ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមាគមសិក(SCHEC)ជប៉ុនផ្តល់អគារសិក្សាមួយខ្នងដល់សាលាបឋមសិក្សាត្រាំកង់ស្រុកក្រឡាញ់ខេត្តសៀមរាប 


ខេត្តសៀមរាប÷ ក្រោយពីសាងសង់រួចជាស្ថាពរនូវ អគារសិក្សាថ្មីមួយខ្នងស្មើនឹង៥បន្ទប់ចំណាយថវិកាអស់ចំនួន ៦៥,000ដុល្លារអាមេរិក នៅសាលាបឋមសិក្សា ត្រាំកង់ ស្ថិតក្នុងភូមិត្រាំកង់ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ដែលជាជំនួយឧបត្ថម្ភ ដ៏ថ្លៃថ្លារបស់ លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ និងសប្បុរសជននៃសមាគមគាំទ្រសុខភាព អប់រំ និងសហគមន៍កម្ពុជាប្រទេសជប៉ុន(ហៅកាត់ថាសិក) តាមរយៈ ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប។

នេះជាសមិទ្ឋផលទី១៥ ដោយការប្រើថវិការបស់ស្ត្រីជនជាតិជប៉ុន គឺលោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ ចំនួន៤៧,000ដុល្លារនិងថវិកាចូលរួមរបស់ ឯកឧត្តម សៀង ណាំចំនួន១៨,០០០ដុល្លារទៀត។ អគារនេះត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍នៅថ្ងៃទី១៨ ខែវិច្ឆិកានឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងតំណាងសមាគមសិកនៃប្រទេសជប៉ុន ព្រមទាំងវត្តមានប្រធានក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនទៀតផង។

លោក ស៊ូហ្ស៊ូគិ ម៉ាសាយូគិ តំណាងលោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ និងប្រតិភូសមាគម មានប្រសាសន៍ថា៖ លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ មានទឹកចិត្តស្រឡាញ់ប្រជាជនកម្ពុជាខ្លាំងណាស់និងមានបំណងចង់ឱ្យក្មេងៗរបស់កម្ពុជាខិតខំរៀនសូត្រដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្តានុពលនិងធ្វើការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត តែគួរឱ្យសោកស្តាយ គាត់មានជំងឺហើយទទួលមរណភាពជាច្រើនឆ្នាំកន្លងមកហើយ តែកាលនៅរស់លោកស្រីផ្តាំទុកពេលគាត់ស្លាប់ទៅទ្រព្យសម្បត្តិដែលគាត់នៅសេសសល់យកមកកសាងអគារសិក្សាជួយដល់ប្រជាជនកម្ពុជា។

ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ បានមានប្រសាសន៍ថា៖ ការផ្តល់ អគារសិក្សាទាំងនេះ គឺពិតជាឆ្លើយតបតាមការសំនូមពររបស់ មាតា បិតាសិស្ស លោក គ្រូ អ្នកគ្រូ ដែលចង់បាននូវ អគារសិក្សាសំរាប់ការសិក្សារបស់ក្មួយៗ ព្រោះបច្ចុប្បន្នចំនួនសិស្សបានកើនឡើងជារៀងរាល់ឆ្នាំហើយសាលាពុំមានអគារ សិក្សា គ្រប់គ្រាន់សម្រាប់សិស្សបានចូលរៀនគ្រប់គ្នានៅ ឡើយ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏បានសម្តែងការដឹងគុណចំពោះលោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ និងប្រតិភូសមាគមព្រមទាំងសប្បុរសជនជប៉ុនដែលបានជួយឧបត្ថម្ភជាបន្តបន្ទាប់នូវអគារនិងសម្ភារៈសិក្សាជាច្រើនដល់ប្រជាជនកម្ពុជា គិតមក ដល់ពេលនេះ លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ បានឧបត្ថម្ភអគារសិក្សាចំនួន១៣ខ្នងស្មើ៨៣បន្ទប់នៅក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប។ ក្នុងរយៈពេល២៤ឆ្នាំកន្លងមក សមាគមសិកក៏បានជួយឧបត្ថម្ភដល់ប្រជាជនក្នុងខេត្តសៀមរាបនូវសមិទ្ឋផលជាច្រើនដូចជា៖អគារសិក្សាចំនួន៣៨ខ្នងស្មើនឹង២០៨បន្ទប់ សម្ភារៈកីឡា សម្ភារៈសិក្សានិងសម្ភារៈបង្រៀនជាច្រើនទៀត អណ្តូងទឹកស្នប់ចំនួន៣៨៦០អណ្តូង។ លើសពីនេះសមាគមក៍នាំក្រុមគ្រូពេទ្យធ្មេញ ចុះជួយព្យាបាលមាត់ធ្មេញ ចែកថ្នាំនិងច្រាសដុសធ្មេញជារៀងរាល់ឆ្នាំផងដែរ ជាក់ស្តែងលើកនេះ ក្រុមគ្រូពេទ្យចុះជួយពិនិត្យ និងព្យាបាលមាត់ធ្មេញដោយឥតគិតថ្លៃរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨ ១៩ ខែវិច្ឆិកា នៅឃុំរោងគោស្រុកក្រឡាញ់ និងថ្ងៃទី២០នៅឃុំស្រែណូយស្រុកវ៉ារិន។

ក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏បានឧបត្ថម្ភ ជូនប្រជាពលរដ្ឋចំនួន២៨៥នាក់ ម្នាក់ៗសារុង០១សិស្ស ៣១៥ នាក់ម្នាក់ៗសៀវភៅ០២ក្បាល ប៊ិក០២បន្ទាត់០១ ខ្មៅ ដៃ០១ កាបូបតូច០១ និងថវិកា៥ពាន់រៀល លោកគ្រូអ្នកគ្រូ១២នាក់ ម្នាក់ៗថវិកា៥ម៉ឺនរៀល យុវជនកាយរិទ្ឋនិងយុវជនកាកបាទក្រហម១៦នាក់ ម្នាក់ៗថវិកា១ម៉ឺនរៀល សរុបជាថវិកាទាំងអស់ចំនួន៨លានរៀលផងដែរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.