ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និង ការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២៤ នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៥និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន ឯកឧត្តម គុជ លីណា សមាជិកក្រុម ប្រឹក្សាខេត្ត លោក អ៊ឹង គឹមលាង អភិបាលរង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាគណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងគណបក្ស នយោបាយ និង មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត សរុបប្រមាណ ១៧០នាក់ដែលបានចូលរួម ។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានគូសបញ្ជាក់ថា អង្គសន្និបាតនេះធ្វើឡើង ក្នុងគោលបំណងធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃ ព្រមទាំងធ្វើការស្វែងយល់ពីចំណុចខ្លាំង និង បញ្ហាប្រឈម ក្នុងការបោះឆ្នោតនាពេលកន្លងមក ដើមី្បសម្រាប់ជាបទពិសោធន៍ និង ធ្វើការកែលម្អក្នុងការបោះឆ្នោត នៅពេលក្រោយៗទៀត ឲ្យទទួលបានលទ្ធផលល្អឡើង សំដៅទៅលើការរៀបចំ ការបោះឆ្នោតឲ្យប្រព្រឹត្តទៅ មានលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និង មានតម្លាភាព និងទទួលយកបាននូវលទ្ធផលនៃការបោះឆ្នោត ដោយមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ ។

បន្ទាប់ពីសេចក្តីរាយការណ៍ពីលទ្ធផលការងារ និង ការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងរយៈពេលធ្វើការឃោសនា និង ការបោះឆ្នោត ព្រមទាំងឆ្លងតាមកិច្ចពិភាក្សា និង ការលើកនូវចំណោទបញ្ហាមួយចំនួន នៅតាមបណ្តាការិយាល័យបោះឆ្នោត ក៏ត្រូវបានធ្វើការ បកស្រាយបំភ្លឺជូនដល់សមាជិកអង្គសន្និបាតដែលបានលើកឡើងផងដែរ ។

ក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង ក៏បានធ្វើការឯកភាព និងវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និង ការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងបានក្រើនរំលឹកដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជម្រុញដល់ គ្រប់គ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន ជម្រុញដល់សិស្សដែលគ្រប់អាយុ១៨ឆ្នាំ ក៏ដូចអាជ្ញាធរឃុំ សង្កាត់ ឲ្យទៅចុះឈ្មោះ បោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ព្រមទាំងសូមឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវចូលរួមក្នុងកិច្ចកសាងសមទ្ធិផលជាតិ ដើមី្បជាផលប្រយោជន៍ជាតិ និងសហគមន៍ខ្លួន ។

មានប្រសាសន៍នោះដែរ ឯកឧត្តម ឌឹម សុវណ្ណារុំ ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលនៃរបាយការណ៍របស់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប ដែលបានអនុវត្តការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សារខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលទទួលបាននូវ លទ្ធផលជាផ្លែផ្កា ដែលធ្វើឲ្យបេះដូងនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែធ្វើឲ្យប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យបាន ទទួលស្គាល់ទៀតផង ។

ក្នុងនោះដែរឯកឧត្តមក៏បានធ្វើបកស្រាយ និង ធ្វើការពន្យល់បន្ថែមនូវរាល់សំណួរសំណូមពរដែល សមាជិក អង្គសន្និបាតបានលើកឡើង ព្រមទាំងបានផ្តល់នូវបទពិសោធន៍ និង អនុសាសន៍ល្អៗមួយចំនួន សម្រាប់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និង អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ យកទៅអនុវត្តបន្ត ឲ្យស្របទៅតាមច្បាប់នៃការបោះឆ្នោត ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ក៏បានធ្វើការក្រើនរំលឹក និង ជម្រុញដល់រដ្ឋបាលក្រុង ស្រុក ធ្វើការជម្រុញដល់រដ្ឋបាលឃុំ សង្កាត់ ធ្វើនូវបច្ចុប្បន្នភាព នៃអ្នកគ្រប់អាយុ ត្រូវចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ។ ឯកឧត្តម ឌឹម សុវណ្ណារុំ ក៏បានគូស បញ្ជាក់ថា ឆ្នាំ២០២៤នេះ កម្ពុជាយើងបានរៀបចំធ្វើការបោះឆ្នោតអសកល ចំនួនពីរ .ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សារខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ។ ក្នុងនោះនៅខេត្ត សៀមរាប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួម ហើយការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សារខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានគណបក្សនយោបាយចំនួន ៥ចូលរួម គឺ គណបក្ស ប្រជាជនកម្ពុជា , គណបក្សឆន្ទះខ្មែរ , គណបក្សកម្លាំងជាតិ , គណបក្សខ្មែររួបរួមជាតិ និង គណបក្សហ៊្វុនស៊ិនប៉ិច ដែលបាន ប្រព្រឹត្តទៅប្រកបដោយ ឯករាជ្យ អព្យាក្រឹត្យ សច្ចះ យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និង ការគម្រាមកំហែង ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ៕

ដោយ ÷ ពន្លឺ


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.