ព័ត៌មាន​ទាន់ហេតុការណ៍
តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន
0

លោក ​មិច ​ឌីម៉ង់ ​មេប៉ុស្តិ៍​ច្រក​អូរ​លាវ​ព្រំ​ប្រទល់​កម្ពុជា​-​វៀតណាម ​ស្ថិត​ក្នុង​ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ចារ ​ស្រុក ​ស្នួល​ ខេត្ត​ក្រចេះ ​ជា​មេ​ឈ្មួញ​ឈើ​ធំ​ដែល​គ្មាន​នរណា​​ហ៊ាន​បង្ក្រាប


ស្រុកស្នូល(ក្រចេះ) ៖ តាមប្រភពពីប្រជាពលរដ្ឋក្នុងស្រុកស្នួល បានឱ្យដឹង​ថា លោក មិច ឌីម៉ង់ ជាមន្ត្រីនគរបាលនិងជាមេឈ្មួញ​ឈើព្រមទាំងជាមេ​កាង​ច្រកឱ្យឈ្មួញឈើនានា ដោយសារលោកមានខ្នងបង្អែកជាស្នងការខេត្តក្រចេះ ឈ្មោះ លោក លន់ សុផាត ត្រូវជាបងប្អូនថ្លៃនឹងគ្នា។

តាមប្រភពដដែលបានឱ្យដឹងបន្តទៀតថា៖ លោក មិច ឌីម៉ង់ រូបនេះមិនខ្លាចសមត្ថកិច្ចមួយណាឡើយ​ព្រោះលោកជាមន្ត្រី​នគរបាលផងនិង​មានខ្នង​ក្រាស់ដែលជាស្នងការខេត្តក្រចេះផងបើនរណាហ៊ាននិយាយពីទង្វើអាក្រក់របស់លោកមេប៉ុស្តិ៍រូបនេះតែងទទួលបានការគម្រាមកំហែងដោយ​​ពាក្យថា “បើមិនចង់ជាប់គុកឈប់និយាយភ្លាមទៅបើនៅតែនិយាយទៀតប្រយ័ត្នគុករងចាំព្រោះអញមានបងប្អូនជាស្នងការ តុលាការ ព្រះរាជអាជ្ញារ ចៅហ្វាយខេត្ត សុទ្ធតែជាគ្នារបស់អញ” ពាក្យនេះត្រូវបានគេឮពីមាត់របស់លោក មិច ឌីម៉ង់ ជាញឹកញាប់ទៅហើយ។

ប្រជាពលរដ្ឋលើកឡើងថាបើប្រទេសមានច្បាប់ដូចប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីមែននោះគួរសើបអង្កេតនិងចាត់វិធានការទៅលើប្រភេទបុគ្គលដូចលោក មិច ឌីម៉ង់ ដើម្បីសង្គមមានសុខសុវត្ថិភាព៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.