ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្មករ​ប្រមូល​សំរាម​​ក្រុម​ហ៊ុន​​ ស៊ីន​ ទ្រី​​ ជាង​​២ពាន់​​នាក់​ ​ជួប​ជុំ​គ្នា​ធ្វេី​កូដ​កម្ម​ទាម​ទារ​ តំ​ឡើង​​ប្រាក់​​ខែ​១៥​ដុល្លារ


រាជធានីភ្នំពេញ​ ៖ កម្មករ​ប្រមូល​សំរាម​របស់ក្រុមហ៊ុន​ ស៊ីនទ្រី​ ជាង​២ពាន់​នាក់​ ប្រមូលផ្ដុំគ្នាធ្វេីកូដកម្ម កាលពីម៉ោង៧យប់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨ នៅ​ការ៉ាស​រថយន្ត​ស៊ីនទ្រី​ ផ្លូវ​បេតុ​បឹង​តា​ម៉ាត​ ភូមិ​ម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ​តវ៉ា​ មិន​ធ្វើ​ការ​ ដោយ​ទាមទារ​អោយ​ក្រុម​ហ៊ុន​ តំឡើង​ប្រាក់​ខែ​អោយ​ពួក​គេ​ ចំនួន​១៥ដុល្លារ​បន្ថែម​ លើ​ប្រាក់​ខែ​គោលបច្ចុប្បន្ន​ ។

​ កម្មករ​ប្រមូល​សំរាម​របស់ក្រុមហ៊ុន​ ស៊ីនទ្រី​ ជាង​២ពាន់​នាក់​ ទាមទារ​លក្ខខណ្ឌ ​ចំនួន៤ចំណុច ដូចជា ៖ ១-សុំអោយក្រុមហ៊ុនទូទាត់ប្រាក់ឈប់សំរាកប្រចាំឆ្នាំដែលនៅសល់
២-ទូទាត់ប្រាក់បំណាច់អតីតភាពការងារតាមប្រកាសលេខ ៤៤៣ ក.ប.ប្រ.ក.ខល
៣-ស្នើសុំតំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ចំនួន១៥$ សម្រាប់ឆ្នាំ២០១៩ និង
៤-បញ្ហាផ្សេងៗ ។

​កូដកម្មនេះដឹកនាំដោយសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ ដែលដឹកនាំដោយលោក ទូច កុសល ហេីយក្នុង​ការ​តវ៉ា​នេះ​ កម្មករ​ស៊ីនទ្រី​ បានប្រាប់​អោយភ្នាក់ងារសារព័ត៌មានដឹងថា ប្រាក់​ខែ​ពួក​គាត់​ បានចែក​ជា២វេន​ គឺវេនយប់​​និង​ថ្ងៃ​ ដោយ​អ្នក​ធ្វើ​ការវេន​ ថ្ងៃទទួល​បានប្រាក់​ខែ​ចំនួន​៥១ម៉ឺន​ និង​អ្នក​ធ្វើ​ការ​វេន​យប់​ទទួល​បាន​ប្រាប់​ខែ៦១ម៉ឺន​ ហើយ​ពួកគាត់​មាន​នាំគ្នា​ធ្វើការ​តវ៉ា​នេះ​ ដោយ​ពួក​គាត់​ទាមទារ​ អោយ​ខាង​ក្រុម​ហ៊ុន​ តំឡើង​ប្រាក់​ខែ​ចំនួន​១៥ដុល្លារ​ លើ​ប្រាក់​ខែ​គោលពួកគាត់​បន្ថែមទៀត​ ព្រមទាំង​អោយ​ក្រុម​ហ៊ុន​ ផ្តល់​សេវ៉ា​ថែមទាំង​សុខភាព​ នឹង​មាន​ប្រាក់​បំណាច់​ប្រចាំឆ្នាំ​ និងប្រាក់ឧមត្ថមអាហារ​ដូច​ កម្មករ​ កម្ម​ការនី​ រោងចក្រផង​ដែរ​ ។

ជាលទ្ធិផលក្នុងការដោះស្រាយ ភាគីក្រុមហ៊ុនស៊ិនទ្រី ព្រមព្រាងចំនួន ០៣ចំណុចគឺទី(១.២.៤) ចំពោះចំណុចទី៣ ដែលកម្មករស្នើសុំតំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ១៥$បន្ថែម ពីលើប្រាក់ខែបច្ចុប្បន្ន គឺខាងក្រុមហ៊ុនអោយតែ៦$ប៉ុណ្ណោះ និងតំឡើងអោយ១$ទៀត នៅខែ០៧ ឆ្នាំ២០១៩ តែខាងកម្មករមិនព្រមទទួលយកដំណោះស្រាយនេះទេ តែបញ្ចុះនៅត្រឹម១២$។

ក្នុង​ហេតុការណ៍​នេះដែរ​ ក៏មានការ​ប៉ះទង្គិច​គ្នា​ រវាង​កម្មករ​ស៊ីនទ្រី​គ្នា​ឯង​ និង​កម្មករ​គ្នា​ឯង​ ដោយ​មាន​អ្នក​ខ្លះ​ចង់​បាន​ប្រាក់​ខែ​ប៉ុណ្ណឹង​ ហើយ​អ្នក​ខ្លះ​ទៀត​ ទាមទារ​តំឡើង​ប្រាក់​ខែ​ ។

ដោយ​ឡែក​ខាង​ក្រុម​ហ៊ុន​វិញ​ ក៏បាន​ហៅ​តំណាង​ខាង​កម្មករ​អោយ​ចូល​ចរចារ​គ្នា​ តែ​ខាង​ក្រុម​ហ៊ុន​ឡើង​អោយ​ដែរ​ តែតំលៃ​ទៀប​ពេក​ គឺត្រឹមតែ៦​ដុល្លារ​ ទើប​ពួក​គាត់ជាកម្មករ​ទទួល​​​យក​មិន​បាន​ គឺទាមទារ​ ១២ដុល្លារ​ ទើប​ព្រម​ចូល​ធ្វើ​ការ​វិញ​ ដូច្នេះហេីយបេីសិនជាការចរចាមិនត្រូវគ្នាទេ ខាងកម្មករមិនព្រមចេញទៅប្រមូលសំរាមវិញឡើយ៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.