ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិតនៅឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី០២ ខែ ឧសភា ឆ្នាំ ២០២៤ នេះ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាមួយអាជ្ញាធរស្រុក បានចុះធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិមោងខាងត្បូង.ភូមិមោងខាងជើង.ភូមិខ្វែក.ភូមិកំបោរ និងភូមិល្វាដែលស្ថិតឃុំមោងស្រុកស្រីស្នំខេត្តសៀមរាប ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍ថាការអនុវត្តន៍ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺដើម្បីកាត់បន្ថយការទំនាស់ដីធ្លី និងការកាន់កាប់ដោយស្របច្បាប់។

លោកបន្ថែមថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ហើយការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេក វិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងស្រុកស្រីស្នំសរុបរួមក្បាលដីប៉ាន់ស្មានគឺចំនួន៣៣,៨១១ក្បាលដី ចំពោះឃុំមោង ចំនួនក្បាលដីប៉ាន់ស្មានសរុបគឺ៧,៣២៩ក្បាលដី។

លោក ហ៊ី សាយ បានបញ្ជាក់ថា ដើម្បីជម្រុញការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធសម្រេច ទៅតាមផែនការ និងប្រកប ដោយគុណភាព គឺសូមឲ្យបងប្អូនប្រជា ពលរដ្ឋដែលមានដីក្នុងភូមិទាំងអស់ត្រូវត្រៀមឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ រួមមានសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ និងលិខិតពាក់ព័ន្ធផ្សេងៗ និងបោះបង្គោលព្រំដីឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែង និងចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនឱ្យបានឆាប់រហ័សផងដែរ។ ក្នុងនាមអាជ្ញាធរដែនដីលោកស្រី ផាប់ គឹមលា អភិបាលរងស្រុកស្រីស្នំបានមានប្រសាសន៍ថាការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធគឺជាយន្តការរបស់រាជរដ្ឋាភិបាល។ ហើយការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ និងជាឯកសារសំអាងរឹងមាំមួយសម្រាប់ម្ចាស់ដីដែលបង្ហាញពីការកាន់កាប់ស្របតាមច្បាប់យ៉ាងពិតប្រាកដ ពិសេសដីមានតម្លៃ ហើយការចុះបញ្ជីដីធ្លីនេះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។

លោកស្រីលោកអភិបាលរងស្រុក ក៏បានជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោល ដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះផងដែរលោកស្រីក៏បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការឱ្យបានល្អក្នុងពេលដែលក្រុមការងារចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ភូមិ ឃុំ គ្រប់លំដាប់ ថ្នាក់ ដើម្បីសម្រួលការងារ និងដំណើរការដោយរលូនផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.