ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួងអប់រំយុវជននិងកីឡាបើកកិច្ខប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ”កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជនកម្ពុជានិងក្រុមប្រឹក្សាកុមារកម្ពុជានៅក្នុងខេត្តសៀមរាប


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះក្រសួងអប់រំយុវជន និងកីឡា បានបើកកិច្ខប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ”កូនល្អ សិស្សល្អ មិត្តល្អ”ថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជាក្រោមប្រធានបទ ៖ “ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាប្រជាពលរដ្ឋ ឌីជីថល” របស់យុវជន និងកុមារឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃគឺថ្ងៃទី១៩និងទី២០ ខែវិច្ឆកា នៅសណ្ឋាគាររីជិនស៊ីអង្គរក្នុងខេត្តសៀមរាបដែលស្ថិតក្រោមអធិបតីភាពលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំយុវជន និងកីឡា និងដោយមានការចូលរួមពីប្រធានប្រតិភូដឹកនាំ និងបេក្ខជនជាសមាជិកក្រុមប្រឹក្សាយុវជនកម្ពុជា និងសមាជិកក្រុមប្រឹក្សាកុមារកម្ពុជាដែលជាសិស្សានុសិស្សមកពីរាជធានីខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារបានមានប្រសាសន៍ថា ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់សមាជិក និងក្រុមប្រឹក្សាឆ្នើមប្រចាំឆ្នាំសិក្សានីមួយៗក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ “កូនល្អ សិស្សល្អ និងមិត្តល្អ” នេះឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមប្រឹក្សាយុវជនកម្ពុជា និង ក្រុមប្រឹក្សាកុមារកម្ពុជា ធ្វើការចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ពីគ្នាទៅវិញទៅមក ទៅលើការអនុវត្តសកម្មភាពក្រុមប្រឹក្សានៅក្នុងសាលារៀន មានស្នាដៃល្អលើផ្នែកបរិស្ថាន អនាម័យ សោភ័ណសាលារៀន និងការចូលរួមចំណែកគាំទ្រដល់ការរៀន និងការបង្រៀនជាពិសេសសកម្មភាពក្រៅម៉ោងសិក្សាដើម្បីលើកកម្ពស់បំណិន ការគោរពវិន័យ និងសីលធម៌វិជ្ជមានសម្រាប់យុវជន និងកុមារ។

លោកក៏បានបន្តថា នៅក្នុងរយះពេលនៃកិច្ចការនេះក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នឹងធ្វើផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងផ្តល់ជាវិធីសាស្ត្រល្អៗ ក៏ដូចជាការចូលរួមផ្តល់ជាធាតុចូលថ្មីៗ ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម សិក្សាសាធារណៈ ឱ្យកាន់មានភាពល្អប្រសើរឡើង ក្នុងការអនុវត្តការងារក្រុមប្រឹក្សានៅតាមគ្រឹះស្ថានគាំទ្រដល់ការប្រែក្លាយសាលារៀនទៅជាសាលារៀនគំរូចូលរួមក្នុងកំណែលម្អគុណភាពអប់រំនៅកម្ពុជាផងដែរ។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថាចលនា៣ល្អរបស់យុវជន និងកុមារ គឺជាចំណែកមួយ ដ៏សំខាន់បំផុតក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បច្ចុប្បន្នវិស័យអប់រំកំពុងមានការអភិវឌ្ឍគ្រប់ផ្នែកដើម្បីលើកកម្ពស់សមត្ថភាពសិស្ស-និស្សិត និង ប្រជាពលរដ្ឋទូទៅឱ្យមានជំនាញបច្ចេកទេស និងវិទ្យាសាស្រ្តវ័យឆ្លាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ ពិសេសផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍកម្លាំងយុវវ័យ ជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់បន្តវេន្តអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត។

លោកជំទាវបន្តថាការរៀបចំកម្មវិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា គឺសំដៅបណ្តុះបំណិនសតវត្សរ៍ទី២១ និងសម្បទាចំនួន៤ប្រចាំជីវិតគឺ វិជ្ជាសម្បទា. បំណិនសម្បទា. ចរិយាសម្បទា .និងកាយសម្បទា។ លោកជំទាវ ស្រូយ សុជាតិ បានមានប្រសាសន៍បន្ថែមថាឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ចលនា៣ល្អរបស់ក្រុមប្រឹក្សាយុវជន-កុមារកម្ពុជា គឺជាចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ការចូលរួមការងារស្ម័គ្រចិត្ត ការគោរពវិន័យ និងកែប្រែសីលធម៌និង ឥរិយាបថរបស់យុវជន កុមារ ក្នុងគោលដៅ នៃការអភិវឌ្ឍមូលធនមនុស្សរបស់សង្គម។ ផ្តើមចេញពីសកម្មភាពជំរុញ ចលនា៣ល្អកន្លងមក ប្អូនៗយុវជន-កុមារជាច្រើនបានចាប់អារម្មណ៍ និងបានផ្លាស់ប្តូរផ្នត់គំនិត និងទំលាប់ធ្វើការងារ ស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការងារសង្គមប្រកបដោយមោទនភាពជាតិ និងការខិតខំកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្តទុកដាក់ជួយមិត្តភ័ក្តិ គ្រួសារ និងសង្គមជាតិ ព្រមទាំងសង្វាតសិក្សារៀនសូត្របានជាបន្តបន្ទាប់។ លោកជំទាវក៏បានមានប្រសាសន៍ណែនាំ មន្ត្រីដឹកនាំយុវជនគ្រប់ថ្នាក់ ពិសេសក្មួយៗយុវជន-កុមារ ដែលបានចូលរួមការប្រជុំបូកសរុបចលនា៣ល្អនាពេលនេះ ត្រូវប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ធ្វើការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍នៃឧត្តមានុវត្តកន្លងមកពីគ្នាទៅវិញទៅមក និងវិភាគពិចារណារកវិធានការគន្លឹះសម្រាប់ ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីពង្រឹងការអនុវត្តសេចក្តីណែនាំ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្ត ចលនាប្រឡងប្រណាំង ៣ល្អ របស់កុមារ និងយុវជន (កូនល្អ សិស្សល្អ មិត្តល្អ) ក្លាយជាសកម្មភាពអនុវត្ត និងការបង្កើតក្រុមប្រឹក្សាយុវជន-កុមារកម្ពុជានៅតាមសាលារៀនប្រកបដោយប្រសិទ្ធភាព ក្នុងការស្រូបទាញសិស្សា នុសិស្ស ចូលរួមឱ្យកាន់តែសកម្មពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.