ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សភាពាណិជ្ជកម្មមណ្ឌលសៀមរាបនិងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូពាណិជ្ជកម្ម និងក្រុមហ៊ុនជាច្រើនមកពីខេត្តយូណានប្រទេសចិន


ខេត្តសៀមរាប÷ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភា ពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងលោក មាស សឿម អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបព្រមទាំងសមាជិកសមាជិកានៃសភាពា ណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បានទទួល ជួបសម្តែងការគួរសមនិងពិភាក្សាការងារពាណិជ្ជកម្មក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រតិភូនៃមន្ទីរពាណិជ្ជកម្ម និងម្ចាស់ក្រុមហ៊ុនជាច្រើននៅក្នុងខេត្តយូណានប្រទេសចិន ដែលដឹកនាំដោយលោក Liu Jie អនុប្រធានមន្ទីរជម្រុញពាណិជ្ជកម្មអន្តរជាតិនៃខេត្តយូណាន ប្រទេសចិននៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប ។

នៅក្នុងជំនួបពិភាក្សានាពេលនោះដែរលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរ មានជ័យ បានមានប្រសាសន៍ថាការជួបពិភាក្សាជាមួយប្រតិភូពាណិជ្ជនិងបណ្តាក្រុមហ៊ុនជាច្រើនមកពីខេត្តយូណានប្រទេសចិននាពេលនេះគឺក្នុងគោលបំណងពិភាក្សាការងារពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលផ្សេងៗក្នុងការលក់ចេញ ទិញចូលរបស់ក្រុមហ៊ុននៃភាគីទាំងពីរដោយកិច្ចពិភា ក្សានេះគឺផ្តោតជាសំខាន់លើការតភ្ជាប់ទំនាក់ទំនងធុរកិច្ចនិងការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ភាគីក្រុមហ៊ុនក៏ដូចជាធុរជនទាំងអស់ធ្វើការទំនាក់ទំនង និងសិក្សាលើ គម្រោង ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។ ដោយឡែកសភាពាណិជ្ជកម្មខេត្តមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្តរីករាយក្នុងការសហការ និងជួយសម្របសម្រួលជូនដល់វិនិយោគិនទាំងអស់ ក្នុងក្របខណ្ឌពាណិជ្ជកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបានកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ ។ ទន្ទឹមនឹងនេះដែរ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និង គោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជនដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។

នៅក្នងឱកាសនោះផងដែរ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍សំណូមពរតាមរយ: ប្រតិភូនៃមន្ទីរពាណិជ្ជកម្មនិងម្ចាស់ក្រុមហ៊ុនជាច្រើនក្នុងខេត្តយូណាន ប្រទេសចិន ឱ្យជួយណែនាំវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគ និងរកស៊ីនៅកម្ពុជា និងជួយជម្រុញណែនាំឲ្យប្រជាពលរដ្ឋចិនមកទស្សនាខេត្តសៀមរាបក៏ដូចជាប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀតផងដែរ៕

ដោយ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.