ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បងប្អូនពុទ្ធបរិស័ទសប្បុរសជនប្រគេនទេយ្យទានជាគ្រឿងឧបភោគបរិភោគ ដើមី្បទ្រទ្រង់វិស័យពុទ្ធិកៈសិក្សានៅវត្តស្វាយ រមៀតក្រុងសៀមរាប


ខេត្តសៀមរាប ÷ ដើមី្បទ្រទ្រង់ដល់វិស័យពុទ្ធិកៈសិក្សា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៃវិស័យសាសនា ដែលជាសាសនារបស់រដ្ឋ។ នៅព្រឹកថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៤ បងប្អូនពុទ្ធបរិស័ទសប្បុរសជនត្រកូល អ៊ុច មកពីរាជធានីភ្នំពេញ និង ក្រុងសៀមរាប បាននាំយកនូវ ទេយ្យទានជាគ្រឿងឧបភោគបរិភោគ មានអង្ករចំនួន ១តោន ,ស្កសរ ៥០គក្រ , ទឹកក្រូច ១៣ កេស ,ទឹកផ្លែឈើ ០៧កេស , មី៥កេសតូច , ខ្ទឹមសរ ១០គក្រ , ប្រេងឆា ០១កេស , ទឹកអូរគូលែន ១៥កេស , ត្រីខ ០៥ យូរ ទឹកត្រី ១០យូរ , ទឹកស៊ីអ៊ីវ ១០យូរ ប៊ីចេង ១០គក្រ , និង តែ ០៥គក្រ ព្រមទាំងបច្ច័យមួយចំនួនផងដែរបាន យកទៅវេរប្រគេន ជូនដល់ព្រះសង្ឃ គង់នៅចាំព្រះវស្សាក្នុងវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ។

មានសង្ឃដិកានាឱកាសនោះ ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្តបារាយមហានទីរតនារាម និង ជានាយកសាលាបឋមសិក្សាពុទ្ធិកៈសិក្សា វត្តស្វាយរមៀត បានគូសបញ្ជាក់ថា សាលាពុទ្ធិកៈសិក្សានៃវត្តស្វាយរមៀតនេះ បានដំណើរការទៅអស់រយៈពេល១៣ឆ្នាំមកហើយ ដែលមានសមណៈសិស្ស និមន្តមកពីបណ្តាវត្តឆ្ងាយៗក្នុងខេត្ត ចូលមកគង់នៅសិក្សារៀនសូត្រ។

ព្រះសច្ចានុបាល នឿម វុទ្ឋី បានបន្តទៀតថា កិច្ចដំណើរការនៃសាលាពុទ្ធិកៈសិក្សានេះ ក៏ដោយមានការគាំទ្រ ឧបត្ថម្ភ និង ផ្គត់ផ្គងពីបណ្តាអាជ្ញាធរមូលដ្ឋាន សប្បុរសជន និង ពុទ្ធបរិស័ទជិតឆ្ងាយចូលរួមទាំងបច្ច័យ សម្ភារៈជាដើម ។ ជាស្តែងក្នុងថ្ងៃនេះ ញាតិ ញោមនៃក្រុមគ្រួសារ ត្រកូល អ៊ុច នៅរាជធានីភ្នំពេញ និង ក្រុងសៀមរាប ក៏បាននាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគ បរិភោគ ដើមី្បធ្វើការផ្គត់ផ្គង់ដល់សមណៈសិស្ស ដែលបានកំពុងសិក្សានៅក្នុងទីវត្តស្វាយរមៀត មាន ចំនួន ៣៥អង្គ ។ ម៉្យាងទៀងកាយវិកាយរបស់ក្រុមគ្រួសារត្រកូល អ៊ុច នាពេលនេះ ក៏សបញ្ជាក់អំពីសកម្ម ភាពក្នុងការចូលរួមលើការទ្រទ្រង់ដល់វិស័យពុទ្ធចក្រ ក្នុងការលើកស្ទួយវិស័យសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើន ក៏ជាការចូលរួមក្នុងការកសាង បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យពុទ្ធចក្រ ក៏ដូចអាណាចក្រ ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យ ដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិកាទាំងប្រាំពីរសន្តានដែលបានទទួលអនិច្ច កម្មទៅទីបរមលោកទៅនោះ។

ក្នុងនោះដែរ ព្រះសច្ចានុបាល នឿម វុទ្ឋី បានមានសង្ឃដីកាបញ្ជាក់ថា ព្រះពុទ្ធសាសនា ជាសាសនាសកល មានទ្រឹស្តីសន្តិភាព និងអហិង្សាជាគោល ជាមាគ៌ាដឹកនាំ មនុស្សឲ្យរស់នៅក្នុងសុខសន្តិភាព មិនបៀតបៀនគ្នា មិនព្យាបាទគ្នា ផ្តល់ស្នាមញញឹមដល់គ្នានិងគ្នា ។ព្រះចៅអធិការវត្តបារាយមហានទីរតនារាមហៅវត្តស្វាយរមៀត ក៏បានធ្វើការអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ ទាំងក្នុង និង ក្រៅប្រទេស សូម ឲ្យបានចូលរួមក្នុងវិស័យព្រះពុទ្ធសាសនា និង ជួយលើកស្ទួយសាសនាជាតិយើងឲ្យមានការីកចម្រើនឡើង ដោយបច្ចុប្បន្ននេះ វិស័យសាសនា ក៏ជាចលករ មួយដ៏សំខាន់ ក្នុងវិស័យទេសចរណ៍ បានកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកសិក្សាស្វែងយល់ អំពីប្រពៃណី ទំនៀមទម្លាប់ នៃសាសនាព្រះពុទ្ធព្រះបរមគ្រូនៃយើង នៅតាមទីវត្ត អារាមចំណាស់ៗទៀតផង ។ ដើមី្បឲ្យសាសនាជាតិយើងគង់វង្ស រីកចម្រើន ចូលយើងគ្រប់គ្នា ចូលរួមក្នុងការទ្រទ្រង់លើ វិស័យពុទ្ធិកៈសិក្សា ដែលជាថ្នាលបណ្តុះបណ្តាល គ្រឹះវប្បធម៌ ប្រពៃណី សាសនារបស់ដូនតាខ្មែរយើង ក្នុងការថែរក្សា នូវមរតកប្រពៃណី ទាំងរូបីយ៍ និង អរូបីយ៍ ឱ្យបានគង់វង្សទៅ អនាគត់ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.