ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូ សម្ពោធឆ្លងកុដិ ផ្លូវបេតុង និងដងទង់ ក្នុងវត្តរតនមុនីរោងគោ ស្រុកក្រឡាញ់


ខេត្តសៀមរាប ÷ កុដិថ្មថ្មី០១ខ្នងនិង ផ្លូវបេតុងចូលវត្តចំនួន ០១ខ្សែ ប្រវែង ១៥៤ ម៉ែត្រ ទទឹង ៥ម៉ែត្រការ៉េ កំរ៉ាស់ ១តឹកកន្លះ និងជើងទង់ ០៦ដើម ដែលចំណាយថវិកាបានសាងសង់ជាង៧ម៉ឺនដុល្លារ និង៥លានរៀលនៅវត្តរតនមុនីរោងគោ ក្នុងភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាបត្រូវបានកាត់ខ្សែបូរសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប។

បើតាម លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ឱ្យដឹងថា៖សមិទ្ធផលថ្មីទាំងនេះ កើតឡើង ក្រោមការផ្តួចផ្តើមគំនិត និងចូលរួម ជួយឧបត្ថម្ភរបស់គណៈកម្មការ អាចារ្យវត្ត ព្រះចៅអធិការ ពុទ្ធបរិស័ទចំណុះជើងវត្ត ពិសេស ព្រះគ្រូចៅអធិការវត្ត បានគៀងគរប្រមូលបច្ឆ័យពីគ្រប់ទិសទីទាំងសប្បុរសជនក្នុងស្រុក និងក្រៅស្រុក ។ គិតមកដល់ពេលនេះ គណៈកម្មការ សាងសង់នៅជំពាក់ថ្លៃសំភារៈសំណង់កសាងកុដិចំនួន ប្រាំពីរលានរៀល និងនៅជំពាក់ថ្លៃសាងសង់ផ្លូវបេតុងចំនួន ម្ភៃប្រាំលានរៀល សរុបនៅខ្វះចំនួន ៣២លានរៀល ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានថ្លែងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងភាពជាម្ចាស់ពេញលេញក្នុងការដឹកនាំជោគវាសនាដ៏ប្រពៃរបស់ខ្លួន ដើម្បីស្វែងរកសន្តិភាព វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូរ ជូនប្រជាជនខ្មែរគ្រប់រូបពោល គឺកម្ពុជាមាន ការបង្រួបបង្រួមជាតិ សន្តិភាពពេញលេញ មានឯករាជ្យភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានប្រជាធិបតេយ្យពិតប្រាកដ។

ឯកឧត្តម មានប្រសាសន៍ថា ដោយឡែកសមិទ្ធផលដែលបានរៀបចំពីធីកាត់ខ្សែបូ ដាក់ឲ្យប្រើប្រាស់ នៅថ្ងៃនេះដែរ វាគឺជាសក្ខីភាពថ្មីមួយបន្ថែមទៀតដែរ ជាសម្បត្តិសាធារណៈរបស់វត្តសម្រាប់បងប្អូនប្រជាពលរដ្ឋ លោកយាយលោកតាក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាបទាំងមូលប្រើប្រាស់ទាំងអស់គ្នា។

ឯកឧត្តម បានរម្លឹកថា៖ក្រោយថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ក្រោមការគ្រប់គ្រង ដោយរបបខ្មែរក្រហម ប៉ុល ពត ព្រះសង្ឃ ដែលគង់ក្នុងវត្តអារាមនេះក៏ដូចជាអារាមនានាក្នុងទូទាំងប្រទេសត្រូវបានពួកប៉ុល ពត ប្រល័យពូជសាសន៍ បានជំលៀស និងបង្ខំព្រះសង្ឃឲ្យសឹកទាំងអស់ សំណង់ទាំងឡាយក្នុងវត្ត រួមមាន កុដ្តិ សាលាឆាន់ ក៏ត្រូវពួកគេរុះរើ និងបំផ្លិចបំផ្លាញអស់គ្មានសល់ មិនតែប៉ុណ្ណោះពួកគេបានយកទីកន្លែងជាទីគោរពសក្ការៈ ទៅធ្វើជាកន្លែងស្នាក់ការ របស់ក្រុមឃាតករបាតដៃប្រលាក់ឈាម របស់ពួកខ្មែរក្រហម ប៉ុល ពត ផងដែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានអំពាវនាដល់បងបង្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវត្រូវគោរច្បាប់ចរាចរណ៍ ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួនអំពីសុវត្ថិភាពចរាចរណ៍ បើកបរតាមល្បឿនកំណត់ និងបើស្រវឹងសូមកុំបើកបរ កុំផ្ទុកមនុស្ស ឬសម្ភារៈលើសចំណុះ។ បញ្ហាគ្រោះថ្នាក់ដោយសារចរាចរណ៍ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត បង្កនូវពិការភាព បន្សល់ទុកនូវស្ត្រីម៉េម៉ាយ កុមារកំព្រា និងខាតបង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិច្រើនណាស់។

ក្នុងឱកាសនោះ ឯកឧត្តម បានប្រគេនព្រះចៅអធិការនូវថវិកាចំនួន១២លានរៀល ឧបត្ថម្ភដល់ដូនជីតាជី៥០នាក់ម្នាក់ៗទទួលបានក្រណាត់ស០១ដុំនិងថវិកា៥ពាន់រៀល។ ប្រជាពលរដ្ឋ៥០០នាក់ម្នាក់ៗសារុង០១ លោកគ្រូអ្នកគ្រូ៦នាក់ម្នាក់ៗថវិកា៥ម៉ឺនរៀល និងសិស្សានុសិស្ស៤៥ នាក់ម្នាក់ៗទទួលបានសៀវភៅ០២ក្បាល ប៊ិក០២ដើម និងថវិកា៥ពាន់រៀល។ សរុបថវិកាទាំងប្រគេនចៅអធិការនិងឧបត្ថម្ភនេះចំនួន២២លានរៀលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.