ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក ​រ័ត្ន ​ស្រ៊ាង ​បើក​កិច្ច​ប្រជុំ​បន្ទាន់ ​ផ្សព្វ​ផ្សាយ​ផែន​ការ​ ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ក្នុង​ពិធី​ខួប​លើក​ទី​៤០​ នៃ​ទិ​វា​ជ័យ​ជម្នះ ​៧​មករា ​២០១៩


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ទាន់ដើម្បី ផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឧត្តម​សេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងក្នុងកិច្ចប្រជុំថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា រីកចម្រើនទៅ​មុខជាលំដាប់ ដោយឈរលើមូលដ្ឋាន សន្តិភាព និងការឯកភាពជាតិតែមួយ ដែលសន្តិភាព និងការឯកភាពជាតិនេះ គឺរកបានមកដោយលំបាក ដោយការតស៊ូលះបង់កម្លាំងកាយ កម្លាំងចិត្ត និងការស្ម័គ្រប្តូរជីវិត របស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយ​ឥស្សរជននិងវីរយុទ្ធជនខ្មែរជា​ច្រើន​ទៀត ក្នុងការរំដោះជាតិចេញពីភពខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។ ថ្ងៃ៧មករា ១៩៧៩ គឺជាថ្ងៃជ័យជម្នះ ដែលកម្ពុជាបានរួចផុត
ពី​ក្រញ៉ាំដៃបនប្រល័យពូជសាសន៍ ប៉ុល ពត រហូតធ្វើឲ្យកម្ពុជាមានឱកាសកសាង និងអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើនមកទល់សព្វថ្ងៃ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់បន្ថែមថា ៖ ទោះបីកម្ពុជាកំពុងប្រឹងដើរដោយខ្លួនឯង ក្នុងការការពារឯករាជ្យ អធិបតេយ្យ ស្តារលទ្ធិ​ប្រជាធិបតេយ្យ ពេញលេញពិតប្រាកដជូនជាតិ ការពារនៅសុខសន្តិភាព និងការឯកភាពជាតិ ក៏មានបរទេសមួយចំនួនបានកំពុងប៉ុងប៉ងរកគ្រប់វិធី ដើម្បីដាក់ការគាបសង្កត់មកលើរាជរដ្ឋាភិបាកម្ពុជាទាំងកម្រោល និងបានកំពុងតាមបំផ្លាញកម្ពុជា តាមរយៈបរិវារពួកវាមួយចំនួនដែលលក់​ឧត្តម​គតិ​ស្នេហាជាតិទៅបម្រើបរទេស ដោយបោកបញ្ឆោតនិងញុះញង់ប្រជាពលរដ្ឋស្លូតត្រង់ឲ្យយល់ខុសចេញមកតវ៉ាប្រឆាំងបំពានច្បាប់ ដើម្បី​បង្ក​អសន្តិ​សុខ បង្កអស្ថេរភាពសង្គម បង្ករឲ្យមានជម្លោះផ្ទៃក្នុង និងឈានទៅរកការធ្វើបដិវត្តពណ៌។

ដូច្នេះក្នុងនាមអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលជាកងកម្លាំងមួយនៃជាតិខ្មែរ ជ្រោកក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិ​បាលតែមួយ ត្រូវយកចិត្តទុកដាក់ ចូលរួមការពារឲ្យបាននូវសន្តិភាព ការឯកភាពជាតិ និងសមិទ្ធិផលទាំងឡាយដែលកម្ពុជា កំពុងមានសព្វថ្ងៃ​ឲ្យនៅ​គង់វង្ស និងរីកចម្រើនទៅមុខ។

លើសពីការស្នូលកងកំលាំងអាវុធហត្ថ ត្រូវប្តេជ្ញាចូលរួមថែរក្សាការពារ និងពង្រឹងសន្តិសុខជាតិ មិនឲ្យឧបាយកល របស់ជនបរទេស និងបរិវារ​ពួកវាដែលប្រឆាំងផលប្រយោជន៍ជាតិខ្មែរ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ មកបំផ្លាញសន្តិភាព និងការឯកភាពជាតិខ្មែរបានជាដាច់ខាត ជា​ពិសេសគឺចូលរួមការពារឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពប្រជាពលរដ្ឋស្លូតត្រង់គ្រប់ពេលវេលាផងដែរ៕

ដោយ ៖​សិរីបុត្រ ( Facebook អហភព)

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.