ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គណៈគ្រប់គ្រងសាលាបឋមសិក្សាកេសរារាម ប្រគល់រង្វាន់និងប័ណ្ណសរសើរលើកទឹកចិត្តដល់សិស្សពូកែប្រចាំឆ្នាំសិក្សា២០២៣-២០២៤


ខេត្តសៀមរាប÷ ដើម្បីជាការចូលរួមលើកស្ទួយនូវវិស័យអប់រំឲ្យកាន់តែរីកចម្រើន និងប្រកបដោយគុណភាពខ្ពស់ផងដែរនោះ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ គណៈគ្រប់គ្រងសាលាបឋមសិក្សាកេរារាម ដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បានរៀបចំពិធីចែកប័ណ្ណ សរសើរនិងរង្វាន់លើកទឹកចិត្តដល់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៣- ២០២៤ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ដែលទទួលបាន ពីលេខ១ដល់លេខ៥។

នៅក្នុងពិធីនោះដែរ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះតេជគុណ ស៊ុម សឿត ព្រះគ្រូសូធ្យឆ្វេងវត្តកេសរារាម និងលោកជំទាវ អ៊ី សុធារី គ្រូបង្គោលនៃលេខាដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំប្រចាំខេត្តសៀមរាប ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ លោកចៅសង្កាត់ស្វាយដង្គំ លោកស្រីប្រធានការិយា ល័យអប់រំក្រុង ព្រមទាំងអស់លោក លោកស្រីជាសប្បុរសជន មាតាបីតា អាណាព្យាបាលសិស្សចូលរួមផងដែរ។

លោក អួន សុណេង នាយកសាលាបឋមសិក្សាកេសរារាម បានមានប្រសាសន៍ថានៅរៀងរាល់ឆ្នាំបន្ទាប់ពីការប្រឡងត្រូវបានបញ្ចប់ និងប្រកាសលទ្ធផលរួចរាល់ហើយ គណៈគ្រប់ គ្រងសាលាតែងតែធ្វើការលើកទឹកចិត្តចែករង្វាន់ និងចែកប័ណ្ណសរសើរដល់សិស្សពូកែដែលប្រឡងជាប់ចំណាត់ថ្នាក់ពី លេខ ១ ដល់លេខ៥ហើយនៅក្នុងឆ្នាំសិក្សា២០២៣- ២០២៤ នេះសិស្សានុសិស្សដែលបានជាប់ចំណាត់ពី លេខ១ដល់លេខ៥គឺមានចំនួន១២៨នាក់ក្នុងនោះមានស្រីចំនួន៨៥នាក់។

លោកនាយកសាលាបឋមសិក្សាកេសរារាមបានបន្ត ថាការផ្តល់រង្វាន់ដល់សិស្សពូកែគឺជាការលើកទឹកចិត្តឲ្យសិស្សា នុសិស្សកាន់តែខិតខំរៀនសូត្រកាន់តែពូកែដែលក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។ ក្នុងនាមគណៈគ្រប់គ្រងសាលា លោកអួន សុណេង ក៏បានមានប្រសាសន៍សំណូមពរដល់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់សូមយកចិត្តទុកដាក់ខិតខំជំរុញកូនឲ្យមករៀនបានទៀងទាត់និងជួយជំរុញកូនរៀននៅផ្ទះជាប្រចាំហើយអាណាព្យាបាលសិស្សត្រូវមានទំនាក់ទំនងជាមួយគ្រូប្រចាំថ្នាក់ ដើម្បីតាមដានការសិក្សារបស់កូនៗ ក្នុងការជម្រុញឲ្យកូនៗបានធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យបានទៀងទាត់ ហើយសូមមាតាបិតាអាណាព្យាបាលចូលរួមសហការគាំទ្រការបង្រៀនបន្ថែម ២ម៉ោងក្នុង ១ថ្ងៃដោយសម្របសម្រួលកូនៗឲ្យមករៀនបានទៀងទាត់ផងដែរ ។

លោកជំទាវ អ៊ី សុធារី គ្រូបង្គោលនៃលេខាដ្ឋានគណៈកម្មាធិ ការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើត គណៈកម្មាធិ ការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដែលហៅកាត់ថា (គ.វ.អ.) ហើយ គណៈកម្មាធិការជាតិនេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាគឺជាប្រធាន។ លោកជំទាវ អ៊ី សុធារី បានមាន ប្រសាសន៍បន្តថា សាលាបឋមសិក្សាកេសរារាម គឺជាសាលាមួយក្នុងចំណោម៥សាលាទូទាំងខេត្តសៀមរាបក៏ដូចជាក្នុងចំណោម៤២សាលាទូទាំងប្រទេសដែលត្រូវបានក្រុម ការងាររបស់ គ.វ.អ បានធ្វើការជ្រើសរើសជាសាលាគោលដៅដោយ បានរៀនបន្ថែម២ម៉ោង ពីលើកម្មវិធីសិក្សារបស់ក្រសួងអប់រំផងដែរ ។

លោកជំទាវ គ្រូបង្គោលនៃលេខាដ្ឋាន គ.វ.អ ប្រចាំខេត្តសៀមរាប បានបន្តថា ដើម្បីឲ្យសិស្សានុសិស្សទទួលបានលទ្ធផលសិក្សាល្អ គឺត្រូវតែមានការចូលរួមចំណែកសំខាន់ពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខ្លួនឯងផ្ទាល់ដោយក្នុងនោះដែរ បញ្ហាបរិស្ថាន អនាម័យ សោភណភាពនៅក្នុងសាលាក៏ត្រូវបានរៀបចំឲ្យបានស្អាត ដូចជានៅក្នុងបន្ទប់រៀន និងបរិវេណសាលាជាដើម។ លោកជំទាវ អ៊ី សុធារី ក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សទាំង អស់ត្រូវខិតខំយកចិត្តទុកដាក់ឧស្សាហ៍ព្យាយាមរៀនសូត្រដោយស្មារតីភ្ញាក់រឭកបង្កើនការស្វ័យសិក្សាដោយខ្លួនឯងត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងសាលាជាប្រចាំ មានសាមគ្គីភាពល្អ រវាងមិត្តភក្តិ និងបងប្អូន ចេះជួយទុក្ខធុរៈគ្នាពេលមានធុរៈ .ត្រូវមានសុជីវធម៌ល្អ ចេះគោរពចាស់ព្រឹទ្ធាចារ្យ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ជួយធ្វើការឪពុក ហើយយប់នៅផ្ទះ មិនពាលា មិនភ្លើតភ្លើន មិនដើរលេងឥត ប្រយោជន៍ ត្រូវចេះជួយការពារ និងថែរក្សាបរិស្ថានសាលារៀនគ្រប់ៗគ្នា ហើយត្រូវជៀសវាងឲ្យផុតពីគ្រឿងញៀន។

នៅក្នុងឱកាសនោះផងដែរ ព្រះតេជគុណ ស៊ុម សឿត ព្រះគ្រូសូធ្យឆ្វេងវត្តកេសរារាម បានមានសង្ឃដីកាបន្ថែមទៀតដែរថា ការសិក្សា គឺមានតម្លៃយ៉ាងធំធេងណាស់ហើយថាចំពោះអ្នកដែលមានចំណេះដឹងដែល ជាលទ្ធផលកើតចេញ ពីការសិក្សា គឺវាមានតម្លៃស្មើនឹងគ្រាប់ពេជ្រ។ ដូច្នេះសូម ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឲ្យបានសកម្មបំផុត ដោយមិនត្រូវយកពេលវេលាដ៏ល្អនេះ ទៅប្រព្រឹត្តនូវអំពើអ្វីដែលជាការឥតប្រយោជន៍នោះឡើយ។ ព្រះគ្រូសូធ្យឆ្វេងបានមានសង្ឃដីកាថាដើម្បីរួមចំណែកលើក កម្ពស់គុណភាពសីលធម៌ការអប់រំក្នុងវិស័យសង្គមព្រះពុទ្ធសាសនាដល់សិស្សានុសិស្សឱ្យកាន់តែទូលំទូលាយ ថែម ទៀតផងដែរនោះគឺជានិច្ចជាកាលព្រះសង្ឃក្នុងវត្តកេសរារាមតែងតែនិមន្តចូលរួមបង្រៀនដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាកេរារាមអំពីសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនាគឺដើម្បីបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់លើអប់រំបែបព្រះពុទ្ធសាសនា មានការប្រកាន់ភ្ជាប់នៅគុណធម៌ សីលធម៌ និងវប្បធម៌របស់សង្គមខ្មែរយើង សំរាប់អប់រំដល់សិស្សានុសិស្សឱ្យ បានយល់ច្បាស់ពីតម្លៃនៃការអប់រំតាមបែបសង្គមព្រះពុទ្ធសាសនា ពិសេសយល់ពីតម្លៃនៃការដឹងគុណ គោរពប្រតិបត្តិចំពោះអ្នកមានគុណ តម្លៃនៃសាសនាដែលរួមចំណែកធំធេងក្នុងសង្គមខ្មែរ ហើយបានជួយណែនាំដល់ក្មួយៗឲ្យយល់ និងប្រព្រឹត្តអំពើល្អ មិនប្រើគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ប្រឹងប្រែងរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មនុស្សល្អ សម្រាប់សង្គម និងប្រទេសជាតិផងដែរ។

ព្រះតេជគុណ ស៊ុម សឿត បន្តថាការចូលរួមអប់រំតាមបែបព្រះពុទ្ធសាសនាគឺជាផ្នែកសំខាន់មួយដែលរួមចំណែកក្នុងការអប់រំផ្ដល់ចំណេះដឹងដល់សិស្សនៅតាមសាលារៀន ពិសេសការចែករំលែកតាមបែបសាសនា ផ្សារភ្ជាប់ជាមួយតថភាពសង្គមនាពេលបច្ចុប្បន្ន៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.