ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបរៀបចំអបអរសាទរថ្ងៃបិទបញ្ចប់ការបួសរ៉ម៉ាឌន និងរីករាយថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី (បុណ្យចូលឆ្នាំរបស់សាសនិកឥស្លាម)


ខេត្តសៀមរាប ÷ ក្នុងឱកាសថ្ងៃបិទបញ្ចប់ជាស្ថាពរនៃការបួសរ៉ម៉ាឌនប្រកបដោយជោជ័យនិងអបអរ សាទររីករាយថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី(បុណ្យចូលឆ្នាំរបស់សាសនិកឥស្លាម) ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជត្រូវ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ របស់បងប្អូនដែលជាម៉ូស្លីមកម្ពុជា ក៏ដូចជានៅតាមបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរនោះ ។

ឯកឧត្តម អែលសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានរៀបចំកម្មវិធីជួបជុំពិសារអាហារសាមគ្គីដោយបានអញ្ជើញ បងប្អូនប្រជាពលរដ្ឋដែលសាសនិកឥស្លាម រួមជាមួយ និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ប្រមាណជិត ៣០០នាក់ចូលរួម នាល្ងាចថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៤នេះ ។

ឯកឧត្តម អែលសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប បានមានប្រសាសន៍ថាដើម្បីថែរក្សានូវសុខដុមនីយ៍កម្មជាតិសាសន៍ រាជរដ្ឋភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងលើកកម្ពស់សេរីផ្នែកជំនឿសាសនាដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ។

ឯកឧត្តម អែល សៀត បានបន្តថា ការបំពេញកាតព្វ កិច្ចបួស ឬតមអាហារនៅពេលថ្ងៃរបស់ជនមូស្លីមនៅកម្ពុជា ត្រូវបិទបញ្ចប់ជាស្ថាពរហើយ កាលយប់ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៤នេះ ហើយមួយវិញទៀត ចំពោះថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី ជាប្រពៃណីរបស់ ខ្មែរឥស្លាម និងជនមូស្លីមទាំងអស់មិនថាជនជាតិអ្វីទេ តែងតែរៀបនំចំណី ឬម្ហូបអាហារផ្សេងៗដើម្បីទទួលភ្ញៀវដែលធ្វើឱ្យក្លាយជាអនុស្សារីយ៍នៃការជួបជុំដ៏រីករាយបំផុតក្នុងមួយឆ្នាំ របស់សាសនិកឥស្លាមផង ដែរ។

ឯកឧត្តម ក៏បានបន្តទៀតថា នៅក្នុងឱកាសនៃការប្រារព្ធពិធីដ៏រីករាយនេះដែរ ជនមូស្លីមគ្រប់រូប ក៏ត្រូវបានរំលឹកជាពិសេសអំពីកាតព្វកិច្ចរបស់ពួកគេទៅចំពោះអ្នកដែលមានជីវភាពលំបាកក្នុងសង្គមដើម្បី ឱ្យគ្រួសារទាំងនោះអាចចូលរួមប្រារព្ធពិធី ដូចគ្នាដោយរីករាយ និងប្រាកដថាពុំមាននរណាម្នាក់រងការស្រេកឃ្លាននៅក្នុងទិវានៃការប្រារព្ធថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រីនេះឡើយហើយ ព្រមទាំងដើម្បីបំពេញ បន្ថែម នូវការខ្វះខាតនៃការកាន់អំណត់បួសពេញមួយខែរ៉ម៉ាឌន ដោយសារការប្រព្រឹត្តកំហុសដោយមិនបានដឹងខ្លួនផងដែរ ។

ឯកឧត្តម អែល សៀត បានមានប្រសាសន៍បញ្ជាក់ថាចាប់ពីថ្ងៃទី១០ ខែមេសានេះតទៅជនមូស្លីមទាំងអស់អាចបរិភោគបានធម្មតា៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.