ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំពិនិត្យសំណង់របស់ប្រជាពលរដ្ឋដែលបានសាងសង់ក្នុងគម្រោង លំនៅដ្ឋានសម្បទានសង្គមកិច្ច ស្ថិតនៅភូមិវាល សង្កាត់សំបូរ ក្រុងសៀមរាប ខេត្តសៀមរាប


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៤ នេះនៅសហគមន៍អភិវឌ្ឍន៍សំបួរដែលស្ថិតនៅក្នុងភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប បាន បើកកិច្ចប្រជុំសម្របសម្រួល និងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរដែលបានសាងសង់សំណង់ក្នុងគម្រោងលំនៅដ្ឋានសម្បទានសង្គមកិច្ចព្រមទាំងដោះស្រាយអំពីបញ្ហាប្រឈមនានា ដែលដឹកកិច្ចប្រជុំដោយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អស់ លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ ភូមិ និងកងកម្លាំង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរចំនួន៧៥គ្រួសារចូលរួមផងដែរ។

លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានមានប្រសាសន៍ថាការបើកកិច្ចប្រជុំនាពេលនេះគឺដើម្បីធ្វើការសម្របសម្រួល និងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរដែលបានសាងសង់សំណង់ក្នុងគម្រោងលំនៅដ្ឋានសម្បទានសង្គមកិច្ចព្រមទាំងធ្វើការដោះស្រាយអំពីបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងសហគមន៍ ហើយការដោះ ស្រាយនោះគឺត្រូវឈរលើគោលការណ៍ត្រឹមត្រូវនៃសីលធម៌ ការគោរពគ្នា តម្លាភាព ស្មោះត្រង់ និងព្រមានពីចំកាត់ការសមស្រប និងយុត្តិធម៌ដែលនឹងត្រូវអនុវត្តសម្រាប់ជម្រើសចុងក្រោយផងដែរ។ ក្នុងនាមរដ្ឋបាលខេត្តលោក ចឹក គឹមជុន ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលនៅក្នុងសហគមន៍សំបួរ ដែលបានចូលរួមសហការ ជាមួយរដ្ឋបាលខេត្ត ទោះបីមានបញ្ហាអ្វីកើតឡើងតិចតួចក្តី គឺបងប្អូនត្រូវរួបរួមសាមគ្គីគ្នា ធ្វើការដោះស្រាយ។ លោកមានជំនឿយ៉ាងមុត មាំថា ក្រោយពីបានរៀបចំ ទីលំនៅឋាន ជូនដល់បងប្អូន ៧៥គ្រួសារ នាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ការតាំងលំនៅឋាន មិនរៀបរយ ដើម្បីឈានដល់ការលុបបំបាត់ បញ្ហាសំណង់បណ្ដោះអាសន្នក្នុងក្រុងរបស់យើងបន្តិចម្ដងៗផងដែរ។

លោក លោក អឹប អ៊ាន់ ប្រធានផ្នែកប្រតិបត្តិកម្មវិធីនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ក៏បានមានប្រសាសន៍ឱ្យដឹង ថាអង្គការលំនៅឋានមនុស្សជាតិកម្ពុជា តាមរយៈ គម្រោង លំនៅឋានសង្គមកិច្ចសម្រាប់ពលរដ្ឋដែលតាំងទីលំនៅ បណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋក្នុងក្រុងសៀមរាប និងបានការគាំទ្រមូលនិធិពីអង្គការលំនៅឋានមនុស្សជាតិ ដែលមានប្រភពជំនួយប្រទេសសឹង្ហបុរី គឺបានសាង សង់លំនៅឋានថ្មីដែល សាងសង់ជាផ្ទះភ្លោះ ទំហំសរុប៧ម៉ែត្រ x ៧.៥ម៉ែត្រ (ផ្ទះម្ខាងទំហំ៣.៥x ៧.៥) មានបង្គន់អនាម័យដោយចំណាយថវិកាចំនួន១៣.០០០ ដុល្លារក្នុងខ្នងផ្ទះភ្លោះនីមួយៗហើយដោយក្នុង១ខ្នងផ្ទះគឺសម្រាប់ប្រគល់ជូនចំនួន២ គ្រួសារគឺបានធ្ចើការប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៧៥គ្រួសារ ដែលពួកគាត់ពីមុននៅក្នុងសង្កាត់គោកចក សង្កាត់ស្លក្រាម និងសង្កាត់នគរធំ ក្រុងសៀមរាប ដែលបានរស់នៅលើចំណីផ្លូវ៣៨ខ្សែនិងមាន ទីលំនៅបណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋ ហើយអាជ្ញាធរខេត្តក៏បានធ្វើការសម្របសម្រួលដីធ្លីឱ្យពួកគាត់ មករស់នៅក្នុងទីតាំងនេះវិញ ។

នៅក្នុងនោះឱកាសនោះដែរក៏មានការបង្រៀនពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យពីសំណាក់មន្ត្រីនគរបាលពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.