ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សិប្បកម្មកែច្នៃឈើដុះស្លែ០២កន្លែងរបស់ឈ្មោះធូន និងស៊ីន ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់សង្ស័យគ្មានលិខិតអនុញ្ញាត?


ខេត្តស្ទឹងត្រែង÷ តាមសេចក្តីរាយការណ៍ពីពីពលរដ្ឋល្អវេលាពេលព្រឹកនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ថា មានតាបម៉ាស៊ីនកែច្នៃឈើល្មើសខុសច្បាប់ជាច្រើនគ្រឿងនិងប្រើកម្លាំងពលកម្មដែលបង្កប់នៅក្នុងចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលបានកើតឡើងដុះស្លែជាយូរឆ្នាំមកហើយមិនដែលឃើញសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងចុះបង្ក្រាបម្ដងណាឡើយ។

ក្នុងថ្ងៃដដែលនោះក្រុមការងារសារព័ត៌មានយើងបានចុះទៅដល់ទីតាំងសិប្បកម្មដែលបង្កប់ម៉ាស៊ីនតាបគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញព្រៃឈើខេត្តស្ទឹង ត្រែង។ ខណៈក្នុងការធ្វើបទសម្ភាសន៍ជាមួយម្ចាស់ បទល្មើសឈ្មោះ ធួន ហៅ សុខ បានប្រាប់ថាសិប្បកម្មរបស់គេគឺមានលិខិតអនុញ្ញាតពេលនោះក្រុមការងារបានស្នើសុំឲ្យឈ្មោះសុខបង្ហាញតែបុគ្គលឈ្មោះ ធួន ហៅសុខ ថាមិនមានទេ។ បន្ទាប់មកក្រុមការងារយើង បានសួរសំណួរទាក់ទងទៅនឹងសន្និធិ ឈើដែលយក មកកែច្នៃ តើបានមកពីណា? ឈ្មោះ ធួន ហៅ សុខ ថាបានទិញពីមេព្រៃខ្លះ និងពីប្រជាពលរដ្ឋដឹកយកមកលក់ឲ្យខ្លះ។

បន្ទាប់ពីសម្ភាសន៍ជាមួយម្ចាស់សិប្បកម្មឈ្មោះធួន ហៅសុខ រួច ក្រុមការងារយើងបានទូរសព្ទទៅលោក ហ៊ុន សំអឿន 097 8118xxx0 នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ លោកឆ្លើយថា÷ លោកជាប់រវល់បង្ក្រាបបទល្មើសព្រៃឈើនៅចំការលើ សុំឱ្យក្រុមការងារអ្នកសារព័ត៌មានយើងទាក់ទងទៅលោក ភី សាម៉ុន ជានាយសង្កាត់រដ្ឋបាលព្រៃឈើសំអាង វិញតាមលេខ ទូរសព្ទ 088279xx55 ពេលនោះក្រុមការងារយើងហៅទូរសព្ទចូលជាច្រើនដងទៅលោក ភី សាម៉ុន តែមិនមានអ្នកទទួល។

យោងតាមច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២ មាត្រា ៧ កឋាខណ្ឌទី២ មន្ត្រីរដ្ឋបាលព្រៃ ឈើមានសិទ្ធិនិងភារកិច្ចដូចខាងក្រោម÷

១.ត្រួតពិនិត្យការធ្វើអាជីវកម្មប្រមូលផលអនុផលព្រៃឈើក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍និងចម្ការដាំឈើរបស់រដ្ឋ។

២.ត្រួតពិនិត្យការដឹកជញ្ជូនផលអនុផលព្រៃឈើនិងផលប្រមាញ់តាមមធ្យោបាយដឹកជញ្ជូននានា។

៣.ត្រួតពិនិត្យកន្លែងសន្និធិផលអនុផលព្រៃឈើទីតាំងលក់ផលអនុផលព្រៃឈើឬផលប្រមាញ់។

៤.ត្រួតពិនិត្យមូលដ្ឋានឧស្សាហកម្មឈើរោងចក្រអាឈើ សិប្បកម្មកែច្នៃផលអនុផលព្រៃឈើ និងឡគ្រប់ប្រភេទដែលប្រើប្រាស់ផលអនុផលព្រៃឈើជាវត្ថុដើមឬប្រភពថាមពលអំពីឈើ។

៥.ត្រួតពិនិត្យអាជ្ញាប័ណ្ណ លិខិតអនុញ្ញាតនិងឯកសារផ្សេងទៀតដែលតម្រូវឲ្យត្រួតពិនិត្យតាមច្បាប់នេះ។

តាមស្មារតីនៃច្បាប់ស្ដីពីព្រៃឈើ ២០០២ បានចង្អុលបង្ហាញឲ្យមន្ត្រីរដ្ឋបាលព្រៃឈើត្រូវតែបង្ក្រាបទល្មើសព្រៃឈើ និងតម្រូវឲ្យម្ចាស់សិប្បកម្មនានាមានលិខិតអនុញ្ញាតត្រឹមត្រូវទើបអាចអនុញ្ញាតឱ្យធ្វើអាជីវកម្មដោយស្របច្បាប់បាន តែផ្ទុយទៅវិញហាក់បីដូច ជាមេព្រៃមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយឈ្មួញបទល្មើសព្រៃឈើដើម្បីបង្ក្រាបទុកស៊ីពេសម្រាប់អាហារ ០៣ពេលនិងភាពហ៊ឺហារបស់ខ្លួនទៅវិញដែលធ្វើឱ្យព្រៃឈើជាសម្បត្តិធម្មជាតិត្រូវវិនាសហិនហោច ដោយសារមន្ត្រីគ្រាប់ល្ពៅស្ងោរមួយចំនួនតូចនោះ។

មហាជនសំណូមពរដល់លោក អុន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង ជា ពិសេសឯកឧត្តម សរ សុពុត្រា ទើបតែទទួលតំណែងថ្មីចូលគ្រប់គ្រងខេត្តស្ទឹងត្រែងដែលត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្ទឹងត្រែងសាទរថាលោកគឺមេដឹកនាំដ៏ល្អប្រកប ដោយគណៈឯកភាព សូមមេត្តាចាប់មន្ត្រីបង្ក្រាបបទល្មើសព្រៃឈើនៅទីតាំងខាងលើដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិដែលជាកេរ្តិ៍ដំណែលពីដូនតាជំនាន់មុនដើម្បីបន្តនិងរក្សាទុកដល់ក្មេងជំនាន់ក្រោយៗ។

នៅរសៀលល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៤ ក្រុមការងារយើងមិនអាចទំនាក់ ទំនងទៅលោក អុន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បាននៅឡើយទេដើម្បីសួរនាំអំពីចំណាត់ការបង្ក្រាបលើ បទល្មើសព្រៃឈើ តួនាទី និងភារកិច្ចរបស់មន្ត្រីនៅក្រោមបង្គាប់របស់លោក ទោះយ៉ាងណាអង្គភាពយើងខ្ញុំ និងរង់ចាំការបំភ្លឺ និងសុំសហការជាមួយមន្ត្រីជំនាញរៀងរាល់ម៉ោងធ្វើការ។


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.