែង និងត្រូវរៀបចំផែនការ អនុវត្តនិតិវិធីឲ្យបានច្បាស់លាស់ និងអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់​នៅក្នុងការដឹកនាំ និងដំណើរការនៃការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទឆ្នាំ២០១៩ ឲ្យមានសុក្រិតភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ដែរថា ការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើង​គោក​ជំនាន់ទី១១ វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០១៩ ដែលផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.