ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ចំនួនគ្រោះថ្នាក់ និង អ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តសៀមរាបក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤មានការកើនឡើងជាង៧០%


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្ត សៀមរាប មានបើកកិច្ចប្រជុំអនុគណៈកម្មការសុវត្ថិ ភាព ចរាចរណ៍ផ្លូវគោកខេត្ត ក្រោមកិច្ចដឹកនាំរបស់លោក ពិន ប្រាកដ អភិបាល រងខេត្ត និង ជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកស្នង ការខេត្ត ព្រះរាជអាជ្ញាសាលាដំបូងខេត្ត និង សមាជិកសមាជិកាអនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្ត ផងដែរ ។

នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ និង អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងប្រមាណជា៧០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានលើកឡើងថា បញ្ហាល្បឿន បានក្លាយជាមូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។ លោកថា ជាមួយគ្នានេះ ក៏មានកត្តារួមផ្សំមួយចំនួនដូចជា ខ្វះការប្រុងប្រយ័ត្ន ខ្វះភ្លើងសញ្ញាចរាចរណ៍ កត្តាអាកាសធាតុ មិនពាក់មួកសុវត្ថិភាព ក៏ជាចំណែកមួយផងដែរ ។ ក្នុងនោះលោកបានសំណូមពរដល់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្ត បង្កើនការដាក់ភ្លើងសញ្ញាចរាចរណ៍នៅតាមបណ្តាផ្លូវបំបែកជាបួន នៅតាមបណ្តាក្រុង ស្រុក ព្រមទាំងជម្រុញធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍នៅតាមសាលារៀន ទីប្រជុំជន ផ្លូវសាធារណៈជាដើម ។

លោក ពិន ប្រាកដ អភិបាលរងខេត្ត និង ជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានលើកឡើងថា យោងតាមរបាយការណ៍ខាងលើ បានបង្ហាញថា ខេត្តសៀមរាប បានក្លាយជាខេត្តទី២ឈរពីក្រោយខេត្តកណ្តាល ដែលជាខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ក្នុងចំណោម២៥រាជធានីខេត្ត។

លោកបន្តថាគ្រោះថ្នាក់ចរាចរណ៍ មិនត្រឹម តែបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ដែលបណ្តាល មកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់ក្រុមគ្រួសារ កំលាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ។ យ៉ាងណាមិញ គោលបំណងសំខាន់បំផុត នៃសកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យ បានខ្ជាប់ ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប ដែលនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិប តេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជម្រុញការអនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។

លោកអភិបាលរងខេត្ត ក៏បានជម្រុញដល់កម្លាំងសមត្ថកិច្ច មន្ទីរ ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរក្រុង ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើការអប់រំ ផ្សព្វផ្សាយ បង្ហាត់ បង្រៀន និងការបង្ហាញដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យបានយល់ច្បាស់ពីស្លាកសញ្ញា និងភ្លើងចរាចរណ៍ នៅតាមសាលា រៀន ទីប្រជុំជន ក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ និង ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងក្រុមគ្រួសារ និងសង្គមទៀតផង ។

ដោយយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សៀមរាប បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរ ណ៍ក្នុងឆមាសទី១ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តទឹកដីខេត្តសៀមរាប បានកើត មានចំនួន ៧៥លើក កើនឡើង ៣៣លើក ស្មើ៧៨% និងបណ្តាលឱ្យ ស្លាប់ចំនួន៥៧ នាក់ ស្រី២០ នាក់ កើនឡើង២៤នាក់ ស្មើ៧២% របួសធ្ងន់ចំនួន៣៤នាក់ ស្រី៥នាក់ របួសស្រាល ចំនួន៧១នាក់ ស្រី២៥នាក់ កើនឡើង៤៣នាក់ ស្មើ១៥៣%។ សរុបអ្នករងគ្រោះ ចំនួន១៦២នាក់ (ស្រីចំនួន៥០នាក់) ក្នុងនោះមានបរទេស៦នាក់ ។ របាយការណ៍បានបង្ហាញផងដែរថា នៅក្នុងគ្រោះថ្នាក់ខាងលើ ក៏បានបណ្តាលឲ្យខូចខាតយានយន្តសរុប ១៣៥គ្រឿង ធ្ងន់៨៦គ្រឿង និងស្រាល៤៩ គ្រឿង ផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.