ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក ​រ័ត្ន​ ស្រ៊ាង បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ផែនការ​ ការពារ​សន្ដិ​សុខ ​សណ្ដាប់​ធ្នាប់ ​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៏​ឈ្នះ​ឈ្នះ​ និង​អប​អរ​សា​ទ​ខួប​ទី២០​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​បញ្ចាប់​សង្គ្រាម​ស៊ីវិល​


រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ បាន​បើកកិច្ចប្រជុំបន្ទាន់ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីសម្ពោធវិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ និង​អបអរសាទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងដោយម៉ឹងម៉ាត់ ចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ គឺធ្វើយ៉ាងណា ត្រូវសហការ​ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋដែលនឹងមកចូលរួម ដើរលេងកំសាន្ត​ឲ្យបានហ្មត់ចត់បំផុត។

សូមជម្រាបថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមអស់ជាង៥០០ឆ្នាំ ក្រោយសម័យអង្គរកន្លងមក នៅចុងទសវត្សទី១០ នៃសតវត្ស២០ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កម្ពុជាក៏បានទទួលជោគជ័យដ៏ធំជាប្រវត្តិសាស្ត្រ គឺការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង​ទូទាំងប្រទេស ក្រោមនយោបាយ​ឈ្នះ​ឈ្នះ របស់អគ្គមគ្គុទេសដ៏ល្បីឆ្នើម គឺ​សម្តេច​តេជោ ហ៊ុន សែន។​

នៅក្នុងថ្ងៃទី​២៩-៣០-៣១ ខែធ្នូ ឆ្នាំ​២០១៨ រយៈពេល៣យប់៣ថ្ងៃ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ទល់មុខនឹងពហុកីឡដ្ឋាន​មរតកតេជោ រាជធានីភ្នំពេញ នឹងមានកម្មវិធីដ៏ធំជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា គឺ​ពិធីសម្ពោធវិមានអនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ និង​អបអរសា​ទរខួប​ទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមអធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន និងអមដោយកម្មវិធីសំខាន់ៗ ដ៏រីករាយអធិកអធម​ប្រចាំ​ជាតិជាច្រើន។

កម្មវិធីទាំងអស់នោះរួមមាន កម្មវិធីរត់ប្រណាំង ការជិះកង់លេងកម្សាន្ត និងការប្រណាំងកង់ជំនាញជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៨ ការរៀប​ចំស្តង់ពិព័ណ៌ «ភូមិផលិតផល» សមិទ្ធផលផលិតផលក្នុងស្រុក រួមទាំងផលិតផលរបស់ប្រទេសដៃគូ អាស៊ាន ចិន ជប៉ុន និងកូរ៉េ ដែលជាផលិត​ផលគោលដៅ បម្រើឱ្យវិស័យទេសចរណ៍​ ការតាំងពិពណ៌ម្ហូបអាហារ និងភេសជ្ជ «​ភូមិម្ហូបឆ្ងាញ់​» និងការប្រកួត​ជើងឯកគុន​ខ្មែរពិភពលោក និង​ប្រកួតកម្រិតអាជីពខ្ពស់បំផុត នៃសិល្បៈគុនខ្មែរ (ជាមួយនឹងគូសងសឹកខ្មែរ-មីយ៉ាន់ម៉ា)។

ការប្រកួតជើងឯកអុកចត្រង្គ ស្វែងរកស្តេចអុកយុទ្ធសាស្ត្រ ឈ្នះ​ឈ្នះ ការប្រកួតស្វែងរកបុរសខ្លាំង ការប្រណាំងក្របី រទេះគោ និងសេះ ការប្រកួត​កីឡាមហាជនកម្សាន្តសប្បាយ ជាមួយ​ចំបាប់បុរាណខ្មែរ, កម្មវិធីសម្តែងសិល្បៈវប្បធម៌បុរាណខ្មែរចម្រុះ (ល្ខោន និងរបាំខ្មែរ) ការបញ្ចាំង​ខ្សែភាព​យន្តឲ្យទស្សនាដោយឥតគិតថ្លៃ, ការបាញ់កាំជ្រួចដ៏ធំ និង​អស្ចារ្យជាងគេប្រចាំប្រវត្តិសាស្ត្រ និងការប្រគំតន្ត្រីខ្នាតយក្ស Uber Countdown Concert ដែលមានតារាចម្រៀងល្បីៗមកពីផលិតធំៗ រួមទាំងកម្មវិធីពិសេសៗជាច្រើនផ្សេងទៀត៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.