ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ ព្រមាន​ថា​ ប្រធាន​មន្ទីរ​ណា​ អនុញ្ញាត​ឱ្យ​សាងសង់​សំណង់​ គ្មាន​ប្រព័ន្ធ​ចម្រុះ​ទឹក​សម្អុយ​ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់


រាជធានីភ្នំពេញ ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បញ្ជាដល់មន្ទីររៀបចំដែនដី​ នគររូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្តទាំង២៥ ហាមដាច់ខាតមិនត្រូវចុះហត្ថលេខាឲ្យក្រុមហ៊ុនសាងសង់សំណង់បុរី សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានឬតំបន់សម្រាកលំហែកាយនៅតាម តំបន់ទេសចរណ៍ឡើយ ប្រសិនបើមិនបានភ្ជាប់ជាមួយប្លង់គំរូប្រព័ន្ធលូ សម្រាប់​ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ជាមុនសិននោះ។

ឯកឧត្តម ជា សុផារ៉ា អះអាងថា ប្រសិនបើប្រធានមន្ទីរឬមន្រ្តីក្រោមឱវាទរូបណាហ៊ានចុះហត្ថលេខាដោយពុំបានសិក្សា​ពីបច្ចេកទេស​នៃប្រព័ន្ធចម្រុះ​ទឹក​សម្អុយនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

យោងតាមក្រសួងព័ត៌មាន បញ្ជាក់ទៀតថា ការជំរុញអោយមន្រ្តីរបស់ខ្លួនពង្រឹងការគ្រប់គ្រងការស្ថាបនាប្រព័ន្ធចម្រោះទឹកសម្អុយ មុនបង្ហូរដោយ​ផ្ទាល់ចូលទៅក្នុងលូមេ សាធារណៈឬទឹកទន្លេ ទឹកសមុទ្រស្ទឹងបឹងបួរនោះ បានធ្វើឡើងបន្ទាប់ពីខេត្តទេសចរណ៍មួយចំនួន ពិសេសនៅខេត្ត​ព្រះ​សីហនុដោយគ្រប់ប្រព័ន្ធលូទាំងអស់ ត្រូវបានបង្ហូរចូលក្នុង សមុទ្រ ដែលធ្វើឲ្យទឹកសមុទ្រ មានក្លិនស្អុយ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរជាតិ-អន្តរជាតិផងដែរ។

លោកជិន សេង អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុបានឲ្យដឹងថា អង្គភាពជំនាញនៅក្នុង​ខេត្តព្រះសីហនុបាន​សម្រេចសាងសង់ស្ថានីយ៍បូមទឹកនិងចម្រុះទឹកស្អុយចំនួន៤កន្លែង ដើម្បីបញ្ជៀសការបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រដោយផ្ទាល់ ដើម្បីការបរិស្ថាន និងធានាអោយឆ្នេរសមុទ្រកម្ពុជានៅតែបន្តជាឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោក។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទឹកស្អុយនៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាជាង​៣លានដុល្លារ​ដើម្បី​សាង​សង់អាងប្រព្រឹត្តកម្មចម្រុះទឹកសម្អុយ មុនបង្ហូរចូល សមុទ្រ ដោយគ្រោងអោយហើយនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បី​ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅលេងខេត្តព្រះសីហនុអោយបានច្រើនកុះករបន្ថែមទៀត៕

ដោយ ៖​សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.