ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

អាជ្ញាធរសង្កាត់ស្រង៉ែក្រុងសៀមរាបធ្វើសង្ក្រាន្តឆ្នាំថ្មីដើម្បីចង់បង្ហាញវប្បធម៌ អរិយធម៌ ប្រពៃណី និង ទំនៀមទំលាប់របស់ខ្មែរ


ខេត្តសៀមរាប ÷ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ឆាប់ៗនេះ អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប សហការជាមួយនិងព្រះសង្ឃបានរៀបចំធ្វើសង្ក្រាន្ត ឆ្នាំថ្មី នៅវត្តព្រៃធំ ដើម្បីបង្ករភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្ស ក៏ដូច ជាទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ។

លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែ បាន មាន ប្រសាសន៍ឱ្យដឹងថាការរៀបចំធ្វើសង្ក្រាន្តវត្តព្រៃធំនាពេលនេះឡើងគឺក្នុងគោលបំណងចង់បង្ហាញអំពី អរិយធ៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរ តាំងពីសម័យបុរាណ ដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនសិស្សានុ សិស្ស នាសម័យបច្ចុប្បន្ននេះបានយល់ដឹងនិងចងចាំរហូត។ លោកស្រីចៅ សង្កាត់ស្រង៉ែ បានបន្តថាការរៀបចំធ្វើសង្ក្រាន្តវត្តព្រៃធំនេះផងដែរ គឺពិតជាមានសារៈសំខាន់ណាស់ព្រោះវាជាឱកាស ដើម្បីបង្កើតបរិយាកាសកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋ ជាពិសេសគឺសម្រាប់ក្មេងៗនិងសិស្សានុសិស្សអាចមើលឃើញអំពីវប្បធម៌ និងអរិយធម៌របស់ប្រទេស កម្ពុជាដែលជាប្រទេសកំនើតខ្លួន។ហើយម្យ៉ាងទៀតវាក៏ជាផ្នែកមួយក្នុងការរក្សាកេរដំណែលរបស់ជាតិ និងរម្លឹកដល់ប្រជាពលរដ្ឋគ្រប់ៗជំនាន់ ឱ្យរក្សានូវ វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ខ្មែរ តាមរយៈការលេងបង្ហាញល្បែងប្រជាប្រិយ គឺជាវប្បធម៌ដែលចាស់ៗជំនាន់ ដើមបន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយឱ្យបានឈ្វេងយល់ទាំងអស់គ្នា ។

លោកស្រី ជីវ រួន ចៅសង្កាត់ស្រង៉ែ បានមាន ប្រសាសន៍បញ្ជាក់បន្ថែមទៀតថាការរៀបចំធ្វើសង្ក្រាន្តនៅវត្តព្រៃធំនេះគឺធ្វើឡើងដោយចំណាយ ថវិកាផ្ទាល់របស់ក្រុមគ្រួសារលោកស្រី ចូលរួមជាមួយនិងថវិការបស់រដ្ឋបាលសង្កាត់ស្រង៉ែ ព្រមទាំងមានបងប្អូនសប្បុរសជន ចូលរួមជាថវិកា សម្ភារៈ និងភេសជ្ជៈផ្សេងៗជាច្រើនដើម្បីយកមកប្រើប្រាស់ផ្សេងៗ ដូចជារង្វាន់លើកទឹកចិត្តដល់ប្អូនសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលចូលរួមលេងល្បែងប្រជាប្រិយកំសាន្តផ្សេងផងដែរ។

សូមបញ្ជាក់ថាការរៀបចំធ្វើសង្រ្កាន្តវត្តព្រៃធំដែលរៀមចំធ្វើឡើងដោយ អាជ្ញាធរសង្កាត់ស្រង៉ែ គឺមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី០៦ ដល់ទី០៧ ខែមេសាឆ្នាំ២០២៤ ដោយមាន ការចូលរួមកំសាន្តពីបងប្អូនប្រជាពលរដ្ឋនិងប្អូនៗសិស្សានុសិស្សលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាទាំងអស់គឺមានចំនួន៣សាលាដែលស្ថិតក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបចូលរួមផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.