ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្រ្តី​កាំ​កុង​ត្រូល​សាខារាជ​ធានី​​ភ្នំពេញ ​ចុះ​បិទ​សិប្បកម្ម​អំបិល​មួយ​កន្លែង​ នៅ​ខណ្ឌព្រែក​ព្នៅ ​ក្រោយ​ពិនិត្យ​ឃើញ​ថា ​គ្មាន​ច្បាប់​អនុញ្ញាតិ​ និង​គ្មាន​អនាម័យ


រាជធានីភ្នំពេញ ៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខារាជធានីភ្នំពេញ និងមន្រ្តីមន្ទីរពិសោធន៍ សហការជាមួយមន្ទីរពាណិជ្ជកម្ម, មន្ទីរឧសហ្សាកម្ម​ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ បានចុះបិទសិប្បកម្មអំបិលមួយកន្លែង នៅខណ្ឌព្រែកព្នៅ ក្រោយពិនិត្យឃើញថា គ្មានច្បាប់អនុញ្ញាត និងគ្មានអនាម័យ។

ប្រតិបត្តិការនេះបានធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថា មាន​សិប្បកម្មអំបិលអ៊ីយ៉ូដ ចំនួន០២ទីតាំងនៅទីនោះ បានបើ​ដំណើរការសង្ស័យគ្មានច្បាប់ និងគ្មានអនាម័យ។

លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូវផែស្ងួតចុងទីភ្នំពេញ ​ដែលដឹកនាំមន្ត្រីចុះផ្ទាល់បានឲ្យដឹងថា​ សិប្បកម្ម​ពីរទីតាំងខាងលើនេះរួមមាន៖

ទី១៖ សិប្បកម្មអំបិលស្ថិតនៅផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រុមការងារបានត្រួតពិនិត្យ និងពិសោធន៍ឃើញថាមានអំបិលអ៊ីយ៉ូដម៉ត់ជាតិអីយ៉ូដ៩០PPM (លើសអ៊ីយ៉ូដ),​ អំបិលគ្រួសគ្មានជាតិអ៊ីយ៉ូដ។ ក្រោយពីការត្រួតពិនិត្យឃើញថា សិប្បកម្មនេះពុំមានច្បាប់ គ្មានអនាម័យ ទើបគណៈកម្មការសំរេចឲ្យផ្អាកបណ្តោះអាសន្នឲ្យម្ចាស់ធ្វើច្បាប់ និងរៀបចំ អនាម័យឲ្យបានល្អឡើងវិញ។

ទី២៖ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ គណៈកម្មការបានធ្វើពិសោធន៏ អំបិលអ៊ីយ៉ូដម៉ត់ មានជាតិអ៊ីយ៉ូដ២០PPM (ខ្វះជាតិអ៊ីយ៉ូដ), អំបិលគ្រួសមានជាតិអ៊ីយ៉ូដ៧០PPM ក្រោយពីការត្រួតពិនិត្យ ឃើញថា សិប្បកម្មនេះមានច្បាប់ និងធ្វើការណែនាំផ្នែក​អនាម័យ​ឲ្យបានល្អហើយ ឲ្យដំណើរការធម្មតា និងយកគំរូមួយចំនួនបញ្ជូន ទៅមន្ទីរពិសោធនែអគ្គនាយកដ្ឋានកាំកុងត្រូល។

លោក​ គង់​ វុទ្ធី​ បានបន្តថា ចំពោះសកម្មភាពទាំងនេះ​ គឺអនុវត្តន៍ទៅតាមការ​ណែ​នាំរបស់ប្រតិភូរាជ​រដ្ឋ ​ភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល ឯកឧត្តម ម៉ក់ ពិជ្ជរិទ្ធ និងលោកប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.