ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​នៅ​ខេត្ត​មណ្ឌលគិរី​យ៉ាង​គគ្រឹក​គគ្រេង ​តែ​អភិបាល​ខេត្ត​និង​នាយ​ខណ្ឌ​ថា​អត់​មាន​អី​ហង!


ខេត្តមណ្ឌលគីរី ៖ នៅវេលាម៉ោង ០៦ព្រឹក ថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៏ដែលបណ្តាអោយមនុស្ស៤នាក់រងរបួសធ្ងន់​ស្រាល ខូចខាតរថយន្ត ០៣គ្រឿងព្រមទាំងផ្ទះ១ខ្នងបាក់រាបដល់ដី​បង្កឡើងដោយឡានដឹកឈើនៅ នៅចំណុច KM១៣៦ ស្ថិតនៅ​ភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្តចំនួន ០៥គ្រឿង បានបើកដេញតាមពីក្រោយ ឡានសាំយ៉ុងមួយគ្រឿងដែលមានផ្ទុក​ឈើប្រណិតក្នុងទិសដៅពីស្រុកកែវសីមា ឆ្ពោះទៅស្រុកស្នួលខេត្តក្រចេះ។ លុះមកដល់ចំនុចកើតហេតុខាងលេី រថយន្តពីរគ្រឿងបានប៉ះទង្គិចគ្នា បណ្ដាលឲ្យរថយន្តសាំយ៉ុង រេក្រឡាប់ ជាច្រើនត្រឡប់ ចូលទៅក្នុងផ្ទះមួយខ្នងរបស់បងប្អូនជនជាតិខ្មែរអ៊ីស្លាម បង្កឲ្យមនុស្សនៅក្នុងផ្ទះម្នាក់ រងរបួសធ្ងន់ ចំណែកមនុស្សនៅក្នុងរថយន្តសាំយ៉ុង ចំនួន ៣នាក់ បានរងរបួសធ្ងន់ស្រាលកំពុងស្ថិតនៅក្នុងការជួយសង្គ្រោះ បន្ទាន់ដោយឡែក ម្ចាស់រថយន្តប្រភេទឆ្លាម ពុំស្គាល់អត្តសញ្ញាណ ឡេីយព្រោះដាក់មេប្រូចបាត់ស្រមោលបន្សល់ទុករថយន្តតែប៉ុណ្ណោះនៅនិងកន្លែង​កើត​ហេតុ​។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានបញ្ជាក់ថា រថយន្តសាំយ៉ុងដឹកឈើមានម្ចាស់ឈ្មោះរត្ន័ជាតៃកុងឡាន និងជាកូនប្រុស របស់លោកមាស សុភាព មេបញ្ជាការវរៈការពារព្រំដែនលេខ២០៤នៃខេត្តក្រចេះ។ហេីយឈ្មោះរត្ន័នេះដឹកឈេីប្រណិតជាប្រចាំនៅក្នុងទឹកដីស្រុកកែវសីមា​នៃខេត្តមណ្ឌលគិរីជាប្រចាំ ។

ដូច្នោះហេីយគេហទំព័រ រស្មីក្រុងយើង និងប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគីរី ចាំមេីល តើលោក ស្វាយ សំអ៊ាង​អភិបាលខេត្តមណ្ឌលគិរី​ដែល​ធ្លាប់​បានសម្តេចក្រឡាហោម ​ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ធ្វេីការព្រមានដកតំណែងកាលពីពេលថ្មីៗកន្លងទៅនោះនិង
លោក អុំ វណ្ណសុភក្រ្ត័​នាយខណ្ឌរដ្ឌបាលព្រៃឈេីប្រកែកដល់ណាទៀត។

ពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចរណ៍សមត្តកិច្ចប្រដេញចាប់រថយន្តដឹកឈើដែលបណ្តាអោយមានគ្រោះថ្នាក់ខាងលេីនេះគេហទំព័រ រស្មីក្រុងយើង មិនអាចសុំការបំភ្លឺបានឡេីយពីលោក អុំ វណ្ណសុភក្ត្រ័ នាយខណ្ឌរដ្ឌបាលព្រៃឈេីខេត្តមណ្ឌលគិរីដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល​ ដោយឡែក​លោកអធិការនគរបាលស្រុកកែវសីមាក៏មិនអាចទាក់ទងបានដែរ។

គួរបញ្ជាក់ថាសកម្មភាពកាប់និងដឹកជញ្ជូនឈេីល្មើសច្បាប់នៅក្នុងអាណាចក្រខេត្តមណ្ឌលគិរីសព្វថ្ងៃដឹកឈេីចេញយ៉ាងប្រសេចប្រសាចទាំងថ្ងៃទាំងយប់ជារៀងរាល់ថ្ងៃយកទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងដូចជាករណីរថយន្តខាងនេះបុកគ្នាក្រឡាប់ ក្អួតចេញសុទ្ធតែឈេីប្រណិត​ទេីបអស់លោកសមត្ថកិច្ចនិងអាជ្ញាធរបាស់សក់៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.