ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បើគ្មានការប្រែប្រួលសាលាដំបូងខេត្តកំពង់ឆ្នាំងនិងប្រកាសសាលក្រមករណីម្ចាស់បំណុលយកដីកូនបំណុលទៅលក់ឲ្យអ្នកផ្សេង នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ!  


ខេត្តកំពង់ឆ្នាំង÷ សំណុំរឿងរវាងម្ចាស់មាស(ម្ចាស់បំណុល) និងម្ចាស់ដី(កូនបំណុល) បានកើតមានតាំងពីឆ្នាំ២០២១ ខណៈម្ចាស់ ដីឈ្មោះ អ៊ុង រិន បានប្ដឹងសូមតុលាការឲ្យចេញសាលក្រមដែលមានខ្លឹមសារដូចខាងក្រោម÷

១. សុំសិទ្ធិគ្រប់គ្រងដីទំហំ (១០០ម×១០០ម) ដែលបានដាក់បញ្ចាំឲ្យឈ្មោះ កែវ ធិន និងប្រពន្ធឈ្មោះ ព្រំុ សាន ដែលមានលិខិតបញ្ជាក់លេខ០៧/២១…។

២. សុំឱ្យសហចុងចម្លើយប្រគល់ដីដោយមានទំហំ (១០០ម×១០០ម) ដោយមានលិខិតបញ្ជាក់លេខ០៧/២១ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ដោយលោក កែ ម៉េត មានទីតាំងស្ថិតនៅចំណុចក្បាលកោះខ្មោច ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង មកឲ្យខ្ញុំបាទនាងខ្ញុំជាដើមចោទវិញ ហើយខ្ញុំបាទនាងខ្ញុំនឹងសងមាសឲ្យសហចុងចម្លើយវិញគ្រប់ចំនួន។។

៣. សុំទាមទារសំណងជំងឺចិត្ត ខូចខាតពេលវេលា និងសេវាកម្មផ្លូវច្បាប់៤០លានរៀល។

៤. ប្រាក់ប្រថាប់ក្តីជាបន្ទុករបស់សហចុងចម្លើយ។

តាមការរៀបរាប់របស់លោក អ៊ុង រិន បានឲ្យដឹងថា ដីដែលមានទំហំ(១០០ ម៉ែត្រ×១០០ ម៉ែត្រ) ខាងលើត្រូវបានឪពុកម្ដាយរបស់លោកជាអ្នកកាន់កាប់តាំងពីសម័យសង្គមរាស្ត្រនិយម រហូតដល់សម័យ លន់ ណុល ហើយក្រោយឆ្នាំ ១៩៧៩ គាត់ក៏បានកាន់កាប់បន្តទៀតរហូតដល់គាត់ស្លាប់នៅក្នុងឆ្នាំ១៩៨៧ ទើបលោកទាំងពីរនាក់បានបន្តកាន់កាប់ធ្វើចំការលើដីនោះរហូតមក តាមលិខិតសុំកាន់កាប់ដីលេខ០៧/២១ ចុះហត្ថលេខាដោយលោក កែ ម៉េត មេឃុំពាមឆ្កោក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ ដោយអំឡុងឆ្នាំ២០១៣ លោកនឹងប្រពន្ធបានខ្ចីចងការប្រាក់មាសពីលោក កែវ ធិន ចំនួន៥ជី ជាមាសហើយសន្យាសងរយៈ ពេល៥ឆ្នាំលុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ (លិខិត បញ្ជាក់ជូនដោយលោក កយ ហ៊ាន ) លោកបានសងមាស ៣ជី៥ហ៊ុនទៅឲ្យឈ្មោះ កែវ ធិន និងប្រពន្ធជាម្ចាស់មាសដោយនៅជំពាក់១ជី៥ហ៊ុនទៀត ដោយខ្លួនសន្យាថាសងបន្តបន្ទាប់ទៀត។ លុះដល់ចុងឆ្នាំ២០២១ ក៏ឃើញមាន ឈ្មោះ ហ៊ឹម អ៉ិត និងប្រពន្ធឈ្មោះ ឡូត សាយ ចូលកាប់ឆ្ការលើដីរបស់ខ្លួន ហើយខ្លួនក៏បានសួរនាំទើបដឹងថាឈ្មោះ កែវ ធិន និងឈ្មោះ ប៉ាល់ ស្រ៊ន មេភូមិក្បាលកន្លង់បានគប់ឃិតរៀបចំឯកសារលក់ដីរបស់ខ្លួនទៅឲ្យឈ្មោះ ហ៊ឹម អ៉ិត និង ឡូត សាយ ដោយមិនមានការឯកភាពពីរូបលោកឡើយ។

តាមពាក្យបណ្ដឹងលោក អ៊ុង រិន បានស្នើសុំដល់ឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង មេត្តាទទួលពាក្យបណ្ដឹងនិងចេញសាលក្រមតាមកម្មវត្ថុនៃការស្នើសុំខាងលើ។

លោក អ៊ុង រិន បានឲ្យដឹងថា លោកបានចូលរួមនៅគ្រប់នីតិ វិធីរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង (ដោយលោកក្រីក្រ លោកមិនមានមេធាវីអមនោះទេ) ជាពិសេសគឺនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកបានចូលរួមនីតិវិធីទាញហេតុ ផលដោយផ្ទាល់មាត់ ដែលមានចៅក្រមនីតិវិធីលោក សំ ដារ៉ា។ លោកបានឲ្យដឹងទៀតថា លោកចៅក្រមនិងប្រកាសសាលក្រមនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ខាងមុខ។

ដើម្បីឲ្យដឹងច្បាស់នាល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ អង្គភាពយើងមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលា ដំបូងខេត្តកំពង់ឆ្នាំងបាននៅឡើយ ទោះយ៉ាងណាអង្គភាពយើងនឹងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការពីគ្រប់ភាគីពាក់ព័ន្ធ៕

ដោយ÷ ពិសិដ្ឋ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.