ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សាកសពឃាតករ ដែលបានលោតទឹកសម្លាប់ខ្លួនក្រោយពេលសម្លាប់សង្សារបស់ខ្លួន បានរកឃើញហើយ


ខេត្តសៀមរាប÷ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការ ស្រាវជ្រាវស្វែងរកជនសង្ស័យ រហូតដល់ម៉ោង១៣និង២០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានរកឃើញសាកសពរបស់ជនសង្ស័យ ឈ្មោះ ផាន ជីនី ភេទប្រុស អាយុ ២៤ ឆ្នាំ ថ្នាក់ទី១២ រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានមកលោតទឹកសម្លាប់ខ្លួននៅទំនប់ទឹក ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុង  ខេត្តសៀមរាប នៅក្រោយពេលសម្លាប់សង្សារបស់ខ្លួន ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សុខ  ម៉េង អ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា យុវតី ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ម្នាក់ ត្រូវបានសង្សាចាក់សម្លាប់ចំនួន ២៣ កាំបិតនៅក្នុងផ្ទះបណ្តាល ឲ្យស្លាប់ ខណៈនៅពេលបញ្ជូនទៅកាន់មន្ទីរ ពេទ្យបង្អែកខេត្តសៀម ចំណែកឯជនសង្ស័យជា(សង្សារ) បានជិះម៉ូតូរត់គេចខ្លួន និងយកម៉ូតូទៅប្លុងចោលនៅត្រង់ចំណុចក្បែរខ្លោងទ្វារតាកៅ ខាងលិចក្រុងអង្គរធំ  និង ស្បែកជើង ទុកចោលនៅមាត់ទឹក ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។

ក្នុងហេតុការណ៍ឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង០៨និង០០នាទី ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចតូបលក់កាហ្វេ របស់ជនរងគ្រោះ តាមបណ្ដោយផ្លូវព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។ លោកបានបន្តទៀតថា ជនសង្ស័យ ឈ្មោះ ផាន ជីនី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរអ្នកឌីហ្សាញ រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ជាអតីតសង្សារចាស់របស់ជនរងគ្រោះ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះ ឈ្មោះ វណ្ណ សុភ័ក្តតា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ លក់កាហ្វេ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់បច្ចុប្បន្នរស់ភូមិគោកដូង សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ខណះពេលដែល ជនរងគ្រោះមកបើកតូបលក់កាហ្វេ ជនសង្ស័យបានជិះម៉ូតូមក ហើយចូលធ្វើសកម្មភាព យកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្តសៀមរាប ក៏បានស្លាប់បាត់បង់ជីវិត ។ ចំណែកជនសង្ស័យ ក្រោយពេលធ្វើសកម្មភាពហើយបានជិះម៉ូតូគេចខ្លួនទៅលោតទឹកសម្លាប់ខ្លួន។

បច្ចុប្បន្ន សពជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ សហការជាមួយ កម្លាំងនគរបាលការិយាល័យបច្ចេកទេស ធ្វើកោសល្យវិច័យ ដើម្បីប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅល្ងាចថ្ងៃនេះផងដែរ ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.