ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នាវា​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ចំនួន ​០៣គ្រឿង ​ចូល​ចត​កំពង់​ផែ​អន្តរ​ជាតិ​ក្រុង​ព្រះ​សីហនុ​ដើម្បី​រឹត​ចំណង​មិត្ត​ភាព ​


ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃពុធ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០៣គ្រឿង បានចូលចតនៅ​កំពង់ផែអន្តរ​ជាតិ​ក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនះកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយះពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ​២០១៩ ក្នុងគោលបំណងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរចិន កម្ពុជា​ឲកាន់​តែរឹងមាំ ជាពិសេសការទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកាន់តែស្និទស្នាលបន្ថែមទៀត ព្រម​ទាំងធ្វើការផ្លាស់​ប្តូរបទ​ពិសោធន៍​ពីគ្នាទៅវិញទៅមក។

ថ្ងៃទី៩មករា២០១៩នេះដែរនាយ- នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ព​ជើងទឹកមូលដ្ឋានសមុទ្រ បានអញ្ជើញមកទទួលស្វាគមន៍ យ៉ាងរីករាយផងដែរ ។

លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានទទួលស្វាគមន៍ចំពោះគណះប្រតិភូកងទ័ពជើងទឹករំដោះ ប្រជាជនចិននៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តការរវាងកងទព័ជើងទឹកប្រទេសទាំងពីរ ពិសេសចំណងកាទូតរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀតផង។

ឯកឧត្តម ឧត្តមនាវីទោ XU HAIHUA នាយសេនាធិការរងនៃកងនាវាសមុទ្រខាងជើង ថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកកម្ពុជា អាជ្ញាធរខេត្ត និងប្រជា ជនខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍ការចូលចតរបស់នាវាកងទ័ពរំដោះប្រជាជនចិន នៅលើទឹកដីខេត្តព្រះសីហនុ ក្នុងគោល​បំណង​ពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរចិន កម្ពុជាឲកាន់តែរឹងមាំ។

តាមគម្រោងគណៈប្រតិភូកងទ័ពជើងទឹកចិននេះនឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ កងទ័ពជើងទឹកកម្ពុជានៅមូលដ្ឋានរាម ជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា ទស្សនកិច្ចបរមរាជវាំង សារៈមន្ទីរជាតិ និងជួបជាមួយ​សមាគមន៍ចិន​នៅខេត្តព្រះសីហនុ​ផងដែរ។

សូមបញ្ជាក់ថានាវាទាំងបីគ្រឿងនេះ​ ៖
១.មានឈ្មោះ PLANS WUHU (F.F.G-539) បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក ៤.១០០តោន ដឹកនាំដោយ​លោក​វរនាវីឯក YANG KAI ។
២.មានឈ្មោះ PLANS HANDAN (F.FG-579) បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក 4,100តោន ដឹកនាំដោយលោក​វរនាវីទោ ZHAO SHU QIAN ។
៣.ឈ្មោះ PLANS DONG PINGKAJE ( AOR 960) បណ្តោយ ១៧៩ម៉ែត្រ ទទឹង ២៥ម៉ែត្រ ជម្រៅទឹក 10ម៉ែត្រ ទម្ងន់ផ្ទុក 20,500តោន ដឹកនាំដោយ​លោក វរនាវីទោ ZHOU XIAOHUI ។
នាវាទាំង ០៣គ្រឿង ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ XU HAIHUA នាយសេនាធិការរង នៃកងនាវាសមុទ្រខាងជើង ដែលមាននាវឹកសរុបចំនួន ៦៩៥នាក់៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.