ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់ផ្ទះផ្ទះមនុស្សធម៌ទី៩៣ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ី វីរៈនិងលោកជំទាវ យីសុភា 


ខេត្តសៀមរាប: នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រារព្ធពិធីប្រគល់ផ្ទះមនុស្សធម៌ទី៩៣ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ យី សុភា ព្រមទាំងបុត្រាបុត្រី ដែលមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៤ម៉ែត្រ ប្រគល់ជូនគ្រួសារស្ត្រីមេម៉ាយក្រីក្រ ពិការជើងស្តាំ ឈ្មោះ ឡាច ពៃ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិរហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ក្រោមវត្តមានរបស់លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី រួមទាំងលោក លោកស្រី គណៈកិត្តិយស គណៈកម្មា ធិការអនុសាខា និងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារមើលឃើញពីសារជីវភាពក្រខ្សត់របស់បងស្រីឈ្មោះ ឡាច ពៃ ដែលជាស្រ្តីម៉េម៉ាយក្រីក្រ ពិការជើងស្តាំរស់នៅ ផ្ទះចាស់ដែល ជាខ្ទមផ្ទាល់ដី ទំហំ៣.៥x៤.៥ម៉ែត្រ សង់ផ្ទាល់ដី ដំបូលប្រក់កៅស៊ូតង់ ជញ្ជាំងបាំងស្លឹកត្នោតតែមួយជ្រុង ខាងគ្រែគេងប៉ុណ្ណោះ(ជាអតីតរោង គោ) ហើយជូនពេលខ្ទមជាជម្រករបស់គាត់ត្រូវរលំ ដោយខ្យល់កន្ត្រាក់អំឡុងឆ្នាំ២០២៣ គាត់ក៏ជួសជុលរោងគោនេះដើម្បីស្នាក់នៅបន្តដោយទីតាំងនេះស្ថិតក្នុងតំបន់អប្សរាពិបាកនឹងសុំច្បាប់សង់ជម្រក ថ្មីបន្ទាប់ពីរលំ ឬឆេះនោះផងដែរ ។

លោកជំទាវទុយ ជិ ក៏បានបន្តថាក្រោមការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក៏ដូចជាឯកឧត្តមប្រធានគណៈកម្មាធិការសាខាបាទក្រហមកម្ពុជាខេត្តសៀម រាប ក្នុងការកៀគរមូលនិធិ សប្បុរសជន ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌របស់ចលនាកាកបាទក្រហម និង ដោយមើលឃើញភាពខ្វះខាតជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានសំខាន់ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយ កុមារកំព្រា ដែលគ្មានទីជម្រករស់នៅបានសមរម្យនឹងគេនៅក្នុងសង្គមជាតិ ទើបឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ យី សុភា ក៏បានឧបត្ថម្ភនូវផ្ទះមួយខ្នងនេះ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀម រាប ដើម្បីជាជម្រកដ៏កក់ក្តៅសម្រាប់តរៀងទៅ។

ក្នុងនោះផងដែរលោកជំទាវ ទុយ ជិ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ ចោល”។ ហើយផ្ទះមនុស្សធម៌ប្រគល់ជូនចាប់ពីពេលនេះទៅ និងសូមឲ្យសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។ លោកជំទាវ ក៏បានមានប្រសាសន៍ក្រើនរម្លឹកដល់លោក យាយ លោកតា អ៊ុំពូមីង សូមប្រុងប្រយ័ត្នចំពោះខ្យល់ ផ្គររន្ទះ សូមរកទីជំរកសុវត្ថិភាព ជាពិសេស សុខភាព ជារឿងសំខាន់សូមយកចិត្តទុកដាក់ចំពោះ សុខភាពផ្ទាល់ខ្លួន និងកូនចៅតូចៗ ដែលពួកគាត់ងាយកើតជំងឺផ្សេងៗនៅក្នុងរដូវវស្សានេះ និងសូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត បើឃើញថា អាការៈសុខភាពមិនប្រក្រតី។ សម្រាប់អំណោយមនុស្សធម៌បន្ថែមមាន អង្ករ ៦០គ.ក្រ ,មី ១កេស , ត្រីខ ១យួរ ,ទឹកត្រី ១យួរអំបិល ១គ.ក្រ, កន្ទេល២ ,ឃីត ២កញ្ចប់ , សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា ៤០ម៉ឺនរៀល និងក្នុងនោះដែរ យាយតាពូមីងបងប្អូនគ្រួសារក្រីក្រចូលរួមក្នុងពិធីប្រគល់ផ្ទះទាំងពីរចំនួន ៥០នាក់ដោយ ម្នាក់ៗទទួលបាន អង្ករ៣០ គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ , អំបិល ១គ.ក្រ ឃីត ១កញ្ចប់ និងថវិកា៤ម៉ឺនរៀលផងដែរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.