ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួងអប់រំយុវជនបើកកម្មវិធីប្រគួតប្រជែងស្នាដៃយុវជនសតវត្យរ៍ទី២១ឆ្នាំ២០២៤ក្រោមប្រធានបទ”STEM ក្នុងវិស័យថាមពលបៃតង”នៅខេត្តសៀមរាប


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២៤ នេះនៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាបក្រសួងអប់រំយុវជន និងកីឡា បានបើកកម្មវិធីប្រគួតប្រជែងស្នាដៃយុវជនសតវត្យរ៍ទី២១ឆ្នាំ២០២៤ ក្រោមប្រធានបទ”STEM ក្នុងវិស័យថាមពលបៃតង” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារនៃក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីតំណាងមន្ទីរអប់រំយុវជនរាជធានីខេត្ត។

នៅក្នុងកម្មវិធីនេះដែរគឺមានបេក្ខជនប្រគួតប្រជែងចំនួន ២៥ក្រុមដែលជាសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យដែលបានជ្រើសរើសមកចូលរួមប្រគួតទាំង២៥រាជធានីខេត្ត។ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារនៃក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថាការបើកកម្មវិធីប្រគួតប្រជែងស្នាដៃយុវជនសតវត្យរ៍ទី២១ឆ្នាំ២០២៤ក្រោមប្រធានបទ “STEM ក្នុងវិស័យថាមពលបៃតង”នាពេលនេះគឺមានគោលបំណងដូចជា៖ អភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា លើជំនាញសរសេរគម្រោងស្នាដៃ និងហ៊ានចូលរួម ប្រកួតប្រជែងដណ្តើមជ័យលាភី-បណ្តុះស្មារតីយុវជន ឱ្យចេះទទួលខុសត្រូវមានសេចក្តីក្លាហានចូលរួមចំណែកនិងទទួលយកបទពិសោធថ្មីៗ បង្កើនការយកចិត្តទុកដាក់ក្នុងការសិក្សា (STEM) និងមាន គំនិតផ្តួចផ្តើមច្នៃប្រឌិត និងនវានុវត្តន៍-បង្កើតទម្លាប់ប្រើប្រាស់ថាមពលកកើតឡើងវិញប្រកបដោយស្មារតីទទួលខុសត្រូវ និងសន្សំសំចៃ ដើម្បីចីរភាពបរិស្ថានសារសំខាន់នៃថាមពលបៃតង។

លោកបានបន្តថាក្នុងនាមយុវជនសតវត្សរ៍ទី២១ គឺត្រូវមានសមត្ថភាព មានទំនុកចិត្ត ភាពក្លាហាន ស្មារតីសាមគ្គីភាព ក្នុងកិច្ចការ ស្រាវជ្រាវនូវអ្វីដែលថ្មី និងបង្កើតស្នាដៃ ថ្មីសម្រាប់ជាប្រយោជន៍ដល់ សង្គមជាតិ។ នៅក្នុងនោះដែរ លោក ម៉ិល ផនសីហា ក៏បានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សជាសិក្ខាកាមទាំងអស់ ថានៅក្នុងរយៈពេលនៃការប្រគួតនេះ សូម យកចិត្ត ទុកដាក់សិក្សាឈ្វេងយល់ឱ្យបាន ស៊ីជម្រៅ លើខ្លឹមសារមេរៀន ដែលវាគ្មិន បង្ហាត់បង្ហាញ ព្រោះនេះគឺជាឱកាស សម្រាប់ប្អូនៗត្រូវចាប់យកចំណេះដឹង និង បទពិសោធន៍ថ្មីៗ ដើម្បីជាទុនក្នុងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងលើការប្រគួតប្រជែងគម្រោងស្នាដៃរបស់ខ្លួន ហើយយើងទាំងអស់គ្នាត្រូវ ការបង្កើតទំនាក់ទំនងល្អរវាងយុវជនមកពីគ្រប់មជ្ឈដ្ឋាន និងបទពិសោធន៍ ចំណេះធ្វើដែលទទួលបានពីការចូលរួមកម្មវិធី និងការរៀបចំគម្រោង ដូចជា បំណិនការងារជាក្រុម ភាពជាអ្នកដឹកនាំ ភាពអត់ធ្មត់ ភាពជឿជាក់លើខ្លួនឯង នឹងក្លាយជាទុនសម្រាប់ប្អូនៗទាំងអស់គ្នា យកទៅប្រើប្រាស់ជា ប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ជាពិសេសស្មារតីចូលរួម និងផ្តល់ត្រឡប់ឱ្យសង្គមវិញ តាមរយៈការស្ម័គ្រចិត្ត ដែលនឹងជួយ យើង ឱ្យស្គាល់ខ្លួនឯង និងចូលរួមចំណែកក្នុងការដោះស្រាយបញ្ហា និងការអភិវឌ្ឍសហគមន៍ផងដែរ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.