ព័ត៌មាន​ទាន់ហេតុការណ៍
សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកកាំង ក្រុងសៀមរាប ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សពូកែប្រចាំឆ្នាំសិក្សាចាស់ - អង្គកឋិនទានមហាសាមគ្គី ដង្ហែរទៅវត្តព្រះព្រហ្មរ័ត្នទទួលបានបច្ច័យចំនួនជាង៤៧លានរៀល - វត្តអារញ្ញសាគរដង្ហែសង្ឃឹកប្រទីបជ្វាលាដើម្បីសុំខមាលទោសដល់ម្ចាស់ទឹកម្ចាស់ដី  - រដ្ឋបាលខេត្តសៀមរាបរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ"ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១២ឆ្នាំ - ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀត - ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ខ្ញុំចង់ឱ្យមានការចូលរួមរៀបចំផែរួមនេះ ជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ មិនមែនត្រឹមតែជាផែ តែជាការរៀបចំជាដង្ហើមសេដ្ឋកិច្ច សម្រាប់យើងទាំងអស់គ្នានៅក្នុងមូលដ្ឋាន - ក្បាលដីជិត៣ពាន់ក្បាលដីត្រូវបានអាជ្ញាធរខេត្តសៀមរាបធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិដែលស្ថិតនៅក្នុងឃុំក្រឡាញ់ស្រុកក្រឡាញ់ - បើគ្មានការប្រែប្រួលសាលាដំបូងខេត្តកំពង់ឆ្នាំងនិងប្រកាសសាលក្រមករណីម្ចាស់បំណុលយកដីកូនបំណុលទៅលក់ឲ្យអ្នកផ្សេង នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ!   - គ្រួសារជនរងគ្រោះខកចិត្តចំពោះទង្វើរបស់នគរបាលស្រុកដំណាក់ចង្អើរបានដោះលែងជនបង្កខណៈជនរងគ្រោះបានបាត់បង់ជីវិតករណីគ្រោះថ្នាក់ចរាចរណ៍! - គណៈគ្រប់គ្រងសាលាបឋមសិក្សាកេសរារាម ប្រគល់រង្វាន់និងប័ណ្ណសរសើរលើកទឹកចិត្តដល់សិស្សពូកែប្រចាំឆ្នាំសិក្សា២០២៣-២០២៤
0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើការងារគ្រប់គ្រង និងប្រើប្រាស់ដី ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើការងារគ្រប់គ្រង និងប្រើប្រាស់ដី ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង
—————————-

នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើការងារគ្រប់គ្រង និងប្រើប្រាស់ដី ស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី គណៈកម្មការទី៣នៃរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន គណៈកម្មការសុរិយោដីថ្នាក់ជាតិ រដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ភ្នំជម្រកសត្វ។

គ្រប់ភាគីបានឯកភាព និងស្រុះស្រួលគ្នាលើការគ្រប់គ្រង និងប្រើប្រាស់ដី បន្ទាប់ពីបានទទួលព័ត៌មានច្បាស់អំពីស្ថានភាពភូមិសាស្ត្រ ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនៃការអនុវត្តជាក់ស្តែងនៅក្នុងមូលដ្ឋាន។

#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 0601 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.