ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាលាបឋមសិក្សាបន្ទាយឈើប្រារព្ធពិធីបើកបវេសនកាលឆ្នាំថ្មីឆ្នាំសិក្សា២០២៤-២០២៥ និងចែករង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំចាស់


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះសាលាបឋមសិក្សាបន្ទាយឈើ ដែលស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំថ្មីឆ្នាំសិក្សា២០២៤- ២០២៥ ព្រមទាំងចែករង្វាន់ដល់សិស្សពូកែប្រចាំសាលាផងដែរ។

នៅក្នុងពិធីនោះដែរក៏មានការនិមន្តជាព្រះអធិបតីពីសំណាក់ព្រះសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តនិងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន និងព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ព្រះចៅអធិការវត្តស្វាយរមៀត និងជាប្រធានកិត្តិយសគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាបន្ទាយឈើព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរសង្កាត់តំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្ត អាជ្ញាធរមូលដ្ឋាននិងមាតាបិតាអាណាព្យាបាលសិស្សចូលរួមផងដែរ។

នៅក្នុងអត្ថន័យសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ ដែលអានដោយលោកប្រធានការិយាល័យអប់រំក្រុងសៀមរាប ដែលមានខ្លឹមសារថា ៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូច នៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយ ទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។ ក្នុងសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលនេះដែរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អ មាំមួន រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងនោះ ក៏មានវិធានការគន្លឹះក្នុងវិស័យអប់រំដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ។ ហើយឆ្នាំទី១នៃរាជរដដ្ឋាភិបាលនីតិកាលថ្មី រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់និងដាក់ចេញនូវកម្មវិធី ផ្សេងៗ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការចំនួន៤ រួមមាន៖ ទី១- ការពង្រឹងអភិបាលកិច្ច ទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣- ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤- ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ក្នុងនាមប្រធានកិត្តិយសគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាបន្ទាយឈើ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត បានមានសង្ឃដីកាអំពាវនាវឱ្យមានការចូលរួមរបស់មាតាបិតាអាណាព្យាបាលសិស្សនិងមហាជនជួយគាំទ្រសាលាដើម្បីឲ្យមានរីកចម្រើនទៅមុខទៀតគឺមានការចូលរួមពីអាណាព្យាបាលសិស្សនិងមហាជនទូទៅក្នុងការចូលរួមក្នុងកំណែទម្រង់វិស័យអប់រំដែលជាកត្តាសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។

ក្នុងនោះដែរព្រះសច្ចានុបាល នឿម វុទ្ធី ក៏បានមានសង្ឃដីកាសូមឲ្យមាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ដើម្បីហ្វឹកហាត់ទាំងនៅសាលារៀននិងនៅផ្ទះ ចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំទ្រដល់ គ្រូបង្រៀនតាមគ្រប់លទ្ធភាពផងដែរ។

មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ ព្រះសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដីកាថាការអប់រំលើវិស័យព្រះពុទ្ធសាសនា គឺមានសារៈសំខាន់ណាស់ សំរាប់ការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និង សីលធម៌សង្គម ព្រោះប្រទេសកម្ពុជាតាមរដ្ឋធម្មនុញ្ញ បានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយព្រះសង្ឃគ្រប់អង្គ គឺជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ទាំងពេលនៅជាព្រះសង្ឃ និងក្រោយពេលលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ។

ព្រះសនសត្ថា តង់ តន បានមានសង្ឃដីកាជំរុញដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតរបស់ប្រទេសជាតិព្រោះថាប្អូនជាសិស្សា នុសិស្សគឺជាសសរទ្រូងនៃប្រទេសជាតិហើយ ប្រទេសជាតិត្រូវប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយនេះហើយដែលជាអ្នកកសាងនិងអភិវឌ្ឍប្រទេសជាតិបន្តវេន ព្រោះថាការសិក្សារៀនសូត្រ ដែលអាចជួយ ចៅៗទាំងអស់ បានចូលរួមកែប្រែ និង អភិវឌ្ឍន៍ខ្លួនឯង ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ បានជួយខ្លួនឯង គ្រួសារ និង សង្គមជាតិ ។

ព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានបន្តថា ថ្ងៃនេះដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយផ្នែកវិស័យអប់រំនិងដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យរៀនបានពូកែថែមទៀតនោះ ព្រះអង្គក៏បានយកអំណោយជាសម្ភារៈសិក្សា និងគ្រឿងបរិភោគព្រមទាំងថវិកាមក ចែកជូនដល់កូនៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ បន្ថែមពីនេះទៀតព្រះតេជគុណក៍មានសង្ឃដីកាថាជារៀងរាល់ឆ្នាំព្រះតេជគុណនឹងនាំសម្ភារៈសិក្សាមកចែក ជូនដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាបន្ទាយ ឈើ នៅក្នុងថ្ងៃបើកបវេសនកាលឆ្នាំថ្មី និងជូនរង្វាន់បន្ថែមទៀតដល់សិស្សពូកែផងដែរ។

សូមបញ្ជាក់ផងដែរថាអំណោយជាសម្ភារៈសិក្សាដែលព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានយកមកចែកជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅក្នុងសាលា បឋមសិក្សាបន្ទាយឈើនាពេលនេះមានចំនួន៥០០ នាក់ ហើយមានកញ្ចប់ឃីតចំនួន៥០០ឃីត (ក្នុងកញ្ចាប់ឃីតមានដូចជាសម្ភារសិក្សា និងគ្រឿងបរិភោគ) ព្រមទាំងថវិកា ចែកជូនប្រមាណជាង៨លានរៀនផងដែរ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.