ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សេន ​ឡាំ ​ជា​​មេ​ការ​ធំ ​​បាន​ឲ្យ​មនុស្ស​របស់​ខ្លួន ​ចូល​​បំផ្លាញ​​ព្រៃ​ឈើ​ ​នៅ​ក្នុង​​តំបន់​​ជម្រក​​សត្វ​ព្រៃ​​បឹង​​ពែរ​និង​​តំបន់​​អភិរក្ស​​គូលែន​​ព្រហ្ម​​ទេព​ យ៉ាង​​រាល​ដាល​​ហេីយ​ដឹក​ឈេី​ហ៊ុប​ចូល​ក្រុម​ហ៊ុន​បំភ្លៃ​អោយ​ជា​ឈេី​ស្រប​ច្បាប់​


ខេត្តព្រះវិហា៖ ក្រុមហ៊ុន​ ប្ល៊ូ​ហ៊ី​វិន ដែលមានទីតាំង ស្ថិតនៅភូមិព្យូជ្រូក ឃុំគូលែនជើង ស្រុក​គូលែន ខេត្តព្រះវិហារ ដែរបានទទួលសិទ្ធ បំពេញបន្ថែម ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លិខិតលេខ៦២២ ក.ស.ក ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្តីពីការ​ទទួលស្គាល់​ អោយកែច្នៃ ផលអនុផលព្រៃឈើបង់ពន្ធជូនរដ្ឋ ក្នុងដីសម្បទានសេដ្ឋកិច្ចនោះ គេសង្កេតឃើញ ការកាប់បំផ្លិចបំផ្លាញព្រៃឈើ នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​បឹង​ពែរ និង​តំបន់​អភិរក្ស​ គូលែន​ព្រហ្ម​ទេព យ៉ាង​រង្គាសនិងក្លាយជា​ទីវាលអស់ទៅហេីយ។

ប្រភពពីប្រជាសហគមន៍ ដែលរស់នៅជិតតំបន់ ក្រុមហ៊ុនខាងលើនេះ គាត់់បានអោយដឹងថា ក្រោយពីក្រុមហ៊ុនខាងលើ ទទួលបានសិទ្ធិ ពី​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរួចហើយនោះ ក្រុមហ៊ុនខាងលើនេះ ចាប់ផ្ដើមធ្វើសកម្មភាព ជិះសេះលែងដៃ និងបានបង្កផលលំបាក ដល់ក្រុមប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នោះ ក៍ដូចជាប្រជាសហគមន៍ ពោធិ៏រៀងទាំងមូល ដោយមួយរយៈ​កន្លងទៅនេះ ​ក្រុមហ៊ុន​ ប្ល៊ូ​ហ៊ី​វិ​ន  ដែលមាន​ឈ្មោះ សេន ឡាំ ជា​មេការធំ ​បានឲ្យមនុស្សរបស់ខ្លួន ចូល​បំផ្លាញ​ព្រៃឈើ​ នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​បឹង​ពែរនិង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រាលដាល​ហេីយដឹកឈេីហ៊ុបចូលក្រុមហ៊ុនបំភ្លៃអោយជាឈេីស្របច្បាប់។

ក្រុមប្រជាសហគមន៍ បានលើកឡើង នឹងរិះគន់ថា ក្រុមហ៊ុន ​ប្ល៊ូ​ហ៊ី​វិ​ន អាចធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត​ ដោយសារមានការបើកភ្លើងខៀវ ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នឹងមានការ​ឃុបឃិតបើកដៃ ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ក្នុង​ខេត្តព្រះវិហារ ផងដែរ​ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ហើយក្នុងនោះ​ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ក៍ដូចជា​លោក នង សុខុម ប្រធាន​រដ្ឋបាល​ព្រៃឈើ​​ខេត្តព្រះវិហារ ត្រូវគេ​ដឹងថា​ គឺជា​អ្នក​ឃុបឃិត​ ឲ្យ​ឈ្មោះ សេន ឡាំ មេការ​ធំ របស់ក្រុមហ៊ុន​ ប្ល៊ូ​ហ៊ី​វិ​ន ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ ដើម្បី​ជា​ថ្នូរ​ នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​​និងបក្សពួករបស់ខ្លួន។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ ខែធ្នូ កន្លងទៅ​ថ្មីៗ​នេះ​ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ បាននាំគ្នា​ព័ទ្ធចាប់​រថយន្ត​រ៉េវ​ ដឹកឈើ​ហុប​មូល​ ចំនួន​ ៩​ដើម របស់លោក សេន ឡាំ ដែលជា​ឈ្មួញ​ឈើ​ល្បីល្បាញ​ រស់នៅ​ភូមិ​ព្យួរ​ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​។ ហើយឈើ​ហ៊ុបមូលទាំងនោះ ​ត្រូវបាន​លោក សេន ឡាំ មេការ​ក្រុមហ៊ុន ​ប្ល៊ូ​ហ៊ី​វិ​ន លួច​ប្រមូល​ទិញ​ ដឹក​ចេញពី​តំបន់​ អភិរក្ស​ព្រៃឈើ​គូលែន​ព្រហ្ម​ទេពនិងដែនជម្រកសត្វព្រៃបឹងពែរដឹកតាម​ភូមិ​ពោធិ៍​រៀង ឃុំ​គូលែន​ជើង ស្រុក​គូលែន​ ត្រូវបានប្រជា​សហគមន៍​ ការពារ​ព្រៃឈើ​ បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​នាំយក​រថយន្ត​រ៉េវ និង​ឈើ​ជា​វត្ថុតាង ​មក​រក្សាទុក ​នៅ​សាលាស្រុក​គូលែន កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ ក្នុង​ឃុំ​គូលែន​ជើង ស្រុក​គូលែន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មោះ សេន ឡាំ បាន​ប្រើប្រាស់​យីហោ​ក្រុមហ៊ុន​ ប្ល៊ូ​ហ៊ី​វិ​ន  ដើម្បី​ប្រមូល​ទិញ​ឈើ​ ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែ​រ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រលូន​។ ចំណែក​លោក អ៊ន់ ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ខេត្តព្រះវិហារ ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ ខេត្តព្រះវិហារ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ ទុក​ឲ្យ​លោក សេន ឡាំ មេការ​ក្រុមហ៊ុន​ ប្ល៊ូ​ហ៊ី​វិ​ន បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាងចំហរព្រោះតែមានខ្នង​បង្អែកនៅជួយ​ជ្រោម​ជ្រែង​ពីក្រោយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងភូមិឃុំ ខាងលើនេះ បានបញ្ជាក់ឲ្យដឹងថា៖ ម្ចាស់ក្រុមហ៊ុននេះ មានឈ្មោះ សេន ឡាំ ជាមេការក្រុមហ៊ុន កំពុងសម្រុកកាប់ ដឹងជញ្ញូនឈើ ពីតំបន់ខាងក្រៅ ចូលមកអារនិងច្រៀក ដោយគ្មានអ្នកបង្រ្កាបទេ សូម្បីតែលោក អ៊ន់ ចាន់ដា អភិបាល​នៃ​គណៈអភិបាល ខេត្តព្រះវិហារ​​​​ ក៍អាចសម្ងំចាំទទួលប្រយោជន៍ ពីក្រុមហ៊ុនមួយនេះផងដែរ? ព្រោះថា អភិបាលខេត្ត ជាប្រធានគណ:បញ្ជាការ ឯកភាពខេត្ត ក្នុងការដឹកនាំទប់ស្កាត់ បទល្មើសព្រៃឈើ ហេតុអ្វីពេលនេះ បែជារក្សាភាពស្ងៀមស្ងាត់ បណ្ដោយឲ្យមេឈ្មួញ ឈ្មោះ សេន ឡាំ ធ្វើសកម្មភាព កាប់នឹងដឹកជញ្ជូនឈើ យ៉ាងគឃ្លើន ផ្ទុយពីច្បាប់អនុញ្ញាត ដែរខ្លួនមានទៅវិញ? ហើយបែជា លោកធ្វេីមិនដឹង? ឬមួយដូចពាក្យចាស់ថា​​​ មនុស្សដេកលក់ ងាយស្រួលដាស់ ប៉ុន្តែ ចំណែកដែលមនុស្ស ធ្វេីពត់ដេកលក់ ទេីបដាស់មិនភ្ញាក់ ។

ពាក់ព័ន្ធសកម្មភាព កាប់បំផ្លាញព្រៃឈើ យ៉ាងរង្គាសខាងលើ ប្រជាពលរដ្ឋជាច្រើន បានអំពាវនាវ សូមឲ្យឯក​ឧត្តម នាយឧត្តមសេនីយ៍ សៅ​​ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជាទុកចិត្ត បានចាត់តាំងបំពេញបេសកម្មពិសេស ក្នុងការទប់ស្កាត់និងការបង្ក្រាបបទល្មេីស​ធនធានធម្មជាតិមេត្តា​ចុះ​ពិនិត្យ​មើល លើទីតាំងក្រុមហ៊ុន ខាងលើនេះផង? កំពុងធ្វើសកម្មភាព អាច្រៀកឈើ ជារៀងរាល់ថ្ងៃបេីសង្ឃឹមលេីថ្នាក់ខេត្តពួកគាត់​សំរាន្ត​លក់អស់​ហេីយ? ប្រភពដដែលបានបន្តថា ក្រុមហ៊ុននេះ កំពុងផ្គើន ផ្ទុយពីអនុសាសន៍ សម្តេចក្រឡាហោម​​ ស​​ ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មីៗនេះ លោកបានព្រមាន អភិបាលខេត្តមួយចំនួនអោយធ្វេីការទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈេីនៅក្នុងដែនដីរបស់ខ្លួនគ្រប់គ្រងដោយចេរភាព។

និយាយរួមនិងដោយឡែកក្រុមហ៊ុនមួយនេះគែនគរប្រជាពលរដ្ធអោយចូលកាប់និងអារឈេីនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរនិងសហគមន៏ពោរៀងរួចបន្តដឹកចូលស្តុកនៅនិងក្រុមហ៊ុនមួយនេះ។

ពាក់ពន្ធ័និងការចោទប្រកាន់ខាងលេីគេហទំព័រ រស្មីក្រុងយើង មិនអាចសុំការបំភ្លឺបានឡេីយពីលោកអ៊ន់ ចាន់ដា អភិបាលខេត្តព្រះវិហារ ដោយមិន​មានអ្នកទទួលទូរស័ព្ទ ។ ដោយឡែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារលោកឆ្លេីយយ៉ាងខ្លីថាជាប់ប្រជុំ ដោយឡែក លោក​ សេន ឡាំ មេការក្រុមហ៊ុនអង្គភាពគេហទំព័រ រស្មីក្រុងយើង មិនអាចទាក់ទងបានឡេីយ៕

ដោយ ៖ សិរីបុត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.