ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តសៀមរាបអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគងអញ្ជើញមកពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី!


ខេត្តសៀមរាប ÷ មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តសៀមរាបអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគងអញ្ជើញមកពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឲ្យបានត្រឹមត្រូវនៅក្នុងពិធីធ្វើការបិទផ្សាយជាសាធារ ណៈនូវឯកសារនៃការវិនិច្ឆ័យរួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមការងារចុះបញ្ជីដីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមកចំនួន៣ភូមិគឺមានភូមិគោកធ្លក .ភូមិត្រពាំងទឹម និងភូមិឃុនមោឃ ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៤ នេះ។

លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តសៀមរាប បានថ្លែងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ក្បាលដីអញ្ជើញមកធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីដែលមានក្នុងឯកសារនៃការវិនិច្ឆ័យដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវ កែ តម្រូវឬជំទាស់លើទិន្នន័យ ទាំងនោះក្នុងរយៈពេល១៥ ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់ សម្រាក)គឺគិតចាប់ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបរិវេនវត្តអរញ្ញរង្សី (ហៅវត្តល្អក់) ។

លោក ស៊ុន សុជាតិ បានមានប្រសាសន៍បន្តថា ក្រុមការងារជំនាញក្រោយពីធ្វើការវាស់វែងបានបញ្ចប់ ហើយបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋាន ដែលបានកំណត់វិនិច្ឆ័យ ព្រុំ.និងបានបញ្ចូលទិន្នន័យក្បាលដី ហើយក្នុងការបិទផ្សាយជាសាធារណះនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជៀសការកើតមានទំនាស់ដីធ្លី។

លោកក៏បានបន្ថែមទៀតថា ក្នុងរយៈ ពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំដោយមិនគិតពីថ្ងៃ ឈប់សម្រាក ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន សូមរាយការណ៍មកមន្ត្រីជំនាញដើម្បីធ្វើការកែសម្រួលឱ្យបានត្រឹមត្រូវឡើងវិញផងដែរ ។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទ បាគងបានមានប្រសាសន៍ថាការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ និង ដើម្បីឱ្យម្ចាស់ដី និង អ្នកកាន់កាប់ដីទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវក្នុងករណីពិនិត្យទៅឃើញថាមានកំហុស ឆ្គងត្រូវ ដាក់ពាក្យចូលមកគណៈកម្មការ រដ្ឋបាល បើពិនិត្យឃើញថា មានកំហុសឆ្គងឬមានបណ្តឹងតវ៉ា ក្នុងករណី ដែលក្បាលដីណាមានវិវាទផងដែរ ។

លោកអភិបាលស្រុកក៏បានមានប្រសាសន៍បន្ថែមទៀតថា នេះជាលទ្ធផល និង សក្ខី ភាពដែលបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថាការចុះបញ្ជីដីមានលក្ខណះជាប្រព័ន្ធដើម្បីកាត់បន្ថយទំនាស់ ហើយ មិនត្រឹមតែប៉ុណ្ណោះការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ នេះគឺឈានទៅដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ហើយក៏គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្ម សិទ្ធិរបស់ខ្លួនបានទេប្រសិនបើការដកហូតនេះមិនមែន ដើម្បីប្រយោជន៍សាធារណៈ។

លោក សូរ ប្លាតុង ក៏បានធ្វើការអំពាវនាវ ដល់អាជ្ញាធរឃុំ ភូមិ និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះពេលត្រឡប់ទៅលំនៅដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងគ្រប់គ្នាៗព្រមទាំងអញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីដីធ្លីមាន មានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តសៀមរាបដែលកំពុងតែបានអនុវត្តតាមនីតិវិធីឱ្យបានគ្រប់ៗគ្នាផងដែរ ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.