ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព


ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មី ស្ថិតនៅក្រោមម្លប់សន្តិភាពបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូល ដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការជួបជុំគ្នា បង្កនូវភាពសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

និយាយដោយឡែក ក្រៅពីរដ្ឋបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំធ្វើសៀមរាបសង្ក្រាន្តនោះ នៅបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ជាវត្តបុរាណមួយដែលមានអាយុកាលជាច្រើនសតវត្សមកហើយ ស្ថិតនៅលើខ្នងទំនប់បារាយណ៍បារាយទឹកថ្លា ។

ព្រះគ្រូចៅអធិការវត្ត និង គណៈកម្មការ បានរៀបចំធ្វើសង្ក្រាន្តវត្តស្វាយរមៀតក្នុងគោលបំណងដើម្បិថែរក្សានៅទំនៀមទម្លាប់ប្រពៃណីតាំងពីបុរុមបុរាណមក ហើយអ្វីដែលជាពិសេសនោះ គឺចង់ឲ្យពិធីជួបជុំនេះ ពោពេញទៅដោយភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពុទ្ធបរិស័ទ យុវជន យុវតី កុមារាកុមារី បានចូលរួមក្នុងការលេងល្បែងប្រជាប្រីយ៍ នៅក្នុងទីវត្តអារាមជាដើម។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក៏មាន ការលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយៗជាច្រើនជារួមមាន៖ បោះអង្គុញ ទាញ ព្រ័ត្រ ,រាំវង់ក្រោមម្លប់សន្តិភាព ,ការសម្តែងសិល្បះចាប៉ី ដងវែង និង ការសម្តែងក្បាចគុនបុកត្តោរបស់ខ្មែរផងដែរ។ ជួនកាលបងប្អូនប្រជាពលរដ្ឋខ្លះៗ ពួកគាត់បានប្រជុំគ្នាច្រៀង និងប្រឡែងគ្នាលេង សំដែងរបាំប្រជាប្រិយ ឬ ចាស់ៗព្រឹទ្ធាចារ្យបានដាក់នូវពាក្យប្រដៅ ជាមួយមិត្តភ័ក្ដិសើចលេង សប្បាយក្អាកក្អាយ ធ្វើឲ្យសត្រូវក្លាយមកជាមិត្ត និងបំភ្លេចអស់នៅរឿងអាស្រូវឆ្នាំចាស់ចោលទៀតផង។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថី្ម ឆ្នាំរោង ឆស័ក ព.ស២៥៦៨ យើងបានសង្កេត ឃើញថា បងប្អូនប្រជាពលរដ្ឋទាំងចាស់ ទាំងកេ្មង បានដើរលេងកម្សាន្ត ឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ ដោយមួយចំនួនបានធ្វើដំណើរតាមរថយន្តតូច ធំ ម៉ូតូ រឺម៉ក់កង់បី ឬ ផាស្អាប់ ទៅតាមក្រុមគ្រួសារនីមួយៗ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ ទីប្រជុំជន និងទីវត្តអារាម ក្រោមកម្តៅថ្ងៃខែចេត្រ ប្រកបដោយក្តីសប្បាយ រីករាយកងរំពងនៅក្នុងទីវត្ត ក៏ដូចតាមដងផ្លូវនានាក្នុងក្រុងសៀមរាបផងដែរ ។ ភាពសប្បាយរីករាយទាំងនេះហើយ ប្រជាពលរដ្ឋកម្ពុជា បាននឹងឃើញនូវគ្រប់វិនាទី គឺអរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ អតីតជានាយករដ្ឋមន្ត្រី ដែលបានលះបង់នូវអាយុជីវិតពិតៗ ដើមី្បនាំមកនូវសុខសន្តិភាព ជូនដល់ប្រជាជាតិកម្ពុជា និងកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ដែលជាអ្នកបន្តវេណថែរក្សាសន្តិភាព និងការ អភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើន។ កត្តាសន្តិភាពនេះហើយ ដែលប្រជាពលរដ្ឋកម្ពុជា មានការជឿជាក់លើកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និង ជឿជាក់លើគោលមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់តទៅថ្ងៃអនាគត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.