ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ខេត្ត​មណ្ឌល​គីរី​ ៖ ​ឈ្មួញ​​មាន​អំណាច​កំពុង​តែ​សប្បាយ​ចិត្ត ​និង​នៅ​បន្ត​សម្រុក​​ដឹក​ជញ្ជូន​​ឈើ​​ពី​​ខេត្ត​មណ្ឌល​គិរី ​ឆ្លង​ទៅ​លក់​ប្រទេស​វៀត​ណាម​យ៉ាង​គគ្រឹក​គគ្រេង​មិន​រំខាន​ដល់​អាជ្ញារធ​រ​ខេត្ត​មណ្ឌលគីរី


ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និងលោកអ៊ុ វណ្ណសុភគ័ នាយខណ្ឌរដ្ឋបាលព្រៃឈេីមណ្ឌលគិរី គ្មាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះទេ​។

ជាក់ស្ដែង​ឈ្មួញ​ដែលមាន​ខ្នងបង្អែក​រឹងមាំ ជាពិសេស​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ជា​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី និង​ជា​ប្អូនប្រុស​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុកវៀតណាម​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រីរាជការ​ក្នុង​សាលាខេត្ត​មណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​លក់នៅប្រទេសវៀតណាម​យ៉ាង​ពេញបន្ទុក​មិនញញឹតនឹងការបង្ក្រាបពីសមត្ថកិច្ចឡើយ។​

បើតាម​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី និង​ជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងខណៈដែល​ឈ្មួញ​ដទៃទៀត​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន គឺ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន អាង​មាន​ខ្នងបង្អែក​រឹងមាំ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រក​ប៉ុស្ដិ៍​៧ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី ញញើត​នឹង​ឥទ្ធិពល​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែលជាប្អូនប្រុសរបស់ខ្លួន ដឹកជញ្ជូន​ឈើ​ចេញទៅ​លក់នៅប្រទេស​វៀតណាមយ៉ាង​រលូន​និងយ៉ាងចំហរ៕

ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បានដឹង​យ៉ាងច្បាស់​ពី​សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ក្នុងការ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ ក៏ប៉ុន្តែ​ទំនង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​មួយផ្នែក​ណា​នោះ ទើប​លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ចំណែក​លោក សំរិត ណ​យ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ដែលមាន​លោក ទៀង សៅ​រតន៍ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ទ​ទួល​បន្ទុក​អន្តោប្រវេសន៍​ជា​បង្អែក​រឹងមាំ​ទើប​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដ៏មានឥទ្ធិពល បន្តសកម្មភាព​ដឹកជញ្ជូន​ឈើឆ្លងដែន​ចេញទៅ​ប្រទេសវៀតណាមតាម​ច្រក​ណាំ​លៀ ហៅច្រក៧យ៉ាង​គឃ្លើន​។​

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​លួចបង្ហើបថា៖ បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​ផ្អាក​សកម្មភាព​ដោយសារ​ខ្លាច​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ចាត់ការ​ពួកគេ​តាមច្បាប់​។ ក៏ប៉ុន្តែ​សម្រាប់​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី និង​ជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​រាលដាល​ដដែល​។ សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​ពេ​ជ្រា​ដា រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។

ចំណែក​លោក អ៊ុ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ត្រូវបាន​គេ​ដឹងថា គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​វៀតណាម​ដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។

ពាក់ពន្ធ័និង​ការ​ចោទ​ប្រកាន់ខាងលេីនេះនៅព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០១៩ គេហទំព័ រស្មីក្រុងយើង មិនអាចសុំការបំភ្លឺបានឡេីយពីលោក អ៊ុ វណ្ណ​សុភ​គ៌ នាយខណ្ឌរដ្ឌបាលព្រៃឈេីខេត្តមណ្ឌលគិរីដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល ។ ដោយឡែកលោកស្វាយ សំអ៊ាង​ អភិបាលខេត្តមណ្ឌល​គិរី​បានចេះត្រឹមតែនិយាយអាឡូៗរួចក៏បិទទូរសព្ឌ័។

គួររំលឹកផងដែរថានៅក្នុងអាណាចក្រខេត្តមណ្ឌលគិរីមួយនេះសកម្មភាពកាប់និងដឹកជញ្ជូនឈេីទៅឆ្លងដែនទៅប្រទេសវៀតណាមកាន់តែមានការលេចធ្លោខ្លាំងោឡើងៗ បេីទោះបីសម្តេចក្រឡាហោម ស​ខេង​ ឧបនាយករដ្ធមន្ត្រីរដ្ធមន្ត្រីក្រសួងមហា​ផ្ទៃធ្លាប់ធ្វេីការព្រមានអោយ​ទប់ស្កាត់និងបង្រ្កាប​បទល្មេីសព្រៃឈេីបេីពុំដូច្នោះទេនិងត្រូវដកហូតតំណែង​ប៉ុន្តែការព្រមានរបស់សម្តេចក្រឡាហោម ស ខេងហាក់បី លោក​ ស្វាយ សំអ៊ាង មិនអនុវត្ត​តាមបទបញ្ជានិងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ទំនងជាលោក ស្វាយ សំអាង មានខ្ខងបង្អែកដ៏រឹងមាំុនៅទីស្តីការគណៈរដ្ឋមន្ត្រីចាំជួយហើយ ទើបជាក្នុងអាណាចក្រខេត្តមណ្ឌលគិរីនៅតែមានការចរាចរណ៏​ចេញឈេីទៅ​ប្រទេស​វៀតណាមជាប្រចាំ ៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.