ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ​វេង ​សាខុន ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ស្រុក​តំបែរ ​បាន​ប្រារព្វ​មិទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ​ទិវា​ជ័យ​ជម្នះ ​៧មករា ​និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​លទ្ធផល​របស់​មហា​​សន្និបាត​គណ:​កម្មា​ធិការ​​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤១​ អាណត្តិ​ទី៥​​


ខេត្តត្បូងឃ្មុំ ៖ នៅស្នាក់ការគណបក្សស្រុកតំបែរ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ បានប្រារព្វមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា និងធ្វើការផ្សព្វផ្សាយពីលទ្ធផលរបស់មហា​សន្និបាតគណ:កម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤១ អាណត្តិទី៥។ ពិធីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្ដាល​ចុះជួយ​ស្រុកតំបែរអមដោយប្រធាន អនុប្រធានក្រុមការងារ សមាជិក សមាជិកាបក្សឃុំ ភូមិ គណ:កម្មការ ស២៦ ស២៧ យុវជន ក្រុមការងារស្រ្តីឃុំ សរុបប្រមាណ ៥៦០នាក់ បានអញ្ជើញចូលរួម។

បន្ទាប់ពីលោក នាដ្ឋ រ៉ាវុធ ប្រធានគណ:កម្មការគណៈបក្សស្រុកមានមតិស្វាគមន៍រួចមក ឯកឧត្តមប្រធានក្រុមការងារបានធ្វើការសំណេះសំណាល​ជាមួយសមាជិក សមាជិកាអំពីខ្លឹមសារនិងអត្ថន័យជាប្រវត្តិសាស្ត្រនៃខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្មះ ៧មករា។ លោកបានបញ្ជាក់​ថាថ្ងៃជ័យជម្មះ ៧មករា នេះបានឆ្លុះបញ្ចាំងយ៉ាងប្រចក្សពីឆន្ទ: មនសិការ និងគុណបំណាច់របស់វីរ:កម្មាភិបាល វីរ:យុវជន យុវនារីស្នេហាជាតិ និងប្រជាជនគ្រប់មជ្ឈដ្ឋានដែលបានក្រោកឈរឡើងតស៊ូ ធ្វើពលីកម្ម បូជាអាយុជីវិតយ៉ាងអង់អាចក្លាហានដើម្បីរំដោះជាតិ មាតុភូមិ និង​ប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃ ៧មករា ឆ្នាំ១៩៧៩។

ពន្លឺជ័យជម្មះជាប្រវត្តិសាស្ត្រយ៉ាងត្រចះត្រចង់នេះ បានធ្វើឲ្យប្រទេសជាតិ និងប្រជាជនទូទាំងប្រទេសទទួលបានយ៉ាងពេញលេញនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ទូទាំងផ្ទៃប្រទេសជាបន្តបន្ទាប់រហូត​សម្រេចបាននូវសមិទ្ធផលយ៉ាង​ធំធេងលើគ្រប់វិស័យដូចយើង​បានឃើញក្នុងពេល​បច្ចុប្បន្ន។ ដើម្បីរក្សាការពារ និងបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែររីកចម្រើនបន្ថែមទៀត ឆ្លើយតបទៅតាមសេចក្តីត្រូវការជាចាំបាច់របស់​ប្រទេស​ជាតិ និងប្រជាជន រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៨ បានធ្វើ​សន្និបាត​គណ:​កម្មាធិការកណ្តាលលើកទី៤១ ដើម្បីបូកសរុបលទ្ធផលដែលសម្រេចបាន វាយតម្លៃលើចំណុចខ្លាំង និងចំណុចខ្សោយ រួចដាក់ចេញនូ​វគោល​នយោបាយ និងយុទ្ធសាស្ត្រស៊ីជម្រៅដើម្បីបន្តរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ឈានទៅសម្រេច​ឲ្យបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ និង២០៥០។

ពិតណាស់ដើម្បីគាំទ្រ និងចូលរួមសម្រេចឲ្យបាននូវផែនការយុទ្ធសាស្រ្ត និងចក្ខុវិស័យនេះ ឯកឧត្តមបាននាំយកលទ្ធផលរបស់មហាសន្និបាតទាំង ១១ចំណុច ផែនការ និងទិសដៅអនុវត្តបន្ត ព្រមជាមួយអនុសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា មកផ្សព្វផ្សាយ និងបានធ្វើការណែនាំបន្ថែមដល់សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់លើចំណុចសំខាន់ៗស្របតាមទិដ្ឋភាព និង​ស្ថានការណ៍ជាក់ស្តែងនៅមូលដ្ឋានផ្ទាល់ ដើម្បីយកទៅធ្វើជាត្រីវិស័យក្នុងការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ដោយ​ឡែក​អភិវឌ្ឍន៍​ស្រុកតំបែរឲ្យមានការរីកចម្រើនបន្ថែមទៀត។

នាឱកាសនេះផងដែរ ឯកឧត្តមបានផ្តាំផ្ញើដល់សមាជិក មាជិកាថាយើងមិនត្រូវមានមោទភាពលើជ័យជម្មះដែលយើងទទួលបានពេកទេ ផ្ទុយទៅវិញ​ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ និងថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ប្រឆាំងដាច់ខាតនូវចលនា​បដិវត្តន៍​ព័ណ៌គ្រប់​រូប​ភាព ហើយចាំបាច់ត្រូវបង្កើនស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់អនុវត្តអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស ប្រជាជន​កម្ពុជា និងជានាយករដ្ឋមន្ត្រី គឺត្រូវចុះមូលដ្ឋានបម្រើប្រជាជនដោយស្មោះត្រង់ ពេញលេញ សកម្ម ទូលំទូលាយ ទាន់ពេលវេលា មានការទទួល​ខុស​ត្រូវ និងមានប្រសិទ្ធភាពខ្ពស់ និងជាពិសេសត្រូវបន្តអនុវត្តគោលនយោបាយ ក៣ (កើត អាពាហ៍ពិពាហ៍ និងមរណភាព) និងត្រូវពង្រឹងសេវាសា​ធារណៈ នៅមូលដ្ឋានស្រុកតំបែរឲ្យកាន់តែមាន ប្រសិទ្ធភាព។

ដោយ ៖​សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.