ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមិទ្ធិផលនានានៅក្នុងវត្តចន្ធីភូមិថ្មី ដែលស្ថិតក្នុងភូមិថ្មី ឃុំតាអាន ស្រុកក្រឡាញ់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់!


ខេត្តសៀមរាប÷ សមិទ្ធផលនានាដែលមានដូចជា សាលាពុទ្ធិកសិក្សា០១ខ្នង រូបចំលាក់នាគ០១គូរ. អាងនាគ០១ ផ្លូវចូលលំអរចំនួន០២ខ្សែ ដំរីមង្គលប្រចំាក្លោងទ្វារចំនួន០៣គូរ និងកញ្ចុះសង់នៅមាត់ស្ទឹងចំនួន០៥កញ្ចុះ ដែលនៅក្នុងបរិវេណវត្តចន្ធីភូមិថ្មី ស្ថិតក្នុងភូមិថ្មី ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៤ នេះដោយស្ថិតក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ។

តាមប្រសាសន៍របស់អភិបាលស្រុកក្រឡាញ់ លោក សុខ ណារ៉េត បានបញ្ជាក់ឱ្យដឹងថា សមិទ្ធផលថ្មីនានាក្នុងបរិវេណវត្តចន្ធីដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុង ថ្ងៃនេះគឺព្រះគ្រូចៅអធិការវត្ត ព្រមទាំង អាចារ្យ គណៈកម្មការវត្ត បានខិតខំគៀងគរជាមួយម្ចាស់ជំនួយ ដោយក្នុងនោះដែរគឺលោកស្រី ហ៊ាន ស៊ីថា និងក្រុមគ្រួសារបានលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនបានផ្តួចផ្តើមដើម្បីចូលរួមកសាងសមិទ្ធផលនានា ដោយមានការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុកព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្តចូលរួមដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលធ្វើឱ្យព្រះពុទ្ធសាសនា របស់យើងកាន់តែទទួលបាននូវគុណតម្លៃ ទទួលបាននូវការគោរព ពីសំណាក់ប្រជាពលរដ្ឋរបស់យើងផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានមានប្រសាសន៍ថាការរស់នៅក្រោមដំបូលសុខសន្តិភាព គឺធ្វើឱ្យប្រជាពលរដ្ឋយើង ទទួលបានលទ្ធផលនូវការអភិវឌ្ឍន៍ឥតឈប់ឈរ ព្រមទាំងមានការជួបជុំ ការធ្វើបុណ្យដាក់ទានប្រកបដោយ ទឹកមុខសប្បាយរីករាយផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍លើកឡើងថា ក្នុងពេលដែលវិស័យអាណាចក្រមានការរីកចម្រើន ទើបធ្វើឱ្យប្រជាពលរដ្ឋដែលកាន់យកព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធានក្នុងការចូលរួម ជាបច្ច័យដើម្បីកសាង នូវសមិទ្ធផលនានាក្នុងវត្តអារាម។ ដូច្នេះសមិទ្ធផលនានានៅក្នុងវត្តដែល អាចកសាងទៅបាននេះ គឺសបញ្ជាក់ឱ្យឃើញពីការបានរួមសាមគ្គីគ្នាកសាងឡើងដើម្បីបម្រើលើវិស័យព្រះពុទ្ធសាសនា ក៏ដូចជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទ ជួបជុំ កសាងនូវបុណ្យកុសលរៀងៗខ្លួនតាមរយៈការប្រារព្ធពីសាសនាផ្សេងៗ ក្នុងវត្តអារាមនេះ ហើយម្យ៉ាងទៀត សមិទ្ធផលទាំងឡាយដែលបានមកពីការចូលរួមបច្ច័យ ជាមហាសាមគ្គីរបស់ពុទ្ធបរិស័ទជិតឆ្ងាយ គឺដោយសារតែពួកគាត់មានជំនឿលើការដឹកនាំរបស់ព្រះចៅអធិការ គណៈកម្មការអាចារ្យវត្តនោះផងដែរ ទើបពុទ្ធបរិស័ទរបស់យើងបាននាំមកនូវបច្ច័យយ៉ាងច្រើន ដើម្បីកសាងមហាកុដិ ក៏ដូចជាសមិទ្ធផលនានាជាច្រើនទៀត នៅក្នុងវត្តវត្តចន្ធីភូមិថ្មី ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានសម្តែង នូវការកោតសរសើរដល់ព្រះចៅអធិការវត្តចន្ធីភូមិថ្មី ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានរួមគ្នា ចូលរួមគ្រប់សកម្មភាពទាំងអស់ ដែលធ្វើឱ្យទីវត្តអារាម មានការរីកចម្រើន និងជាទីពេញចិត្ត និងជាទីកន្លែងប្រមូលផ្ដុំនូវជំនឿ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងប្រមូលផ្ដុំគ្នា ប្រារព្ធនូវកិច្ចសាសនា ដើម្បីកសាងកុសលផលបុណ្យ និងឧទ្ទិសនូវកុសលផលបុណ្យ ដល់ញាតិកាទាំងឡាយ ដែលបានចែកឋានទៅផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់សូមបន្តជួយគាំទ្រដល់ការសាង សង់នូវសមិទ្ធផលនានាបន្ថែមទៀត ជា ពិសេសការចូលរួមថែរក្សានូវសមិទ្ធផលនានានៅក្នុងទីអារាមនេះឱ្យបានស្ថិតស្ថេរ និងគង់វង្សសម្រាប់ជាទីបដិបត្តិ និងរក្សាទុកដល់កូនចៅជំនាន់ក្រោយៗ។

ជាមួយគ្នានោះដែរឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ក៏បាន ប្រគេនបច្ច័យចំនួន១០ លានរៀលដល់ព្រះគ្រូចៅអធិការវត្តចន្ធីភូមិថ្មី ព្រមទាំងជូន សារ៉ុង និងក្រណាត់ស រួមជាមួយនិងថវិកាចំនួន៥,០០០រៀល ដល់លោកយាយ លោតតា និងបងប្អូនប្រជាពលរដ្ឋ ចំនួន៤០០នាក់ដែលបានចូលរួមក្នុងពិធីនោះផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.