ព័ត៌មាន​ទាន់ហេតុការណ៍
អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន - រឿងសង់របងរំលោភផ្លូវសាធារណៈរាប់ឆ្នាំអាជ្ញាធរស្រុកបសេដ្ឋដោះស្រាយមិនចេញ - គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ “កំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”
0

មូលនិធិ២៥រៀលរបស់ទឹកពិសាវីតាល់រៀបចំព្រឹត្តិការណ៍រំឮកគុណគ្រូប្រចាំឆ្នាំ “គរុកតញ្ញុតា” នៅសាលាបឋមសិក្សាវត្តរាជបូណ៍ក្រុងសៀមរាប


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះក្រុមហ៊ុន វ័នហ្រ្វេត ធើនីធី (វីតាល់)បានរៀបចំនូវព្រឹត្តិការណ៍រំឮកគុណគ្រូដ៏ធំប្រចាំឆ្នាំ “គរុកតញ្ញុតា” ដែលផ្តួចផ្តើមដោយមូលនិធិ ២៥រៀល ដោយបានធ្វើឡើងនៅសាលាបឋម សិក្សាវត្តរាជបូណ៍ក្រុងសៀមរាប។

នៅក្នុងពិធីរំឮកគុណគ្រូដ៏ធំប្រចាំឆ្នាំ “គរុកតញ្ញូតា”នៅសាលាបឋមសិក្សាវត្តរាជបូណ៍គឺក្រោមព្រះវត្តមាននិមន្តចូលរួមពីសំណាក់សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប លោក ជុង ហៀងថាវសិទ្ធអនុប្រធានធុរកិច្ចក្រុមហ៊ុន វ័នហ្រ្វេនធើនីធី(វីតាល់) ព្រម ទាំងលោក លោកស្រីតំណាងមន្ទីរអង្គភាពជុំវិញ និង លោក គ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ប្អូនៗសិស្សានុសិស្សចូលរួមជាច្រើននាក់ផងដែរ។

លោក ជុង ហៀងថាវសិទ្ធ អនុប្រធានធុរកិច្ចក្រុមហ៊ុន វ័នហ្រ្វេនធើនីធី(វីតាល់)បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំការរំឮកគុណគ្រូប្រចាំឆ្នាំ “គរុកតញ្ញុតា” គឺធ្វើឡើងដើម្បីសម្តែងនូវការដឹងគុណចំពោះលោកគ្រូអ្នកគ្រូដែលបានខិតខំទូន្មានប្រៀនប្រដៅបង្ហាត់យុវជនឱ្យក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ។ លោក ជុង ហៀងថាវសិទ្ធ បានបន្តទៀតថា ចំពោះការរៀបចំនូវព្រឹត្តិការណ៍រំឮកគុណគ្រូដ៏ធំប្រចាំឆ្នាំ “គរុកតញ្ញូតា”គឺរៀបចំធ្វើឡើងដំណាលគ្នា ក្នុងពេលតែមួយនៅ ក្នុងខេត្តចំនួន០៥ ផ្សេងគ្នារួមមានដូចជា ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

លោកអនុប្រធានធុរកិច្ចក្រុមហ៊ុន វ័នហ្រ្វេនធើនីធី(វីតាល់) បានបន្តថា «គរុកតញ្ញុតា» គឺបានបង្កប់នូវខ្លឹមសារនៃការរឹតចំណង និងផ្សារភ្ជាប់គ្នារវាងគ្រូ និងសិស្ស ព្រមជាមួយការបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីរបស់សិស្សានុសិស្សទាំងឡាយ គប្បីរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលលោកគ្រូ អ្នកគ្រូ បានបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការខិតខំព្យាយាមកែឥរិយាបទ ចរិយាមាយាទ ព្រមទាំងបង្ហាត់បង្រៀនក្មួយៗ ឱ្យទទួលបានលទ្ធផលល្អ និងមានការវិវឌ្ឍ ចំណេះដឹង ចំណេះធ្វើ កាន់តែរីកចម្រើនគួរជាទីមោទនៈ។ លោក ជុង ហៀងថាវសិទ្ធអនុប្រធានធុរកិច្ចក្រុមហ៊ុន វ័នហ្រ្វេនធើនីធី(វីតាល់) ក៏បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងដែរថា វីតាល់បានចេញនូវកេសថ្មីចំណុះ 500mL ដែលមានក្បាច់រចនាសមសួនថ្លៃថ្នូរ ដោយរំលេចរូបតំណាងខេត្តទាំង៥ និងផ្សារភ្ជាប់ខ្លឹមសារអប់រំនៃការរំឭកគុណគ្រូ ជាមួយនឹងផ្លាកសញ្ញា «គរុកតញ្ញុតា» ដ៏ស្រស់សោភាផងដែរ។ ហើយកេសវីតាល់ «គរុកតញ្ញុតា» ចំនួនផលិតមានកំណត់នេះ បានដាក់លក់លើទីផ្សារសម្រាប់តែ៥ខេត្តតែប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី១៥ សីហា រហូតដល់អស់ពីស្តុកផងដែរ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា សមិទ្ធផល និងគុណភាពនៃការអប់រំ គឺមានការចូលរួមអនុវត្ត និងមានការគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ក្នុងនោះគ្រូបង្រៀន ជាកត្តាចម្បងជះឥទ្ធិពលដល់លទ្ធផលនៃការសិក្សារបស់សិស្ស និងការធានាឱ្យគោលដៅអប់រំជាតិត្រូវបានឆ្លើយតប។ លោកស្រីបន្តថា គ្រូបង្រៀនមានលក្ខណសម្បត្តិច្រើនយ៉ាងដូចជា-ចំណេះដឹងវិជ្ជាជីវៈ -ការប្រតិបត្តិវិជ្ជាជីវៈ -ការសិក្សាវិជ្ជាជីវៈ និងសីលធម៌វិជ្ជាជីវៈ គ្រូបង្រៀន ។ ហើយលក្ខណៈសម្បត្តិ និងកិច្ចខិតខំប្រឹងប្រែងរបស់គ្រូ បង្រៀននេះហើយទើបសង្គម អាណាព្យាបាល ចាត់ទុកថាគ្រូបង្រៀនជា “វិស្វករនៃព្រលឹង” គ្រូបង្រៀនជាវិញ្ញូជនគ្រប់សម័យកាល ការវិនិយោគ ជាមួយគ្រូបង្រៀនគឺការបង្កើននូវធនធានមិនចេះរីងស្ងួត “ គ្រូបង្រៀនគឺជាធនធានសំខាន់សម្រាប់ មនុស្សជាតិ” ការលើកកម្ពស់សក្តានុពលគ្រូ បង្រៀន គឺដើម្បីកសាងសង្គមមួយប្រកបដោយភាពរុងរឿង និងនិរន្តរភាព និងជាពិសេសគ្រូបង្រៀនត្រូវបានគេគោរព ដឹងគុណ និងចាត់ទុកថាជាមាតា បិតាទី២ របស់ សិស្សានុ សិស្ស ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បង្កើតឱ្យមានទិវាជាតិគ្រូបង្រៀន០៥តុលាផងដែរ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ក៏បានសម្តែងនូវការដឹងគុណចំពោះក្រុមហ៊ុន វ័នហ្រ្វេត ធើនីធី (វីតាល់) ដែលបានរៀបចំគាំទ្រឱ្យកើតមានពិធីដ៏ មានសារៈសំខាន់នេះ ដើម្បីលើកម្ពស់គុណភាពនៃការងារអប់រំ លើកទឹកចិត្ត ដល់គ្រូ បង្រៀន បុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ និងសូមឧទ្ទិសទិវានេះក្លាយជា ថាមពលជំរុញមិនចេះរីងស្ងួតសម្រាប់បណ្តុះបណ្តាល ធនធាន មនុស្សដើម្បីបុព្វហេតុ ការពារ និងកសាងមាតុភូមិកម្ពុជា សំបូរសប្បាយរុងរឿង យ៉ាងណាម៉ិញឧបក្ការៈគុណ នៃស្ថាបនិកទិវាដ៏ប្រសើរនេះបានធ្លាក់ជាប់ក្នុងបេះដូងរបស់គ្រូបង្រៀន និងប្រជាជនកម្ពុជាគ្រប់ៗរូបជារៀងរហូត។

នៅក្នុងពិធីនោះដែរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ក៏បានប្រទានពុទ្ធឱវាទថា កតញ្ញូតាធម៌ ជាការដឹងគុណ ការទទួលស្គាល់គុណបំណាច់ដ៏ធំធេងរបស់បុព្វការីជនមានមាតាបិតា ឬអ្នកដទៃដែលបានធ្វើចំពោះយើងកតញ្ញូតាធម៌ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្ស។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ បានមានសង្ឃដីកាបន្តថាការដឹងនូវឧបការគុណចំពោះអ្នកដែលមានគុណដល់ខ្លួន ជារឿងដ៏ប្រពៃមួយដែរបុត្រធីតាទាំងអស់ត្រូវយល់ដឹង ហើយ បុត្រធីតាទាំងអស់ត្រូវមានកតញ្ញូតាធម៌ ចំពោះមាតាបិតា សិស្សានុសិស្ស ត្រូវដឹងគុណចំពោះ លោក គ្រូ អ្នកគ្រូ ពីព្រោះគ្រូបង្រៀន គឺជាឪពុកម្តាយទី២របស់សិស្សហើយសិស្សទាំងអស់គប្បីប្រកាន់នូវកតញ្ញូតាធម៌តាមរយៈការតបស្នងសងគុណ ដោយប្រការផ្សេងៗ។

សូមបញ្ជាក់ផងដែរថា វីតាល់ “គរុកតញ្ញុតា“ ត្រូវបានកើតចេញពីការចូលរួមគាំទ្រ ពីសំណាក់អតិថិជន អ្នកប្រើប្រាស់ និងដៃគូអាជីវកម្មវីតាល់ ដែលរាល់ការជាវ វីតាល់ គ្រប់ៗដប លោកអ្នកបានចូលរួមបរិច្ចាគថវិកាចំនួន២៥៛ ដោយផ្ទាល់ទៅកាន់មូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរស ធម៌ និងការងារសង្គមនានា តួយ៉ាងដូចព្រឹត្តិការណ៍ដែលកំពុងកើតឡើងនាពេលនេះ។ វីតាល់ បន្តតាំងចិត្តយ៉ាងមុតមាំ ក្នុងការផ្ដួចផ្ដើម និងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់គម្រោង និងសកម្មភាពសង្គមនានា ដើម្ប

ដោយ ៖ ពន្លឺ


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.