ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ទីរការងារខេត្តសៀមរាប រៀបចំពិធីអបអរសាទរខួបលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី០៣ខែ ឧសភា ឆ្នាំ២០២៤ នេះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៨នៃទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អស់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក .អង្គការដៃគូជាតិ អន្តរជាតិ និយោជក កម្មករនិយោជិត ម្ចាស់អាជីវកម្មនិង តំណាងសហជីព ក្នុងខេត្តសៀមរាប អញ្ជើញចូលរួមផងដែរ។

លោក ច័ន្ទ សុខុមចិត្កា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបបានមានប្រសាសន៍ថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសហការជាមួយរដ្ឋបាលសាលាខេត្តសៀមរាប ក្នុងការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ហើយការប្រារព្វទិវាអន្តរជាតិនេះឡើង គោលបំណងដើម្បី រំលឹក និងឧទ្ទិសដឹងគុណ ដល់វីរៈភាពដ៏អង់អាចក្លាហាននៃកម្មករកម្មការនី ដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។

លោក ច័ន្ទ សុខុមចិត្កា បានបន្តថា ទិវាពលកម្មអន្តរ ជាតិ១ឧសភា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់កម្មករនិយោជិត ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺដើម្បីពង្រឹងរក្សាបាននូវទំនាក់ទំនងល្អរវាងកម្មករនិយោជិត ជាមួយនិយោជក និងរាជរដ្ឋា ភិបាល ដើម្បីបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពការងារ និងសន្តិសុខការងារនៅកម្ពុជា។

លោកច័ន្ទ សុខុមចិត្តាក៏បានមានប្រសាសន៍បន្ថែមទៀតថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងបន្តពង្រឹងយន្តការអធិការកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ លោកក៏សង្ឃឹមថានឹងទទួលបានការគាំទ្រ និងចូលរួមពីគ្រប់អ្នកពាក់ព័ន្ធកាន់តែមានភាពខ្លាំងក្លា ស្របតាមការវិវឌ្ឍន៍នៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងសកលលោកផងដែរ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបបានថ្លែងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ពិសេសការលើកកម្ពស់ជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ។ លោកស្រី ម៉ននី រង្សីបន្តថា ស្ថិតនៅក្នុងជំហរដ៏ម៉ឺងម៉ាត់ និងឥតងាករេ ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាល រាជរដ្ឋាភិបាល បានបង្កើតនូវបរិស្ថានអំណោយផល និងលក្ខខណ្ឌចាំបាច់ជាច្រើនដែលបាននាំកម្ពុជាបោះជំហានទៅមុខ ប្រកបដោយក្តីសង្ឃឹម និងជំនឿទុកចិត្តយ៉ាងមុតមាំ នៅលើមាគ៌ានៃការដឹកនាំ ការកែទម្រង់ និងការអភិវឌ្ឍស្របគ្នាជាមួយនឹងគោលបំណងឧត្តមគតិ និងការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពុះពារបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈស្របតាមសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន។

ដូច្នេះដើម្បីឆ្លើយតបទៅនឹងស្មារតីថ្ងៃទី ០១ ឧសភា ខួបលើកទី១៣៨ ឆ្នាំ២០២៤នេះលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តបានថ្លែងអំពាវនាវដល់និយោជក កម្មករនិយោជិត អង្គការសហជីព អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់និងរក្សាឲ្យបានការសាមគ្គីភាពផ្ទៃក្នុង រវាងនិយោជក និងកម្មករនិយោជិត និងត្រូវមើលឃើញ ឱ្យច្បាស់អំពីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍ក្រុមហ៊ុន ព្រមទាំងផលប្រយោជន៍សង្គមទាំងមូល. ត្រូវបង្កើតមនសិកាស្រឡាញ់រាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមក ចេះទទួលខុសត្រូវចំពោះភារកិច្ច របស់ខ្លួន. ត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង ក្នុងការបង្កើនសកម្មភាពការងារបច្ចេកទេសវិជ្ជាជីវៈ ដើម្បីការរីកចម្រើន និងមានអនាគតរឹងមាំភ្លឺស្វាង .ត្រូវខិតខំអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដើម្បីរក្សាស្ថេរភាព របស់សហគ្រាសគ្រឹះស្ថាន និងជីវភាពរបស់កម្មករនិយោជិត និងខិតខំពង្រឹងភាពសុខដុមនីយកម្មរវាងនិយោជក និងកម្មករនិយោជិត ដែលជាភាគីដៃគូដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ស្ថិរភាពសង្គម និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ក្នុងឱកាសនោះដែរលោកស្រីក៏បានស្នើឱ្យប្រតិបត្តិករទេសចរណ៍ ម្ចាស់សហគ្រាសអាជីវកម្ម ក៏ដូចជាកម្មករនិយោជិត និយោជកទាំងអស់ ត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីការងារនៃព្រះរាជជាណាចក្រកម្ពុជា ព្រមទាំងការអនុវត្ត អនុលោមតាមស្តង់ដារសេវាកម្មអាស៊ាន ដើម្បីធានាឱ្យការផ្តល់សេវាកម្មមានគុណភាព និងកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនជាបន្តបន្ទាប់ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.