ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំង ក្រុងសៀមរាប ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សពូកែប្រចាំឆ្នាំសិក្សាចាស់


ខេត្តសៀមរាប÷  ដើម្បីជាការលើកទឹកចិត្តនិងទទួលស្គាល់ចំពោះការសិក្សារបស់សិស្សសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំង ដែលស្ថិតនៅភូមិវិហារចិនសង្កាត់ស្វាយដង្គុំក្រុងសៀមរាបខេត្តសៀមរាបនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ បានរៀបចំបើកបវសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ និង ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាគ្រប់កម្រិតបំណាច់ឆ្នាំសិក្សាចាស់ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ លោកមេភូមិ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងមានមាតាបិតាអាណាព្យាបាលសិស្សអញ្ជើញចូលរួមផងដែរ។

មានប្រសាសន៍លើកឡើងនាឱកាសនោះ លោក លី សុវណ្ណ នាយកសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំង បានឱ្យដឹងថា ការៀបចំពិធីដ៏មានសារសំខាន់នេះឡើងគឺដើម្បីបង្ហាញពីការយកទុកចិត្តដាក់របស់គណៈគ្រប់គ្រងសាលាដល់សិស្សានុ សិស្ស និងបង្កើនទំនាក់ទំនងរវាងមាតាបិតា អ្នកអាណាព្យា បាលសិស្សនិងជាមួយសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំង និងជាការលើកទឹកចិត្តដល់សិស្សឱ្យកាន់តែខិតខំសិក្សាបន្ថែមទៀត ដើម្បីពង្រឹងវិសាលភាពរបស់អប់រំរបស់សាលា ក៏ដូចជាធ្វើឱ្យសិស្សមានភាពសប្បាយរីករាយក្នុងការរៀនសូត្រនិងបង្កើតទំនាក់ទំនងល្អទៅកាន់សង្គមខាងក្រៅផងដែរ។

លោក លី សុវណ្ណ ក៏បានបន្តទៀតថា ថ្ងៃនេះសាលាទទួលស្គាល់ស្នាដៃឆ្នើមប្អូនៗរបស់សិស្សានុសិស្សដែលបានបង្ហាញ ពីការលះបង់ដ៏ពិសេសក្នុងការតស៊ូរៀនសូត្រ និងការស្រេកឃ្លានចំណេះដឹងហើយភាពជោគជ័យរបស់ប្អូនៗសិស្សានុ សិស្ស គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗគឺជាការណែនាំពីលោកគ្រូអ្នកគ្រូ និងការគាំទ្រដែលមិនផ្លាស់ប្តូរពីមាតាបិតាអាណាព្យាបាលសិស្សផងដែរ។

លោកនាយកសាលាបានបន្ថែមទៀតថាកន្លងទៅនេះសាលាបានបំពេញនូវបេសកកម្មអប់រំប្រកបដោយទំនុកចិត្តដល់មាតា បិតា អ្នកអាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ដោយឈរលើបាវចនារបស់សាលាគឺអភិវឌ្ឍន៍ សតិសម្បជញ្ញៈនិងមនសិការឆ្ពោះទៅកាន់ឧត្តមភាពនៃជីវិត ជាមូលដ្ឋាន។ លោក លីសុណ្ណ បានមានប្រសាសន៍បន្ថែមថាថ្ងៃនេះប្អូនៗសិស្សានុសិស្សទាំងអស់គ្នាទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីកម្រិតនិងសមត្ថភាពទាំងនេះគឺមិនមែនមានន័យថា អ្នកត្រូវបញ្ចប់ការសិក្សារបស់ប្អូនៗទេគឺគ្រាន់តែជារង្វាន់នៃការខិតខំប្រឹងសិក្សាប៉ុណ្ណោះ។ ចំពោះការសិក្សាគឺយើងធ្វើឡើងពេញមួយជីវិតចាប់តាំងពីកកំណើតកើតមក រហូតដល់ចាស់ ។ លោកនាយកសាលាក៏បានលើកទឹកចិត្តប្អូនៗឱ្យឆ្លុះបញ្ចាំងពីចំណេះដឹងនិងជំនាញដែលប្អូនៗសិស្សានុសិស្សបានទទួលក្នុងអំឡុងពេលសិក្សានៅសាលា ហើយសមិទ្ធិផលទាំងនេះនឹងបម្រើជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការខិតខំប្រឹងប្រែងសិក្សា នាពេលអនាគត និងការរីកចម្រើនផ្ទាល់ខ្លួនរបស់ប្អូនៗសិស្សា នុសិស្សផងដែរ ។

លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំបានថ្លែងថា វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដោយកុមារ យុវជន និងមនុស្សពេញវ័យត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារប្រកបដោយគុណភាពខ្ពស់។ លោកចៅសង្កាត់ស្វាយដង្គំ ក៏បានមានប្រសាសន៍ កោតសរសើរដល់ក្មួយៗសិស្សានុសិស្សនៃសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំង ដែលបានបញ្ចប់ការសិក្សាទទួលបានលទ្ធផលល្អប្រសើរនាពេលនេះ ប៉ុន្តែទោះបីជាបានវាយតម្លៃថា លទ្ធផលគួរជាទីគាប់ចិត្តសម្រាប់មាតាបិតា អាណាព្យាបាល យ៉ាងណាក៏ដោយ ក៏ភាពជោគជ័យពិតប្រាកដមិនមែនត្រឹមតែមានចំណេះដឹងសម្រាប់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានលទ្ធផលការងារសីលធម៌ល្អ សុជីវធម៌ល្អ គុណធម៌ គឺជាលក្ខណៈសម្បត្តិ និងជាលក្ខ ខណ្ឌចាំបាច់មិនអាចខ្វះបាន ដែលជាពិន្ទុសម្រាប់វាស់ស្ទង់ នូវភាពជោគជ័យពិតប្រាកដ។

លោក ហ៊ា ហាវ ក៏បានបន្តថា ដើម្បីឲ្យសិស្សានុសិស្សទទួលបានលទ្ធផលសិក្សាល្អ គឺត្រូវតែមានការចូលរួមចំណែកសំខាន់ពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខ្លួនឯងផ្ទាល់ដោយក្នុងនោះដែរ បញ្ហាបរិស្ថាន អនាម័យ សោភណភាពនៅក្នុងសាលាក៏ត្រូវបានរៀបចំឲ្យបានស្អាត ដូចជានៅក្នុងបន្ទប់រៀន និងបរិវេណសាលាជាដើម។ លោកចៅសង្កាត់ស្វាយដង្គំក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សទាំង អស់ត្រូវខិតខំយកចិត្តទុកដាក់ឧស្សាហ៍ព្យាយាមរៀនសូត្រដោយស្មារតីភ្ញាក់រឭកបង្កើនការស្វ័យសិក្សាដោយខ្លួនឯងត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងសាលាជាប្រចាំ មានសាមគ្គីភាពល្អ រវាងមិត្តភក្តិ និងបងប្អូន ចេះជួយទុក្ខធុរៈគ្នាពេលមានធុរៈ ត្រូវមានសុជីវធម៌ល្អ ចេះគោរពចាស់ព្រឹទ្ធាចារ្យ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ជួយធ្វើការឪពុកម្តាយ មិនពាលា មិនភ្លើតភ្លើន មិនដើរលេងឥតប្រយោជន៍ ត្រូវចេះជួយការពារ និងថែរក្សាបរិស្ថានសាលារៀនគ្រប់ៗគ្នា ហើយត្រូវជៀសវាងឲ្យផុតពីគ្រឿងញៀន និងពេលបើកបរត្រូវចេះគោរពច្បាប់ចរណ៍ និងសូមកុំឲ្យមានគ្រោះថ្នាក់ដោយសារចរាចរផងដែរ។

សូមបញ្ជាក់ថា សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំងគឺជាសាលារៀនភាសាខ្មែរ អង់គ្លេស ចិន និងកុំព្យូទ័រគ្រប់កម្រិតដែលមានពីថ្នាក់រៀនចាប់ពីមត្តេយ្យសិក្សាកម្រិតទាបរហូតដល់ថ្នាក់ទី៦ដែលមានកម្មវិធីសិក្សាចំណេះទូទៅភាសាខ្មែរអនុវត្តន៍តាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាចំណែកកម្មវិធីសិក្សាភាសាបរទេសវិញគឺអនុវត្តន៍តាមកម្មវិធីអន្តរជាតិ ។ ហើយនៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ ចាស់នេះដែរគឺមានសិស្សានុសិស្សទទួលបានវិញ្ញាបនបត្រ និងប័ណ្ណសរសើរចំនួន២១៣នាក់ផងដែរ ៕

ដោយ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.