ព័ត៌មាន​ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល - មូលនិធិ២៥រៀលរបស់ទឹកពិសាវីតាល់រៀបចំព្រឹត្តិការណ៍រំឮកគុណគ្រូប្រចាំឆ្នាំ "គរុកតញ្ញុតា" នៅសាលាបឋមសិក្សាវត្តរាជបូណ៍ក្រុងសៀមរាប - កូនចៅលោកផ្កាយ៣ សៅ សារឿន ទៅគំរាមបុរសចំណាស់អាយុ៨០ឆ្នាំឲ្យដកពាក្យបណ្តឹង បន្ទាប់ពីស្នើសុំលោកព្រះរាជអាជ្ញាខេត្តកែបឲ្យចោទប្រកាន់រឿងរំលោភយកដីប្លឹងរបស់គាត់ - សិប្បកម្មកែច្នៃឈើដុះស្លែ០២កន្លែងរបស់ឈ្មោះធូន និងស៊ីន ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់សង្ស័យគ្មានលិខិតអនុញ្ញាត និងជាភាគហ៊ុនរបស់មន្ត្រីរដ្ឋបាលព្រៃឈើសំអាងដែរឬទេ? - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម ដើម្បីជជែកពិភាក្សារកដំណោះស្រាយឈានទៅទទួលបានទ្រនំសុភមង្គលថ្មី - ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ - ចំនួនគ្រោះថ្នាក់ និង អ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តសៀមរាបក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤មានការកើនឡើងជាង៧០% - សូមអនុមោទនាបុណ្យចូលព្រះវស្សា - លោក សាយ សំអាល់ ៖ ស.ស.យ.ក ជាចលនាមហាជនដ៏ធំ និងជារណសិរ្សទូលំទូលាយ ដែលបាននិងកំពុងចូលរួមកសាងសហសម័យកម្ពុជា - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្រួមបញ្ហាដីធ្លីជូនបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិអូរឧកញ៉ាហេង ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
0

តើពូជត្រីពងកូនដែលត្រូវអភិរក្សនៅចំណុចឡូលេខ.8.នៅខាងមុខភូមិកំពុងប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរខេត្តពោធិ៍សាត់ ឬមួយហៅថាឡូអភិរក្សកំពុងប្រាក់?


ខេត្តពោធិ៍សាត់ ÷ សកម្មភាពចូលវ៉ៃអួននៅក្នុងឡូអភិរក្សមួយនេះជារៀងរាល់យប់មិនដែលខាន តើឈ្មោះមាន់ មេង ឈ្មោះឡុង អូន ឈ្មោះឡុង គៀង មានខ្សែ និងខ្នងធំប៉ុណ្ណាទើបហ៊ានចូលវ៉ៃលុកនៅក្នុងឡូអភិរក្ស បែបនេះ សំខាន់គឺជំនាញសង្កាត់ផ្នែកខណ្ឌរដ្ឋបាលជលផលដែលឈរជើងនៅមូលដ្ឋាននោះបានដឹងហើយឬនៅ?

តាមប្រភពពីបងប្អូនរស់នៅក្នុងឃុំកំពង់ហ្លួងបានផ្ដល់ព័ត៌មានពិតមកកាន់អង្គភាពយើងថាជំនាញសង្កាត់ និងផ្នែកដែលឈរជើងជាប់ជាមួយនឹងបទល្មើសគឺអ្នកបើកភ្លើងខៀវឲ្យក្រុមបីនាក់នេះចូលទៅនេសាទវ៉ៃ អួននៅក្នុងឡូអភិរក្សតែម្ដងដោយសារតែដោះដូរជាមួយនឹងអាហារបីពេលហើយចាប់ដៃគ្នាបំផ្លាញនូវធនធានមច្ឆាជាតិដែលជាកន្លែងត្រីពូជពងកូននោះ ។

ប្រជាពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹក ក្នុងភូមិកំពង់ហ្លួង ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ សូមសំណូម ពរទៅកាន់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផល មេត្តាចាត់វិធានការនិងដាក់ការស៊ើបអង្កេតមកលើជំនាញរដ្ឋបាលជលផលនៅនឹងមូលដ្ឋានភូមិឃុំខាងលើនេះផងទាន៕

#ព័ត៌មានបឋម សូមរង់ចាំលំអិតនៅពេលក្រោយ!


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.