ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កុដិថ្មី១ខ្នងមាន២០បន្ទប់សម្រាប់ព្រះសង្ឃគង់នៅក្នុងវត្តព្រះព្រហ្មរ័ត្នក្រុងសៀមរាបត្រូវបានធ្វើពិធីកាត់ខ្សែបូរនិងបុណ្យឆ្លងដាក់ឱ្យប្រើប្រាស់


ខេត្តសៀមរាប ÷ កុដិថ្មី១ខ្នងនៅក្មុងវត្តព្រះព្រហ្មរ័ត្នក្រុងសៀមរាប ដែលមានកម្ពស់២ជាន់ទំហំ៣៣ម៉ែត្រគុណនិង ១៧ម៉ែត្រមានចំនួន២០បន្ទប់សម្រាប់ព្រះសង្ឃគង់នៅ ដែលផ្តួចផ្តើម និងចូលរួមកសាងឡើងដោយព្រះគ្រូចៅអធិការវត្តអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត រួមជាមួយនិងសប្បុរសជនក្នុង និងក្រៅប្រទេសចូលរួមផងដែរនោះ ត្រូវបានធ្វើពិធីសម្ពោធកាត់ខ្សែបូរនិងធ្វើបុណ្យឆ្លង ដាក់ឱ្យប្រើប្រាស់ហើយ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នេះក្រោមព្រះវត្តមាននិមន្តជាអធិបតីពីសំណាក់សម្តេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌។

ព្រះសាសនសត្ថាកេសវណ្ណោ តង់ តន ព្រះគ្រូវិមលប្បញ្ញា ព្រះបាឡាត់គុណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដិកា ឱ្យដឹងថា សមិទ្ធផលដែលព្រះសង្ឃទទួលបានកុដិថ្មី១ខ្នងដែលបានសាងសង់ទុកសម្រាប់ព្រះសង្ឃគង់នៅនាពេលនេះជាគំនិតផ្តួចផ្តើមកសាងឡើងដោយឧបាសក តង់ ទឿម ហើយមានការចូលរួម ជាមួយអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះ ជើងវត្ត និង ឯកឧត្តម លោកជំទាវ ជាសប្បុរសជនក្នុងនិងក្រៅប្រទេសបានចូលរួមសទ្ធាដ៏ជ្រះថ្លា ផងដែរនោះគឺបានរួចរាល់ជាស្ថាពរ ដោយកុដិនេះបានចាប់ ផ្តើមកសាងតាំងពីឆ្នាំ ២០១៧ ដែលគិតជាទឹកប្រាក់អស់ប្រមាណហើយត្រូវបានចំណាយថវិការអស់ចំនួន៥៣៣,៣៦៣ ដុល្លារអាមេរិក។

ព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដិការបន្ថែមទៀតថា វត្តអារាមមានតួនាទីសំខាន់ណាស់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាទីកន្លែងសម្រាប់សន្សំបុណ្យឧទ្ទិសកុសល ជាទីកន្លែងរៀបចំពិធីបុណ្យ និងការជួបជុំរីករាយផ្សេងៗ និងសំខាន់ជាមជ្ឈមណ្ឌលប្រមូលផ្តុំ សម្រាប់ការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ផ្លូវចិត្ត សតិអារម្មណ៍ឲ្យមានភាពស្ងប់សុខ ចេះគោរពស្រឡាញ់គ្នា ចេះរួបរួមសាមគ្គីគ្នា ដែលជាប្រភពនៃភាពសុខដុមរមនាត្រជាក់ត្រជុំ និងសន្តិភាពជាតិដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជា មួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន។

មានសង្ឃដីការនៅក្នុងឱកាសនោះដែរសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជា ណាចក្រកម្ពុជានិងជា ព្រះចៅ អធិការវត្តរាជបូណ៌ បានមានសង្ឃដីការថាកោតសរសើរដល់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹង ប្រែងកៀរគរបច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទពីគ្រប់ទិសទី ដើម្បី កសាងសមិទ្ធផលកុដិថ្មីនេះឱ្យលេចចេញជារូបរាងឡើងសម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជូនពុទ្ធបរិស័ទគោរពបូជាហើយក៏ជាការចូលរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក្នុងការបម្រើផលប្រយោជន៍សង្គមទំាងវិស័យពុទ្ធចក្រនិងអាណាចក្រ។

សម្តេចព្រះព្រហ្មរតនមុនីសិរីសុវណ្ណោ ពិន សែម ក៏បាន មានសង្ឃដីកាបន្តថាការសាបព្រោះពុទ្ធឱវាទ គឺដើម្បីបណ្តុះពុទ្ធិ បម្រើជាឧត្តមប្រយោជន៍ ក្នុងជីវភាពរស់នៅទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ គឺផ្តើមចេញនូវកម្លាំងមហាសាមគ្គីធម៌ ក្រោមម្លប់សន្តិភាព បើបែកបាក់ការសាមគ្គី គឺនាំមកនូវវិនាសអន្តរាយជាក់ជាមិនខានឡើយ ដូចនេះទាំងពុទ្ធចក្រ និងអាណាចក្រ គឺមាគ៌ាតែមួយ។

សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម បានសំណូមពរដល់លោកឣាចារ្យ គណៈកម្មការព្រះសង្ឃគ្រប់វត្ត ត្រូវខិតខំកសាងវត្តឲ្យក្លាយជាឣារាមមេត្រីភាពតាមបែបពុទ្ធសាសនា ក្នុងយុគសម័យទំនើបនេះ ជាទីនោរម្យ និងជាមជ្ឈមណ្ឌលទេសចរណ៍តាមបែបពុទ្ធសាសនា។

លើសពីនេះសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ក៏បានក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទ្ទ ត្រូវខិតខំបណ្តុះនិងលើកកម្ពស់វិស័យពុទ្ធសាសនា តាមរយៈការឲ្យកូនចៅបួសរៀនក្នុងពុទ្ធសាសនា ហើយត្រូវ អប់រំសីលធម៌ ចរិយាធម៌ គុណធម៌តាម បែបព្រះពុទ្ធសាសនា ដែលនាំមកនូវសេចក្តីសុខទាំងផ្លូវចិត្ត ផ្លូវកាយប្រកបដោយសន្តិភាព និងការអភិវឌ្ឍន៍ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.