ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជ្ញាធរឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋស្នើសុំអន្តរាគមន៍ពីសម្ដេចបវរធិបតី ហ៊ុន ម៉ា ណែត ជួយរកយុត្តិធម៌


ខេត្តកំពង់ធំ÷ ប្រជាពលរដ្ឋ៦០គ្រួសារ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្នើសុំ ដល់រាជរដ្ឋាភិបាល ជាពិសេសសម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ ផ្ដល់នូវយុត្តិធម៌ ពីករណី ដីដែលរាជរដ្ឋាភិបាល កាត់ឆ្វៀល ប្រគល់ឱ្យ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់ ពួកគាត់ នោះ គឺភាគច្រើន ពុំបានធ្លាក់ដល់ដៃ ប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ និងអាស្រ័យផល ពិតប្រាកដ នោះទេ។ ផ្ទុយទៅវិញដីទាំងនោះត្រូវបានអាជ្ញាធរមានរដ្ឋបាល ឃុំ- ស្រុក បានឃុបឃិតគ្នាជាប្រព័ន្ធ ផ្ដល់ទៅឱ្យបក្ខពួកខ្លួន និងជាពិសេស គឺយកឈ្មោះផ្សេងៗ ទៅតាងនៅលើដីនោះ ដើម្បីរៀបចំ ក្នុងគោល បំណង ទាញយក ផលប្រយោជន៍ ផ្ទាល់ ខ្លួននិងបក្ខពួក តែប៉ុណ្ណោះ។ចំណែកពួកគាត់ ចំនួន៦០គ្រួសារ ដែលមានប្រវត្តិកាន់កាប់ និងអាស្រ័យផល នៅលើដីនោះ ពិតប្រាកដ គឺមិនមាននឈ្មោះ បានទទួលនូវ ដីនោះឡើយ។

ប្រជាពលរដ្ឋទាំងនោះ បានបញ្ជាក់ថា ក្រោយពីទទួលនូវ ភាពមិនប្រក្រតី ទាំងនេះ ពួកគាត់ បានប្ដឹងតវ៉ា ទៅរដ្ឋបាលឃុំ និង ស្រុក ជាច្រើនលើក ប៉ុន្តែ លោកមេឃុំ និងលោក អភិបាលស្រុក ពុំបាន រកដំណោះ ស្រាយ សមស្រប ដើម្បីឱ្យពួកគាត់ ទទួល យកបាន នោះឡើយ។ ក្រោយមកពួកគាត់ក៏បានដាក់ពាក្យបណ្ដឹងទៅរដ្ឋបាលខេត្ត កំពង់ធំទៀត តែលទ្ធផល គឺស្ងាត់ឈឹងដដែល។ ហេតុនេះពួកគាត់គ្មានជម្រើស មានតែបន្តប្ដឹងទៅថ្នាក់ជាតិ ជាពិសេស សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត សុំឱ្យ សម្ដេច មេត្តាផ្ដល់នូវយុត្តិធម៌ ដល់ពួកគាត់ដោយក្ដីករុណាផងចុះ។

ប្រជាពលរដ្ឋ ទាំងនោះ សុំឱ្យមានការអន្តរាគមន៍ ស៊ើបអង្កេត ជាបន្ទាន់ណាមួយ ដើម្បីឈាន ទៅដល់ការផ្អាក ជាបណ្ដោះ អាសន្ន ទៅលើសកម្មភាព សំរុក បំពានចូលទៅកាន់កាប់ រំលោភលើដី ដែលពួក គាត់ បានកាន់កាប់ នោះ។

ដោយបច្ចុប្បន្ន មានគ្រឿងចក្រ ជាច្រើនគ្រឿង បានសម្រុក យ៉ាងសកម្ម ទៅឈូសឆាយ នៅលើដី និងព្រៃ និងដុតព្រៃ នៅចំណុចនោះ ដោយពង្រីក លើសទំហំ ដី ដែលរាជរដ្ឋាភិបាល កាត់ឆ្វៀលឱ្យនោះទៀតផង។

តំណាងប្រជាពលរដ្ឋ ៦០គ្រួសារ នេះបញ្ជាក់ថា ដីនោះ នៅចំណុច ក្រោមអាងទឹកចិន ជាប់ត្រពាំង ជ្រោយអង្ក្រង ឋិតនៅ ឃុំបារាយណ៍ គឺពួកគាត់បានកាន់កាប់ តាំងពីឆ្នាំ១៩៩១ មកម្លេះ។

ក្រោយមក អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានផ្សព្វផ្សាយមិនឱ្យប្រជាពលរដ្ឋកាន់កាប់ដីនោះ ដោយ ថា ដីនោះ ជាដីរបស់រដ្ឋ និងទុកជាដែនព្រៃ អភិរក្សសត្វខ្សឹម ប៉ុន្តែក្រោយមក ដីនោះ ត្រូវបាន រាជរដ្ឋា ភិបាលកាត់ឆ្វៀលប្រគល់ឱ្យប្រជាពលរដ្ឋប៉ុន្តែបែរ ជាពួកគាត់ ជាអ្នកកាន់កាប់ នៅលើដីនោះ មិនទទួល បានទៅវិញ ទន្ទឹមគ្នា នឹងពួកគាត់នៅតែតវ៉ាជាប់រហូតនោះ។

ប្រជាពលរដ្ឋបន្តថា កាលដែលតវ៉ា នៅសាលាឃុំ បារាយណ៍នោះ មេឃុំ ចេះតែឱ្យពួកគាត់នៅឱ្យស្ងៀមទៅ.. វាមិនអត់នោះទេ កុំទៅភ័យ ប៉ុន្តែបើ មិនស្ដាប់គាត់ (មេឃុំ) ទេ ប្រយ័ត្នតែ បែកធ្លាយ ដល់លើ នោះ គឺគេមិនកាត់ឱ្យទេ គឺអត់តែ..ទាំងអស់ គ្នាហ្នឹង។

ទាក់ទិន នឹងព័ត៌មាននេះអង្គភាពយើងបានស្វះស្វែងរការបំភ្លឺពី លោក អ៊ួង សារឿន អភិបាលស្រុក បារាយណ៍ តែពុំអាចទំនាក់ទំនង ទោះយ៉ាងណាអង្គភាពយើងនិងរង់ចាំបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

ដោយ ÷ វុទ្ធី

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.