ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឥន្ធនេល១.៣៥០ដើមត្រូវបានរដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា យកមកដាំអមសងផ្លូវជាតិលេខ៦ចាប់ពីស្តុបសុខា រហូតមកដល់រង្វល់មូលជ័វរ្ម័នទី៧ក្នុងក្រុងសៀមរាប


ខេត្តសៀមរាប÷ នាព្រឹកថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា បានធ្វើពិធីដាំដើមឈើឥន្ទនេលចំនួន ១.៣៥០ដើម អមសងខាងផ្លូវជាតិលេខ៦ ចាប់ពីស្តុបសុខាក្នុងសង្កាត់ស្វាយដង្គំរហូត មកដល់រង្វល់មូលជ័វរ្ម័នទី៧ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ដើម្បីជាការជំរុញ និងលើកសោភ័ណ្ឌភាពតំបន់ទេសចរណ៍ និងបង្កើតបរិស្ថានបៃតងក្នុងខេត្តសៀមរាប។ នៅក្នុងពិធីដាំកូនឈើនោះដែរក៏មានវត្តមានចូលរួមពីសំណាក់ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ព្រមទាំង អស់ លោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងសៀមរាប អាជ្ញាធរសង្កាត់រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អ អិម អេ (ខេមបូឌា)ម.ក និងយុវជនកាកបាទក្រហម យុវជនកាយរិទ្ធប្រជាពលរដ្ឋចូលរួមផងដែរ ។

 

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថាក្នុងការចូលរួមដាំដើមឈើនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ដោយ ហេតុថា ព្រៃឈើមានតួនាទីក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើការបំប្លែងអាកាសធាតុ កាត់ បន្ថយ ឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាស ធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពី បរិយាកាស និងការបង្កើនគម្របបៃតងជាដើម ដើមឈើគឺជាចំណែកមួយដ៏សំខាន់មិនអាចខ្វះបានសម្រាប់មនុស្ស និងវិស័យទេសចរណ៏ រឹតតែពិសេសទៅទៀតគឺដើមឈើបន្សំគ្នា និងជួយលើកសម្រស់ខេត្តសៀមរាប សម្រស់ប្រាសាទបុរាណខ្មែរដែលជាមរត៌កវប្បធម៌មនុស្សជាតិ និងជាខេត្តទេសចរណ៏វប្បធម៌ដ៏សំបូរបែប។

 

លោកបានបន្តទៀតថា ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុន អ អិម អេ ខេមបូឌា បាន ចូលរួមដាំដើមឈើនាពេលនេះគឺជាចំណែកមួយដ៏សំខាន់ក្នុងកិច្ចថែរក្សាធនធានធម្ម ជាតិ និងបរិស្ថាន ព្រៃឈើដែលជាបញ្ហាចំបង និងមានសារៈសំខាន់ដល់ការរស់រាន ព្រមទាំងការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ទាំងពេលបច្ចុប្បន្ន ក៏ដូចទៅពេលអនាគត់ផងដែរ។

 

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា ការដែរដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រុម ហ៊ុន អ អិម អេ ខេមបូឌា ធ្វើការដាំដើមឈើនាពេលនេះគឺមានអត្ថន័យដ៏ជ្រាលជ្រៅណាស់សម្រាប់ចលនាបំផុសស្មារតីប្រជា ពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស និងកងកំលាំងប្រដាប់អាវុធឱ្យចេះស្រឡាញ់ ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជារាស្ត្រយើងក្នុងជីវភាពរស់នៅបង្ក បង្កើនផល កសិកម្ម និងបង្កើនសុខមាល ភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយ បរិស្ថាន សង្គមផងដែរ។

 

លោកអភិបាលរងខេត្តបានមានប្រសាសន៍ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បី ទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ សូមបញ្ឈប់ជាបន្ទាន់ព្រោះការធ្វើអាជីវកម្មព្រៃឈើនិងជំនួញដីព្រៃឈើ ខុសច្បាប់គឺ ជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជា ពិសេសគ្រោះមហន្តរាយដល់បរិស្ថានធម្ម ជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើនោះនឹងកើតភ្លាម ចំពោះសង្គម ជាតិ។ ដោយឡែកយើងត្រូវរួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើង វិញនូវទស្សនៈ សន្សំសំចៃក្នុងការប្រើប្រាស់ផល និងអនុផលព្រៃឈើ គ្រប់ប្រភេទ បណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះរាជា ណាចក្រកម្ពុជាឱ្យទៅជានីតិរដ្ឋ ។

 

ក្នុងមានអាជ្ញាធរខេត្ត លោក យុន លីនណេ ក៏បានថ្លែងអំណរអរគុណចំពោះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលំអសោភ័ណភាពក្នុងក្រុងសៀមរាបឱ្យបានល្អប្រសើរ ហើយសង្ឃឹមថា និងដាំដើមឈើឱ្យ គ្រប់ចំនួន១ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំ ខាងមុខនេះ ចំពោះកូនឈើ ដែលបានដាំ រួចហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងបណ្តាក្រុមហ៊ុនទាំងអស់ ដែលនៅអមសងខាងផ្លូវសូមចូលរួមថែទាំ ស្រោចទឹក ដាក់ជីចំពោះដើមឈើដែលមាននៅមុខគេហដ្ឋាន ឬក្រុមហ៊ុនរបស់ខ្លួន ដើម្បីឱ្យដើមឈើទាំងនោះលូតលាស់បានល្អ ជួយលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀតផងដែរ ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.