ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា


រាជធានីភ្នំពេញ ៖ អស់រយៈពេល ៣០ឆ្នាំមកហើយ រាប់តាំងពីដើមទសវត្សន៍៩០ មកដល់បច្ចុប្បន្ន ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជា មួយប្រជាជនកម្ពុជា ផ្សព្វផ្សាយ មាតិការព័ត៌មាន អប់រំ កម្សាន្ត និងកីឡា យ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ (FM97 MHz & FM99 MHz) ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ (TV11)។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អប្សរា ព័ត៌មាន ក្នុងពិធីសម្ពោធអគារការិយាល័យថ្មី នាំស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)នារសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤នេះ។

លោកជំទាវបានគូសបញ្ជាក់ថា៖” យើងបានឆ្លងកាត់ដំណាក់កាលសំខាន់ៗនៃប្រវត្តិសាស្រ្ត ជាពិសេសការប្រែប្រួលនៃសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ដែលរហូតដល់ពេលនេះ យើងបានប្រែក្លាយប្រព័ន្ធផ្សាយទូរទស្សន៍ ពី SD មក Full-HD និងត្រៀមចូលឌីជីថល តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

យើងបានអភិវឌ្ឍន៍ការផ្សាយលើបណ្តាញសង្គមរួមមាន AMS Central, AMS TV11 តាមរយៈ Website, Facebook, Youtube, Ticktok, Telegram Channels,… ។ល។ ដែលកំពុងធ្វើឲ្យអតិថិជន គាំទ្រច្រើន តាមរយៈការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន។ លើសពីនេះ យើងបានអភិវឌ្ឍន៍មាតិការផ្សាយជាបន្តបន្ទាប់ តាមសភាពការណ៍ និងតម្រូវការអ្នកស្តាប់ និងអ្នកទស្សនា ឈរលើទិសស្លោក«អប្សរាដើម្បីប្រជាជន»។

លោកជំទាវប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អប្សរា ព័ត៌មានបានលើកឡើងឱ្យដឹងដែរថា៖ការពិតជាក់ស្តែង ថ្មីៗក្រុមហ៊ុនអប្សរាមេឌា បានសហការផ្សព្វផ្សាយ ព្រឹត្តិការណ៍ធំៗជាពិសេស កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ព្រឹត្តិការណ៍កីឡា SEA Game លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការបោះឆ្នោតសកល និងអសកល ។ ក្រៅពីនេះ ដោយមើលឃើញថាប្រព័ន្ធឌីជីថលបាន និង កំពុងមានការជឿនលឿន និងនិយមប្រើប្រាស់នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអប្សរាមេឌាសឺវីស AMS បានបង្កើតឡើងនូវប្រព័ន្ធផ្សព្វផ្សាយទំនើបតាមបែបឌីជីថលឈ្មោះថា AMS កាលពីឆ្នាំ២០២០។

លោកជំទាវបានមានប្រសាសន៍ថា”បណ្តាញផ្សព្វផ្សាយ AMS បានកសាងឡើង ដោយបំពាក់ជាមួយនឹងសម្ភារបច្ចេកទេសស្របតាមបរិបទ និង គោលគំនិតនុវានុវត្ត ដូចនៅតាមបណ្តាប្រទេសជឿនលឿននានា លើសកលលោក ដើម្បីបំពេញតាមតម្រូវការ រសជាតិថ្មី ដល់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។ AMS ក្នុងរយៈពេល៣ឆ្នាំមកនេះ បានក្លាយជាដៃគូរដ៏ចម្បង មិនអាចខ្វះបានសម្រាប់ការសហការផ្សព្វផ្សាយ ការរៀបចំ និងផលិកម្មវិធី ព្រឹត្តិការណ៍ធំៗ ជាមួយក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជន។ AMS បានក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាន ដ៍មានសក្តានុពល ក្នុងការបង្កើតនូវមាតិកាព័ត៌មាន ធំទូលាយ សំបូរបែប និងមានអត្ថប្រយោជន៍ ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់លំដាប់ថ្នាក់ ទាំងក្នុងប្រទេស និងលើពិភពលោក”។

លោកជំទាវ បានថ្លែងបញ្ជាក់ដែរថា៖សម្រាប់AMS ផ្ដោតសំខាន់លើការផលិតមាតិកា និងផ្សព្វផ្សាយតាមរយៈប្រព័ន្ធឌីជីថល រួមមាន៖បណ្ដាញព័ត៌មានអប់រំ (AMS Education) ,បណ្ដាញព័ត៌មានសេដ្ឋកិច្ច (AMS Economy) ,បណ្ដាញព័ត៌មានអរិយធម៌ខ្មែរ (AMS Khmer Civilization) ,បណ្ដាញព័ត៌មានកីឡា (AMS Sports) ,បណ្ដាញព័ត៌មានកម្សាន្ត (AMS Infotainment) ,បណ្ដាញព័ត៌មានខ្លីខ្លឹមខ្លាំង (AMS One Minute)

ដើម្បីសម្រេចតាមទស្សនៈវិស័យរួម ជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានដ៍មានសក្តានុពល ក្នុងការបង្កើតនូវមាតិកាព័ត៌មាន ធំទូលាយ សំបូរបែបនិងមានប្រយោជន៍ សម្រាប់ប្រជាជនគ្រប់រូប AMS បានបង្កើតកម្មវិធី?ពិសេសជាច្រើនផ្សេងទៀត ដូចជា AMS Politico 360 AMS សច្ចធម៌ប្រវត្តិសាស្ត្រ និងកម្ពុជាមាតុភូមិខ្ញុំ ជាដើម។ កន្លងមកនេះដែរ យើងបានសហការជាមួយបណ្តាញទស្សន៍ឌីជីថល ទូរទស្សន៍ផ្កាយរណប ទូទស្សន៍ខ្សែកាបនៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្តមួយចំនួន និងទូរទស្សន៍ក្នុងស្រុកជាច្រើនទៀត ដើម្បីពង្រីកសក្តានុពលនៃការផ្សព្វផ្សាយរបស់យើងកាន់តែធំទូលាយ។ លើសពីនេះ យើងទទួលបានការសហការផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាកម្មវិធីផ្សាយជាមួយវិទ្យុនិងទូរទស្សន៍បរទេសមួយចំនួន ដូចជាវិទ្យុនិងទូរទស្សន៍មជ្ឍិមចិន តាមរយៈវិទ្យុមិត្តភាពកម្ពុជា-ចិន វិទ្យុបារាំងអន្តរជាតិ រួមទាំងស្ថាប័ន ផលិតកម្មល្បីៗ ដូចជា និងក្រុមផលិត Influencers ជាដើម។

លោកជំទាវ បញ្ជាក់ថា” អាគារការិយាល័យថ្មីរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីសទាំង ០២ បានសាងសង់ឡើង ដោយបំពាក់ជាមួយនឹងសម្ភារៈការិយាល័យទំនើប កន្លែងបំពេញការងារធំទូលាយ និងមានស្ទូតឌីយ៉ូផលិតកម្មវិធីវិទ្យុ-ទូរទស្សន៍ និងការផ្សាយផ្ទាល់ ដែលរៀបចំឡើង តាមស្តង់ដារបច្ចេកវិទ្យា Full-HD និងអាចផលិតជារូបភាព 4K ដែលផ្តល់នូវសក្តានុពលខ្ពស់ ក្នុងការលើកកម្ពស់ អាជីវកម្មនៅកម្ពុជា ឲ្យទាន់និន្នាការបច្ចេកវិទ្យា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។ និយាយជារួម យើង AMS មានបេសសកម្មសំខាន់ គឺផ្តល់នូវព័ត៌មាន ដែលមានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និងសាធារណជនទូទៅទាំងក្នុងប្រទេស និងតំបន់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ធ្វើឱ្យអតិថិជន មានការរីកចម្រើន ជាមួយការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន ក្រោមមូលបទស្នូលគឺ គុណភាព ភាពស្មោះត្រង់ ក្រមសីលធម៌ វិជ្ជាជីវៈ ប្តេជ្ញាចិត្ត ច្នៃប្រឌិតខ្ពស់ និងការសហការផលិតនិងផ្សព្វផ្សាយ ដើម្បីឧត្តមប្រយោជន៍រួម”។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អប្សរា ព័ត៌មានបានលើកឡើងដោយបញ្ជាក់ថា៖”ខ្ញុំសុំធ្វើការកត់សម្គាល់ លើតួនាទីសំខាន់របស់ក្រុមអប្សរាមេឌាសឺវីស (AMS)ថែមមួយកម្រិតទៀត ដែលត្រូវប្រឈមនិងដោះស្រាយឱ្យស្របនឹងការជឿនលឿន នៃបច្ចេកវិទ្យាផ្សព្វផ្សាយ។ ស្ថិតក្នុងបរិយាកាសនៃការរីកចម្រើន នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតបច្ចុប្បន្ន (AI) យើងបន្តបេសកកម្ម ជាអ្នកនាំសារដ៏ចំណាន រវាងប្រជាពលរដ្ឋ និងសង្គម ហើយពីសង្គមជាមួយរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកប្រជាជនវិញ ព្រមទាំងចូលរួមបង្កើនកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីរួមចំណែកសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធម្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ៕#កអក #ams


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.