ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឈ្មួញនាំចូលប្រហុកសាច់ត្រីក្នុងមួយថ្ងៃៗរាប់តោនពីវៀតណាមមកកម្ពុជា ដោយមិនរំខានអាជ្ញាធរខេត្តតាកែវ


ខេត្តតាកែវ÷ ប្រជាពលរដ្ឋបង្ហើបប្រាប់ឱ្យដឹងថា ថ្មីៗនេះឈ្មួញម្នាក់ឈ្មោះ តាងៀ រស់នៅភូមិកំពង់អំពិល ស្រុកបុរីជលសារ បាននាំចូលប្រហុកត្រីពីប្រទេស វៀតណាមរាប់តោន ដែលនាំចូលតាមច្រកកំពុង     ក្រសាំង ស្ថិតក្នុងស្រុកបុរីជលសារ ខេត្តតាកែវ យកមកលក់ឱ្យឈ្មោះ កាព្រឿង រស់នៅ ភូមិថ្មស ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ហើយ កាព្រឿង បានចែកចាយបន្តឱ្យឈ្មួញជាច្រើននាក់ទៀត ដើម្បីលក់លើទីផ្សារនៅកម្ពុជា ។ ការនាំចូលប្រហុកពីប្រទេសវៀតណាមនេះ មិនមានការត្រួតពិនិត្យត្រឹមត្រូវនោះទេ។ ដូច្នេះវាបង្កហានិភ័យខ្លាំងណាស់ ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេស រីឯស្ថាប័នអ្នកប្រកួតប្រជែងក៏មិនឃើញមានចំណាត់ការដែរ។

ប្រភពព័ត៌មានបានបញ្ជាក់ថា កន្លងទៅកាលពីឆ្នាំ ២០១៨ ប្រធានកាំកុងត្រូលខេត្តតាកែវ ដឹកនាំដោយលោក ប៉ោ លៀងគង់ ក៏ធ្លាប់បានចុះត្រួតពិនិត្យរកឃើញ ប្រហុកធ្វើពីត្រីនាំចូលពីវៀតណាមជាង១ តោន មានផ្ទុកសារធាតុគីមី ដែលស្ថិតនៅភូមិរលួស ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ហើយបានបិទអាជីវកម្ម មិនឱ្យចែកចាយលក់បន្ត នៅលើទីផ្សារឡើយ ហើយបានកសាងសំណុំរឿង បញ្ជូនទៅតុលាការផងដែរ។

ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងទៀតថា ឈ្មួញដែលទិញតពី កាព្រឿង មានរស់នៅភូមិរលួស,ភូមិសរសៃ,ភូមិព្រៃទូក,ភូមិតាសេក,ភូមិត្រពាំងឈូក ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ហើយឈ្មួញទាំងនេះបានលើកលក់បន្តចែកចាយចរាចរណ៍ នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដោយមិនឃើញមានមន្ត្រីជំនាញ កាំកុងត្រូល ឬមន្ត្រីជំនាញត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីគុណភាពទំនិញទេពោលគឺគ្មានច្បាប់អនុញ្ញាតអាជីវកម្មឡើយ។ និយាយរួមអាជ្ញាធរខេត្តតាកែវ របស់លោក អ៊ូច ភា មិនដែលខ្វល់អំពីបញ្ហាជនជាតិវៀតណាមចេញ-ចូល ក្នុងប្រទេសកម្ពុជា ក៏ដូចជាការនាំទំនិញគ្មានគុណភាពឲ្យប្រជាពល រដ្ឋខ្មែរប្រើប្រាស់នោះដែរ។

បងប្អូនប្រជាពលរដ្ឋ សំណូមពរទៅដល់ មន្ត្រីជំនាញកាំកុងត្រូល និងមន្ទីរជំនាញ ក៏ដូចជាប៉ូលិសសេដ្ឋកិច្ច មេត្តាមានវិធានការ ចុះត្រួតពិនិត្យ ទីតាំងទាំងនេះដើម្បីការពារសុវត្ថិភាព ចំណីអាហារ ដែលមានផ្ទុកសារធាតុគីមី ដែលបងប្អូននិយម ទិញត្រីប្រហុក ដោយមិនដឹងថា ត្រីប្រហុកណា មានផ្ទុកសារភាពគីមីឬត្រីប្រហុកណា គ្មានផ្ទុកនៅសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ ទៅដល់សុខភាពបងប្អូនប្រជាពលរដ្ឋនោះទេ។

ជុំវិញការលើកឡើងខាងលើអង្គភាពយើងបានព្យា យាមស្វះស្វែងរកការបំភ្លឺពីលោក អ៊ុច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ តែទូរសព្ទចូលជាច្រើនដងគ្មានអ្នកទទួលទោះជាយ៉ាងណាអង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.