ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គួរឱអាសូនិងសង្វេគជាទីបំផុតករណីក្មេង ស្រីវ័យ១២ឆ្នាំធ្វើអត្តឃាត (ចងក)សម្លាប់ខ្លួនឯង 


ខេត្តកំពង់ចាម ៖ នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង៧:៤៥នាទី មានការភ្ញាក់ផ្អេីលទាំងព្រឹក ដោយក្មេងស្រី ឈ្មោះឌឿន ពិសី ភេទស្រី អាយុ១២ឆ្នាំ ជាតិខ្មែរ។ មានទីលំនៅភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ បានយកខ្សែលីឡុងពណ៌ស ប្រវែង១ម៉ែត្រ(ចងក)ធ្វេីអត្តឃាតសម្លាប់ខ្លួន នៅនឹងឈើធ្នឹមចង្ក្រានបាយក្រោមផ្ទះបណ្តាលឲ្យស្លាប់។

ហេតុកាលដ៏គួរអោយភ្ញាក់ផ្អេីលនេះបានកេីតឡេីងនៅវេលាម៉ោង៧:១៥នាទី នៅចំណុចផ្ទះឈ្មោះ អ៊ុក សាវី ស្ថិតនៅភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

បេីតាមការស្រាវជ្រាវ ពិនិត្យកោសល្យ វិច័យសាកសព របស់សមត្ថកិច្ចជុំវិញនៅកន្លែងកើតហេតុលេី និងតាមព្រមទាំងការបំភ្លឺពីឈ្មោះឌឿនសុផា ភេទស្រីអាយុ ១៣ ឆ្នាំ ថា កន្លងមកឈ្មោះឌឿន ពិសី ភេទស្រី អាយុ ១២ឆ្នាំរស់នៅភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

បងប្អូនជីដូនមួយបង្កើតជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ខ្លួនតែងតែដើរទៅសាលារៀនតែពីរនាក់ឈ្មោះ ឌឿន ពិសី ពេលទៅដល់សាលារៀន ឈ្មោះឌឿន ពិសី ឧស្សាហ៍យកដៃកាន់មែកឈើយោលទោងលេង ហើយពេលខ្លះ យកខ្សែចងកលេង និងមែកឈេី ខ្លួនបានប្រាប់ឈ្មោះឌឿន ពិសីថា កុំលេងចឹងប្រយ័ត្នរបូតដៃជាប់រឹតក បន្ទាប់មកនៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ ពេលព្រឹកខ្លួននៅកន្លែងចំការ កៅស៊ូ ជៀជ័រនៅភូមិ៣១ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

មានគេមកប្រាប់ខ្លួនថា ឈ្មោះ ឌឿន ពិសី បានស្លាប់ហើយដោយសារ(ចងក)ខ្លួនឯង ពេលនោះនួននឹងម្ដាយខ្លួន បានជិះម៉ូតូពីកន្លែងដែលខ្លួនជៀជ័រ មកមើលនៅផ្ទះ ខ្លួនបានឃើញឈ្មោះ ឌឿន ពិសី ស្លាប់ដោយ សារ(ចងក)ខ្លួនឯងពិតប្រាកដមែន។

ដោយ ប៉ាត់ ទិត្យ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.